en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ថា​ការ​ផ្តន្ទាទោស​លោក​គឺ​កាន់តែ​ធ្វើ​ឱ្យ​លោក​ក្លាហាន​ដើម្បី​បញ្ចប់​ការ​ដឹកនាំ​បែប​ផ្ដាច់​ការ​

Share

ភ្នំពេញ​៖​  លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​រសៀល​ថ្ងៃ​ទី​ ២៧​ ធ្នូ​ ឆ្នាំ​២០១៦​ ថា​ ដោយសារ​លោក​រង​ការ​ផ្តន្ទាទោស​ គឺ​កាន់តែ​ធ្វើ​លោក​ក្លាហាន​ថែម​ទៀត​ដើម្បី​បញ្ចប់​ការ​ដឹង​នាំ​បែប​ផ្ដាច់​ការ​។​

លោក សម រង្ស៊ី(ស្តាំ) និងលោក កឹម សុខា(ឆ្វេង)
លោក សម រង្ស៊ី(ស្តាំ) និងលោក កឹម សុខា(ឆ្វេង)
​ប្រធាន​គណបក្សប្រឆាំង​ ដែល​មានរឿង​ក្ដី​ជា​ច្រើន​នៅ​តុលាការ​ដែល​ប្ដឹង​ដោយ​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ មាន​ទាំង​សម្ដេច​ ហ៊ុន​ សែន​ និង​សម្ដេច​ ហេង​ សំ​រិ​ន​ ផង​ដែរ​នោះ​ លោក​ សម​ រ​ង្ស៊ី​ បាន​ហៅ​សេចក្ដី​ សម្រេច​របស់​តុលាការ​ផ្ដន្ទាទោស​សំណុំរឿង​ផែនទី​ថា​ ជា​តុលាការ​អា​យ៉ង​។​
​លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នូវ​ខ្លឹមសារ​ដើម​ដូចនេះ​ថា​៖«​ក្រោម​របប​ផ្តាច់​ការ​ និង​ព្រៃផ្សៃ​របស់​លោក​ ហ៊ុន​ សែន​ ដែល​ប្រើប្រាស់​តុលាការ​អា​យ៉ង​ក្រោម​បញ្ជា​គាត់​ដោយ​មិន​ចេះ​អៀនខ្មាស់​ ប្រទេស​កម្ពុជា​ ជា​ប្រទេស​មួយ​ខុស​គេ​ក្នុង​ពិភពលោក​ ដែល​អ្នក​ស្លូតត្រង់​ត្រូវ​គេ​ផ្តន្ទាទោស​ តែ​ជនឧក្រិដ្ឋ​មាន​សេរីភាព​ ធ្វើអំពើ​អាក្រក់​បាន​តាម​ចិត្ត​ប្រកបដោយ​និទណ្ឌភាព​។​ សេចក្តីសម្រេច​របស់​តុលាការ​អា​យ៉ង​ មក​លើ​រូប​ខ្ញុំ​ និង​សហការី​របស់ខ្ញុំ​ ២​ នាក់​ថ្ងៃនេះ​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង​ ហើយ​ការ​ប្តេជ្ញា​ចិត្ត​កាន់តែ​ខ្ពស់​ ក្នុង​ការ​តស៊ូ​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ តាម​បែបបទ​ប្រជាធិបតេយ្យ​ នៅ​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ខាង​មុខ​ »​។​

សូម​ជា​ម្រា​ប​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែធ្នូ​ ឆ្នាំ​២០១៦​ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណ បក្ស​សង្គ្រោះ​ជាតិ​ និង​ជំនួយការ​របស់​លោក​ ២​ នាក់​ទៀត​ ដោយ​ម្នាក់ៗ​មានទោស​ ៥​ ឆ្នាំ​ ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​ឯកសារ​ព្រំដែន​កម្ពុជា​វៀតណាម​ ។​

​ប៉ុន្តែ​បើ​តាម​សាលក្រម​នេះ​ គឺ​ ជំនួយការ​ ២​រូប​ ត្រូវ​បាន​ប្រកាស​អនុវត្ត​ទោស​ម្នាក់ៗ​ ៣​ឆ្នាំ​។​ ចំណែក​លោក​ សម​ រ​ង្ស៊ី​ មានទោស​ ៥​ឆ្នាំ​ ជា​ការ​អនុវត្ត​ទោស​។​

​លោក​ សម​ រ​ង្ស៊ី​ លោក​ អ៊ឹ​ង​ ជុង​លាង​  ហៅ​កូនជ្រូក​ និង​ ឈ្មោះ​ សត្យា​ សម្បត្តិ​  ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​ ៦២៩​ មាត្រា​ ៦៣០​ និង​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​៕

Share

ព័ត៌មានទាក់ទង

Image