en     km
en     km

​ល្បែង​ឆ្មា​ចាប់​កណ្ដុរ​ភាគ​៣៖​ កងទ័ព​សហព័ន្ធ​អាហ្វ្រិក​សន្យា​បណ្ដេញ​ជន​ផ្ដាច់​ការ​ Jammeh​ពី​អំណាច​

Share

នៅ​មិនយូរ​ប៉ុន្មាន​ទេ​ អ្នក​នឹង​បានដឹង​អំពី​ការ​បើក​សមរភូមិ​មួយ​នៅ​ Gambia​ ក្រោម​ប្រតិបត្តិការ​កងទ័ព​សហព័ន្ធ​អាហ្វ្រិក​ដែល​ទទួល​បានការ​គាំទ្រ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​។​ ​បើ​ មាន​ព្រឹត្តិការណ៍​ដូចនេះ​មែន​ គឺជា​រឿង​ភាគ​ ល្បែង​ឆ្មា​ចាប់​កណ្ដុរ​នៅ​ប្រទេស​តូច​មួយ​នៅ​អាហ្វ្រិក​ រវាង​ ជន​ផ្ដាច់​ការ​ Yahya​ Jammeh​ តំណាង​ដោយ​កណ្ដុរ​ Jerry​ និង​កងទ័ព​សហភាព​អាហ្វ្រិក​ តំណាង​ដោយ​ Tomy​ ។​​សូម​ស្ដាប់​ការ​ ប្រែ​សម្រួល​ រឿង​ល្បែង​ឆា្ម​ចាប់​កណ្ដុរ​នៅ​Gambia​ ដែល​ជា​ភាគ​បន្ត​ ដោយ​លោក​នួន​ បូ​រិ​ន​  ដូច​តទៅ​៖

 

លោក​ Yahya​ Jammeh
លោក​ Yahya​ Jammeh
លោក​ Yahya​ Jammeh[/caption]​ល្បែង​ឆ្មា​ចាប់​កណ្ដុរ​ភាគ​ទី​៣​នេះ​ គឺជា​រឿង​ត​ភាគ​ ដែល​ភាគី​២​ ជន​ផ្ដាច់​ការ ​YahyaJammeh​  នៅ​Gambia​ កាន់​អំណាច​២២​ឆ្នាំ​ប្ដេជ្ញា​ថា​លោក​នឹង​មិន​ចុះ​ចេញពី​អំណាច​ជា​ដាច់ខាត​ ។​លោក​អះអាង​ថា​ អំណាច​របស់​លោក​បាន​មក​ពី​ការ​ប្រទាន​របស់​ព្រះ​ជា​ម្ចាស់​ ហើយ​គ្មាន​ជន​ណា​មក​ ឈ្លានពាន​ ដំ​ណ្ដើ​ម​ពី​លោក​បាន​ឡើយ​ ។​ ​តែ​ជា​ថ្មី​ម្ដងទៀត​នេះ​ កងទ័ព​រក្សា​សន្តិភាព​ នៃ​សហព័ន្ធ​អាហ្វ្រិក​ បាន​សន្យា​ចូល​បណ្ដេញ​លោក​ Jammeh​ នៅ​ថ្ងៃ​ទី​១៩​មក​រា​ បើ​ជន​ផ្ដាច​ការ​នេះ​ មិន​ព្រម​ប្រគល់​អំណាច​ទៅ​ឱ្យ​អ្នក​ឈ្នះ​ឆ្នោត​ មក​ពី​គណបក្សប្រឆាំង​ គឺ​លោក​ Adama​ Barrow​ អោយ​បាន​នៅ​ថ្ងៃ​ទី​១៨​មក​រា​ ឆ្នាំ​២០១៧​។​

​លោក​ Marcel​ de​ Souza​ ប្រធាន​សហគមន៍​សេដ្ឋកិច្ច​ រដ្ឋ​អា​ហ្រិ្វ​កបាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព៏​ត៌​មាន​Aljazeera​ ថា​មិនយូរ​នោះ​ទេ​ កងទ័ព​នៃ​ប្រទេស​ជា​សមាជិក​នឹង​ត្រូវ​បា​នប​ញ្ចូ​ន​ មក​ចូល​ប្រទេស​ Gambia​ ដើម្បី​ បណ្ដេញ​ លោក​Jammeh​ ពី​វិមាន​ប្រធានាធិបតី​ នៅ​ថ្ងៃ​ទី​១៨​ មក​រា​ ជា​ឱកាស​នៃ​ការ​ស្បថ​ចូល​កាន់​តំណែង​ របស់​លោក​ Adama​ Barrow​ដែល​បាន​ឈ្នះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​១​ធ្នូ​។​

លោក Marcel de Souza
លោក Marcel de Souza
លោក Marcel de Souza [/caption]​លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​កងទ័ព​នេះ​ដឹង​ដោយ​ប្រទេស​ Senegal​ ដែល​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ​តំណាង​ឱ្យ​ទ្វីបអាហ្វ្រិក​។​

​លោក​ Marcel​ de​ Souza​ ៖«​ឱសានវាទ​ គឺ​នៅ​ថ្ងៃ​ទី​១៩​មក​រា​ គឺ​ការ​ផុត​អាណត្តិ​របស់​លោក​ Jammeh​ ហើយ​ បើ​មិន​ចុះ​ចេញពី​តំណែង​ គឺ​យើង​នឹង​ ប​ញ្ចូ​ន​កងទ័ព​ចូល​ប្រទេស​នេះ​ ដើម្បី​ស្ដារ​ សន្តិភាព​ និង​ ស្ថានការណ៍​នយោបាយ​ឡើង​វិញ​»​។​

​លោក​ Jammeh​ បាន​ទទួលស្គាល់​បរាជ័យ​របស់​លោក​ម្ដង​រួច​មក​ហើយ​
​ជា​ការ​ពិត​បុរស​ខ្លាំង​នៅ​ប្រទេស​ហ្គាំ​ប៊ៀ​ លោក​ Jammeh​ បាន​សារភាព​ថា​ លោក​ពិតជា​ចាញ់ឆ្នោត​ទៅ​ហើយ​ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​លោក​បាន​កែ​ពាក្យ​សម្ដី​វិញ​ ដោយ​អះអាង​ថា​ ការ​ចាញ់ឆ្នោត​របស់​លោក​ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើតឡើង​។​

​ករណី​នេះ​ លោក​ Jammeh​ សន្យា​ប្ដឹង​ទៅ​តុលាការ​កំពូល​ដែល​គេ​ថា​ ជា​ឧបករណ៍​របស់​លោក​អោយ​បើក​ការ​ស៊ើបអង្កេត​ ហើយ​ជំនុំ​ជម្រះក្ដី​ឡើង​វិញ​។​ នៅ​ពេល​ដែល​លោក​ច្រានចោល​លទ្ធផល​បោះ​ឆ្នោត​ បុរស​ខ្លាំង​រូប​នេះ​ ក៏​បាន​បញ្ជា​ទៅ​កាន់​កងទ័ព​ស្មោះត្រង់​នឹង​លោក​ឱ្យ​ចូល​ទៅ​ឡោម​ព័ទ្ធ​ស្នាក់​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ដើម្បី​ចាប់ខ្លួន​ពួក​មន្ដ្រី​បោះ​ឆ្នោត​មួយ​ចំនួន​ធ្វើ​ជា​ចំណាប់ខ្មាំង​។​ តែ​នៅ​ជាមួយ​គ្នា​នេះ​ ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​ប្រទេស​នេះ​ បាន​បញ្ជា​ ឱ្យ​កងទ័ព​ទាំងនោះ​ត្រឡប់​ចូល​បន្ទាយ​វិញ​ ដោយ​រង់ចាំ​អ្នកនយោបាយ​ចរចា​រក​ដំណោះស្រាយ​។​

​វិធានការ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​

​ភ្លាមៗ​បន្ទាប់​ពី​លោក​ Jammeh​ បញ្ជា​កងទ័ព​ដើរ​ល្បាត​គ្រប់​ទីកន្លែង​ដែល​មាន​រូបភាព​ពី​ការ​គំរាម​កំ​ហែរ​ពី​ក្រុម​អ្នកប្រឆាំង​ និង​មាន​បំណង​ធ្វើ​រដ្ឋប្រហារ​លទ្ធផល​បោះ​ឆ្នោត​ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ ដែល​តំណាង​ដោយ​ប្រទេស​ហ្សេ​នេ​ហ្គា​ល់​ បាន​ប្រាប់​ទៅ​លោក​ Jammeh​ ឱ្យ​ទទួលយក​លទ្ធផល​បោះ​ឆ្នោត​ នឹង​ផ្ទេរអំណាច​ដោយ​សន្តិវិធី​ទៅ​អោយ​អ្នក​ឈ្នះ​ឆ្នោត​ ។​

ជាមួយ​គ្នា​នេះ​ ទាំង​លោក​ បាន​ គី​មូ​ន​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ និង​លោក​  Zeid​ Ra'ad​ Al​ Hussein​ ស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ បាន​ប្រាប់​ទៅ​លោក​ Jammeh​ ឱ្យ​បញ្ជា​ទ័ព​ត្រឡប់​ចូល​បន្ទាយ​វិញ​ ហើយ​ចរចា​ជាមួយ​អ្នក​ឈ្នះ​ឆ្នោត​។​

​មេដឹកនាំ​អង្គការសហប្រជាជាតិ​ទាំង​ពីរ​រូប​នេះ​ បាន​ព្រមាន​ថា​ លោក​ Jammeh​ អាច​នឹង​ជួប​គ្រោះថ្នាក់​ ហើយ​មានទោស​ទៀត​ផង​ បើ​លោក​រំលោភសិទ្ធិ​មនុស្ស​ និង​ប​ង្រា្ក​ប​ទៅ​លើ​ក្រុមប្រឆាំង​។​

​ល្បែង​ឆា្ម​ចាប់​កណ្ដុរ​ នៅ​ភាគ​បន្ត​ទៀត​ គឺជា​ការ​ធ្វើ​សេចក្ដីសម្រេច​ចុង​ក្រោយ​ របស់​ លោក​ Jammeh​ ថា​តើ​លោក​ យល់ព្រម​ទទួលយក​សំពាធ​របស់​សហគមន៍​អន្តរជាតិ​ ឬក៍​តាំង​ជា​សត្វ​កណ្ដុរ​បន្ត​ សម្ងំ​នៅ​ក្នុង​វិមាន​ព្រមាន​ធានា​ធិ​បតី​ ដែល​ងាយ​គ្រោះថ្នាក់​នេះ​៕​


Share

ព័ត៌មានទាក់ទង

Image