តុលាការមួយនៅប្រទេសចិនបានកាត់ទោសមនុស្ស ៩នាក់ មកពីភូមិនេសាទមួយឱ្យមានទោសម្នាក់ៗ ១០ឆ្នាំ ដែលត្រូវបានគេមើលឃើញថា កិច្ចការបង្រា្កបមួយទៅលើក្រុមប្រឆាំង បន្ទាប់ពីពួកគេត្រូវបានចោទពីបទធ្វើការតវ៉ាដោយខុសច្បាប់ និងករណីផ្សេងៗទៀត។
តុលាការ Haifeng នៅខេត្តហ្វាងទង់បានឃុំខ្លួនពួកគេ គឺ អ្នកខ្លះតាំងពីកញ្ញា និងខែតុលា ។
តាមសេចក្ដីរាយការណ៍ព័ត៌មានរបស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia ការកាត់ទោសក្រុមប្រឆាំង ៩នាក់នេះ គឺ ជាការបោសសំអាតមួយទៅលើក្រុមប្រឆាំង សំដៅបោសសំអាតមុនការបោះឆ្នោតថ្នាក់ក្រោមជាតិចាប់ផ្ដើមនៅខាងមុខនេះ។
តុលាការក្រុង Haifeng បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃច័ន្ទថា មនុស្ស ៩នាក់នេះ ត្រូវបានផ្ដន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណី ក្នុងនោះរួមមានការធ្វើបាតុកម្មដោយខុសច្បាប់ និងចេតនាផ្សព្វផ្សាយព័ត៌មានមិនពិត៕