ស្ត្រី ត្រូវបានចាត់ទុកជាភេទទន់ខ្សោយ ដែលត្រូវការយកចិត្តទុកដាក់។ ព្រោះក្តីបារម្ភព្រួយបារម្ភ ម្តាយ ឪពុក មិនសូវឲ្យកូនស្រីបានសិក្សារៀនសូត្រច្រើននោះទេ។ ពេលខ្លះស្ត្រីខ្លួនឯងផ្ទាល់ក៏គិតថាខ្លួនគ្មានអំណាចអ្វីដែរ។ តែការគិតដូចនេះគឺខុសស្រឡះ។ ជាការពិតស្ត្រីមានឬទ្ធិពីកំណើត។
តាមសៀវភៅ «ច្បាប់ស្រី» ដែលចងក្រងដោយលោក គង់ សុខហេង បោះពុម្ពឆ្នាំ ២០០៩ បានរៀបរាប់ពីកម្លាំងស្ត្រីដោយលើកឡើងពីឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានសម្តែងថា ស្ត្រីមានកម្លាំងខាងក្រៅខ្លួនចំនួន៥គឺ កម្លាំងរូបកាយ ទ្រព្យ ញាតិ បុត្រ សិល។
1-អំណាចរូបកាយ ៖ រូបសម្រស់ស្ត្រី អាចបញ្ជាបុរស និង សម្លាប់បុរសដោយងាយ។ សម្រស់របស់ស្ត្រីរាប់បញ្ចូលទាំង កាយវិការ ឥរិយាបទ ពាក្យសម្ដី ភ្នែក ស្បែក សម្បុរ ជាដើម។ ទាំងនេះជាអាវុធដ៏មុតស្រួច របស់ស្ត្រី។
2-អំណាចទ្រព្យ៖ ទ្រព្យធនរបស់ស្ត្រីដែលមានច្រើនសម្បូរបែប ដែលអាចគ្របសង្កត់ អំណាចរបស់បុរស។ ពេលខ្លះកម្លាំងទ្រព្យរបស់ស្ត្រីអាចនឹង មានភាពល្អប្រសើរជាង រូបសម្បត្តិទៅទៀត។ ពេលមានសម្បត្តិរូបអាក្រក់ក៏អាចឃើញថាស្អាតដែរ។
3-អំណាចញាតិ៖ អ្នកដែលមាន ញាតិច្រើនដែលមិនជាក្មេងកំព្រាហើយញាតិនោះមានទ្រព្យសម្បត្តិច្រើន។
4-អំណាចបុត្រ៖ រវាងឪពុក និង ម្តាយ កូនៗមិនថាតែប្រុសឬស្រី គឺមានភាពជិតស្និទផ្លូវកាយ និង ចំណងផ្លូវចិត្តទៅលើ ម្តាយច្រើនជាង។ កាលបើមានជម្លោះ នៅក្នុងគ្រួសារដែលផ្តើមចេញពីស្ត្រី ឬ ស្ត្រីជាអ្នកខុសហៀបនិងលែងលះគ្នា ហើយបែជានាវិញគឺដោយសារតែកូននិងឯងព្រោះកូនតាមម្តាយជាងឪពុក។
5-អំណាចសីល៖ ជាការប្រព្រឹត្តល្អនៅក្នុងបែបបទសីលធម៌។ ខ្លួនជាស្ត្រីនិងជាភរិយាគ្រប់លក្ខណ៍ទន់ភ្លន់ សុភាពរាបសា ស្គាល់ការខុសត្រូវសព្វគ្រប់។ ប្រការទាំងនេះធ្វើឲ្យស្ត្រីអាចសម្រេចបានកិច្ចទាំងឡាយបានជាងបុរស៕