មិនថាតែជនផ្ដាច់ការនៅប្រទេសដទៃមិនទាន់វ័យចាស់ជរាចង់បន្តកាន់អំណាចបានយូរឆ្នាំទៅមុខទៀតសូម្បីបុរសចាស់ជរាម្នាក់ជាជនផ្ដាច់ការកំពុងកាន់អំណាច នៅហ្សិបបាវេ នៅតែស្រែកឃា្លន ចង់កាន់អំណាចរហូតដល់អាយុវ១០០ឆ្នាំ ឬក៏រហូតដល់អស់ជីវិត ។
ជនផ្ដាច់ការរូបនេះ គឺលោកតា Robert Mugabe ដែលមានវ័យ៩២ឆ្នាំមកហើយ។ បុរសនេះកាន់អំណាចបានជិត៤០ឆ្នាំមកហើយ។ លោក Mugabe បានឡើងកាន់អំណាចតាំងពី ឆ្នាំ១៩៨០។
កាលពីសប្ដាហ៍មុន លោកបានប្រកាសប្រាប់ពលរដ្ឋនិងអ្នកគាំទ្រលោកថា លោកនឹងបន្តឈរឈ្មោះជាបេក្ខជននៅឆ្នាំ២០១៨ទៀតដែលលោកដើម្បី បំពេញបំណងរបស់ព្រះ និង ពលរដ្ឋ Zimbabwe ។
នៅពេលជាមួយគ្នានេះ បុរសខ្លាំងនៅអាហ្រិ្វករូបនេះ ក៏បានប្រកាសថា ជាការពិតលោក ប្រថា្នកាន់អំណាច បានរហូតលោកមានអាយុ ១០០ឆ្នាំ ។
ជាការពិតបុរសវ័យ៩២ឆ្នាំរូបនេះក៏ត្រូវបានរាយការណ៍ថា លោកបានរៀបចំអោយមានអ្នកស្នងតំណែងពីលោកដែរ តែលោកមិនទុកចិត្តពីការគ្រប់គ្រងអំណាចដើម្បីទប់ទល់នឹងបក្សប្រឆាំង ។
តែយ៉ាងនេះក្ដី ការបោះឆ្នោតឆ្នាំ ២០១៣ដែលមិនត្រឹមត្រូវ មិនមានតម្លាភាព និងពោរពេញដោយការបន្លំនឹងទិញសន្លឹកឆ្នោត បាននាំឱ្យជនផ្ដាច់ការរូបនេះ បន្តក្រាញអំណាច មួយអាណត្តិទៀត។
ក្រុមគណបក្សប្រឆាំងនៅពលរដ្ឋ Zimbabwe មិនបានសាទរការប្រកាសរបស់លោក Mugabe តែក៏មិនតក់ស្លុតអ្វីដែរ។ ក្រុមគណបក្សប្រឆាំងចង់បានតែមួយគត់ គឺ ការបោះឆ្នោតត្រូវមានតែសុចរឹតទៀងត្រង់ និងយុត្តិធម៌ ហើយនៅក្រោមការរៀបចំដោយស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យ៕ប្រភព: Theguardian