អគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិដែលនឹងចាកចេញពីតំណែង ក្នុងសប្ដាហ៍នេះត្រូវបានគណបក្សកាន់អំណាចរបស់លោកស្រី ប៉ាក់ គុនហេ ផ្គូរផ្គងឱ្យលោកបានក្លាយជាអ្នកឈានមុនគេក្នុងបក្សនេះដើម្បីក្លាយជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតី ប្រសិនបើលោកស្រី ប៉ាក់ ត្រូវបានបណ្ដេញពីតំណែង។
បណ្ដាញផ្សាយព័ត៌មាន Chnnel News Asia យ៉ាងតិចណាស់តំណាងរាស្ដ្រ ២៩រូប មកពីគណបក្សនិយមរបស់លោកស្រី ប៉ាក់ គុនហេ បានសម្រេចយកឈ្មោះ លោក បាន គីមូន មកអោយឈរឈ្មោះជាបេក្ខជនលេចធ្លោ សម្រាប់ការបោះឆ្នោតប្រធានាធិបតី បើការបោះឆ្នោតអាចកើតមាននៅពេលខាងមុខនេះ ។
ស្របពេលជាមួយគ្នានេះ លោក បាន គីមូន ក៏បានសម្ដែងចេតនាចង់ក្លាយជាអ្នកឈានមុខគេនៅក្នុងគណបក្សនេះផងដែរ គឺ ប្រយោជន៍អោយលោកក្លាយជាបេក្ខជនប្រធានាធិបតី។
លោកស្រី ប៉ាក គុនហេ ត្រូវបានសភា ដកហូតអំណាចកាលពីថ្ងៃទី៩ធ្នូ ដោយសារតែ លោកស្រីរងការចោទប្រកាន់បណ្ដោយឱ្យមនុស្សជំនិតរបស់ខ្លួនម្នាក់ ប្រើប្រាស់អំណាចជាប្រធានាធិបតី ប្រព្រឹត្តអំពើពុករលួយ ។
លោកស្រី ប៉ាក គុនហេ នឹងត្រូវតុលាការរដ្ឋធម្មនុញ្ញបើកការជំនុំជម្រះក្ដីរឿងនេះ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៦នេះ ។ប្រភព Reuters