ភ្នំពេញ៖ ឈ្មោះថា «នារីរកស៊ីផ្លូវភេទ» មិនមែនមានកេរ្តិ៍ឈ្មោះល្អនោះទេ ព្រោះសង្គមខ្មែរមិនបានផ្តល់តម្លៃដល់មុខរបរប្រភេទនេះសោះឡើយ។ មិនឲ្យតម្លៃពីព្រោះថា មុខរបរមួយនេះ ប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរដែលឲ្យតម្លៃលើភាពបរិសុទ្ធមុនពេលរៀបការរបស់ស្រ្តីខ្មែរ។ ការដែលស្រ្តីក្លាយខ្លួនជានារីរកស៊ីផ្លូវភេទ មិនមែនគ្មានមូលហេតុនោះទេ គឺមានកត្តាជាច្រើនដូចជា កត្តាបុគ្គល គ្រួសារ និងកត្តាសង្គមជាដើម។
តទៅនេះសូមស្តាប់បទវិភាគរបស់លោក រ៉ឹម ភារី ដូចតទៅ៖
៤) ភាពគ្មានការងារធ្វើនៅក្នុងសង្គម, ជាការពិត នៅកម្ពុជា មាននារីជាច្រើនបានចូលធ្វើការក្នុងឧស្សាហកម្មវាយនភ័ណ្ឌជាង៧០ម៉ឺននាក់។ អ្នកខ្លះអាចទាំ្រទ្រ អាចស៊ូទ្រាំ និងខំសន្សំសំចៃចំពោះម្ហូបអាហារជាដើមដើម្បីរស់ក្នុងខណៈពេលដែលពួកគេមានប្រាក់ខែទាប។ចំណែកនារីរោងចក្រមួយចំនួនក៏ហក់ចូលក្នុងរបរខារ៉ាអូខេ បា ប៊ៀហ្គាឌិន និងអាចចូលក្នុងរបររកស៊ីផ្លូវភេទដោយសារមិនអាចទ្រាំទ្រនឹងប្រាក់ខែដ៏ស្តួចស្តើង។ ការងារនៅកម្ពុជាមានច្រើន តែអ្វីដែលធ្វើឲ្យកម្មករ កម្មការនីខ្មែរមិនអាចធ្វើបាននោះ គឺប្រាក់បៀវត្សរ៍តិច។ការចំណាកស្រុកទាំងស្របច្បាប់ និងខុសច្បាប់ទៅប្រទេសថៃជាង៨០ម៉ឺននាក់ជាឧទាហរណ៍ដែលអាចឲ្យយើងយល់បាន។៥) ខ្វះភាពកក់ក្តៅនៅក្នុងគ្រួសារ ដូចជាមានអំពើហិង្សាគ្រួសារ ឪពុកម្តាយឈ្លោះគ្នារាល់ថ្ងៃ កូនរស់នៅខ្វះការថ្នាក់ថ្នមពីម្តាយ កូនមិនបានទៅសាលារៀនជាដើម។ កូនស្រីខ្មែរមានភាពខ្មាសអៀនច្រើន ហើយនៅពេលជួបស្ថានភាពបែបនេះ ខ្លះរត់គេចចេញពីផ្ទះទាំងមិនដឹងគោលដៅទៅណា ទីបំផុតក្មេងស្រីមួយចំនួនត្រូវបានធ្លាក់ខ្លួនជានារីរកស៊ីផ្លូវដោយសារមនុស្សអាក្រក់មួយចំនួនលួងលោមយកទៅលក់។
៦) ការទទួលវប្បធម៌ពីបរទេសជាពិសេសជនជាតិវៀតណាម, ក្រោយរបបខ្មែរក្រហមជនជាតិ វៀតណាម បានហូរចូលមកកម្ពុជា ដែលនាំទាំងស្រ្តីរកស៊ីផ្លូវភេទវៀតណាមមកជាមួយផង។ ជាពិសេសនៅពេលដែលអ៊ុនតាក់ចូលមកកម្ពុជា ទាំងនារីវៀតណាម ទាំងនារីខ្មែរមានការកើនឡើងគួរឲ្យកត់សម្គាល់។
៧) ការចាញ់បោកគូរកំណាន់ឬសង្សារ នារីខ្លះចាញ់បោកសង្សារធ្វើឲ្យអស់ភាពបរិសុទ្ធ ហើយយកទៅលក់បន្តឲ្យមេបន ឬលក់ឲ្យអ្នកមានលុយដើម្បីយកទៅបម្រើតណ្ហានិងធ្វើជាខ្ញុំកញ្ជះដាច់ថ្លៃ។
៨) ដោយសារតែបុគ្គលផ្ទាល់ខ្លួនចង់មានភាពហ៊ឺហា ចង់មានលុយច្រើន មានសម្ភារៈល្អៗសម្រាប់បង្អួតគេឯង ពួកគេស្ម័គ្រចិត្តយកព្រហ្មចារីដែលជាកេរ្តិ៍ម៉ែចែកឲ្យ យកទៅលក់ដូចទំនិញ។ នារីខ្លះ ដោយសារ ខ្លាចដើរមិនទាន់សម័យ ដូចកូនគេអ្នកមាន ឬខ្លាចគេថាមិនស្អាត ខ្លាចគេមើលងាយថាអ្នកស្រែ ឬអ្នកក្រ ក៏សុខចិត្តរកស៊ីផ្លូវភេទដោយលួចលាក់។ជាឧទាហរណ៍ ករណីជួញដូរផ្លូវភេទនៅហាងមីកាសាដែលត្រូវបានតុលាចាប់ខ្លួនមនុស្សមួយចំនួនពីបទជួញដូរផ្លូវភេទ ដោយនាំតារា ឬក្មេងស្រីព្រហ្មចារីទៅលក់ឲ្យអ្នកមានលុយនៅតាមសណ្ឋាគារ និងផ្ទះសំណាក់ កាលពីខែមិនាឆ្នាំ២០១៣ ។ ករណីនេះអាចជាឧទាហរណ៍ដែលបញ្ជាក់ថា នារីដែលព្រមលក់ខ្លួននោះ ក៏ព្រោះចង់ក្លាយជាតារា ឬចង់មានបាន ទើបប្រព្រឹត្តមុខរបររកស៊ីផ្លូវភេទដោយលួចលាក់ និងដោយស្ម័គ្រចិត្ត។
សរុបមកសេចក្តីមក ការរកស៊ីផ្លូវភេទនៅកម្ពុជា បានកើតឡើងព្រោងព្រាតភាគច្រើនបំផុតគឺមិនមែនដោយសារបុគ្គលនោះទេ តែជាការបង្ខិតបង្ខំចិត្ត ភាពក្រីក្រីតោកយ៉ាក ការចាញ់បោកគេជាដើម។ មានករណីតិចតួចណាស់ដែលស្រ្តីខ្មែរចង់រកស៊ីផ្លូវភេទដើម្បីស្រវ៉ាមានស្រវ៉ាបាននោះ ព្រោះសង្គមខ្មែរមិនបានឲ្យតម្លៃនៅមុខរបរប្រភេទនេះទេ។
ដូច្នេះអំណះតទៅ ការរកស៊ីផ្លូវភេទនៅកម្ពុជា គួរត្រូវបានរឹតបណ្តឹង ពោលគឺពុំត្រូវឲ្យមានមុខរបរនេះកើតឡើងតាមរយៈការឆបោកឬជួញដូរផ្លូវភេទគ្រប់រូបភាពទៀតនោះទេ។ ដល់ពេលហើយដែលអាជ្ញាធរត្រូវពង្រឹងច្បាប់ ដើម្បីតាមប្រមាញ់អ្នករកស៊ីជួញដូរផ្លូវភេទ និងជនល្មើសដែលបានបោកប្រាស់នារីក្មេងៗមកលក់ដូរនៅលើទីផ្សារកម្ពុជា។ បើរដ្ឋាភិបាលនៅតែព្រងើយកន្តើយចំពោះមុខរបរមួយនេះទៀត នោះសង្គមកម្ពុជានៅតែវីវក់ទៅដោយភាពអាណាធិបតេយ្យនៃអ្នកជួញដូរមនុស្ស៕