ភ្នំពេញ ៖ សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ដែលជាបុត្រារបស់អតីតព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស និងជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ បានសោយទិវង្គតនៅវេលាម៉ោងប្រមាណ ១០ និង៣៥ នាទីព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ ២០១៦នេះ ក្នុងព្រះជន្ម ៨០ ព្រះវស្សា។
ព្រះអង្គបានសោយទិវង្គត នៅព្រះតំណាក់របស់ព្រះអង្គផ្ទាល់ ក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ខាងក្រោយក្រសួងពាណិជ្ជកម្ម។
គួរបញ្ជាក់ថា សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរក្ស អតីតអនុប្រធានទី ១ ព្រឹទ្ធសភាជាតិនីតិកាលទី ១ និងទី ២ គឺជាព្រះរាជបុត្រារបស់ព្រះករុណាព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស ដែលជាព្រះរាជបុត្រាចុងក្រោយនៅរស់រានមានជីវិតដល់សព្វថ្ងៃ។ ព្រះអង្គក៏ត្រូវជាព្រះបិតុលាបង្កើត(ឪពុកមារ)ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ៕