នាយករដ្ឋមន្ដ្រីជប៉ុនលោក ហ្ស៊ីន ស៊ូអាបេ ដែលបានទៅធ្វើទស្សនកិច្ចនៅ Pearl Harbor អតីតសមរភូមិសង្គ្រាមលោកលើកទី ២ បានសម្ដែងការសោកស្ដាយ និង គោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារសង្គ្រាម។ ទឹកដី Pearl Harbor បានបន្សល់ទុកយុទ្ធជនអាមេរិក និង ជប៉ុន ព្រមទាំងជនស៊ីវិល ២៤០០នាក់ ស្លាប់នៅទីនោះដោយសារតែការវាយលុករបស់កងទ័ពជប៉ុន ក្នុងសង្គ្រាមលោកលើកទី ២។
លោក អាបេ បានទៅដាក់កម្រងផ្កា និង ធ្វើពិធីគោរពចំពោះវិញ្ញាណក្ខន្ធនៃយុទ្ធជនទាំងនោះ ដែលបានពលីជីវិត ប៉ុន្ដែលោក អាបេ មិនបានបង្ហាញកំហឹងចំពោះរឿងនេះទេ តែផ្ទុយទៅវិញលោក និង លោក អូបាម៉ា ប្រធានាធិបតីអាមេរិកបានសន្យាផ្សះផ្សារបួសស្នាមជាមួយគ្នាតាមរយៈទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រី ជប៉ុនរូបនេះ។
លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកដែលបានជួបកំពូលនឹងលោក អាបេ នៅ Pearl Harbor បានស្វាគមន៍លោក អាបេ ដោយសង្ឃឹមថា ប្រទេសទាំងពីរនឹងមិនស្វែងរកការសងសឹកនឹងគ្នាទេ ខណៈដែលអាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីជប៉ុនមុនបញ្ចប់សង្គ្រាមលោកលើកទី ២ ដោយធ្វើឲ្យប្រជាជនជប៉ុនរាប់ម៉ឺននាក់ស្លាប់៕ ប្រភព:BBC