en     km
en     km

មេ​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​និរទេស​លោក​និង​ឥស្សរជន​ផ្សេង​ទៀត​ធ្វើ​ឡើង​ដោយ​របប​ផ្តាច់​ការ​ តែ​ CPP ​បដិសេធ​(មានសំឡេង)

Share

ភ្នំពេញ ៖ ​មេ​បក្ស​ប្រឆាំង​កំពុង​រស់នៅ​ក្រៅប្រទេស​លោក​ សម​ រ​ង្ស៊ី​ នៅ​ថ្ងៃ​ទី​ ២៦​ ធ្នូ​ នេះ​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដោយ​លើក​ឡើង​ថា​ ការ​និរទេស​ខ្លួន​លោក​ និង​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​ផ្សេង​ទៀត​ សុទ្ធសឹងតែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​របប​គ្រប់គ្រង​ផ្តាច់​ការ​ក្នុង​សម័យ​នីមួយៗ​នោះ​។​

តែ​យ៉ាងណា​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ថា​ សំ​ណេ​រ​វោហារសាស្ត្រ​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​ឥស្សរជន​ដ​ដៃ​ទៀត​នេះ​ គឺ​គ្រាន់តែ​ដើម្បី​លើកតម្កើង​មោទកភាព​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។​

រូបមេដឹកនាំកម្ពុជាដែលត្រូវនិរទេសខ្លួននៅក្រៅប្រទេស។រូបភាពពីហ្វេសប៊ុន សម រង្ស៊ី
រូបមេដឹកនាំកម្ពុជាដែលត្រូវនិរទេសខ្លួននៅក្រៅប្រទេស។រូបភាពពីហ្វេសប៊ុន សម រង្ស៊ី

 

 

នៅ​ថ្ងៃ​ទី​ ២៦​ ខែធ្នូ​ នេះ​ លោក​ សម​ រ​ង្ស៊ី​ បច្ចុប្បន្ន​កំពុង​រស់នៅ​និរទេស​ខ្លួន​ គេច​ពី​ដែន​សមត្ថកិច្ច​របស់​តុលាការ​នោះ​ បាន​ផ្សព្វផ្សាយ​សារ​មួយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ អប​ដោយ​រូបថត​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​កម្ពុ​ជាមួយ​ចំនួន​ ដូច​ជា​លោក​ សឺ​ង​ ង៉ុ​កថា​ញ់​ លោក​ ប៉ែន​ សុវណ្ណ​ និង​ព្រះបាទ​សម្ដេច​នរោត្តម​សីហ​នុ​ ដោយ​លើក​ឡើង​ថា​ លោក​និង​តួអង្គ​នយោបាយ​ទាំងនោះ​ សុទ្ធតែ​ត្រូវ​បាន​និរទេស​ខ្លួន​ក្នុង​របប​គ្រប់គ្រង​បែប​ផ្តាច់​ការ​។​

​មេ​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា​ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ មាន​តួអង្គ​នយោបាយ​យ៉ាងតិច​ ៤​ រូប​ ដែល​ត្រូវ​រដ្ឋអំណាច​ក្នុង​សម័យ​នីមួយៗ​នោះ​ បាន​និរ ទេស​មិន​ឲ្យ​មាន​វត្ត​មាននៅ​លើ​ទឹកដី​កម្ពុជា​ ដោយសារ​តែ​រដ្ឋអំណាច​សម័យ​នោះ​ ភ័យ​ខ្លាច​ប្រជាប្រិយភាព​ឥស្សរជន​ប្រឆាំង​រូប​នោះ​ ដែល​អាច​ផ្តួលរំលំ​របប​គ្រប់​គ្រង់​សម័យ​នោះ​បាន​។​

​ឥស្សរជន​និរទេស​ខ្លួន​ ដែល​លោក​ សម​ រ​ង្ស៊ី​ លើក​ឡើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ​ មាន​លោក​ សឺ​ង​ ង៉ុ​កថា​ញ់​ ត្រូវ​បាន​អាជ្ញាធរ​អាណា និគមនិយម​បារាំង​ និរទេស​ចេញពី​ប្រទេស​កម្ពុជា​ ពី​ឆ្នាំ​ ១៩៤៦​ ដល់​ឆ្នាំ​ ១៩​ ៥១​។​ ទី​២​ គឺ​លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន​អាជ្ញាធរ​អាណានិគមនិយម​វៀតណាម​ និរទេស​ចេញពី​ប្រទេស​កម្ពុជា​ ពី​ឆ្នាំ​ ១៩៨១​ ដល់​ឆ្នាំ​ ១៩៩១​។​ ទី​៣​ គឺ​សម្តេចព្រះ​នរោត្តម​ សីហ​នុ​ ត្រូវ​បាន​របប​សាធារណរដ្ឋ​របស់​លោក​ លន់​ ន​ល់​ និរទេស​ព្រះ​អង្គ​ ឲ្យ​គង់នៅ​ក្រៅប្រទេស​ ពី​ឆ្នាំ​ ១៩៧០​ ដល់​ឆ្នាំ​ ១៩៧៥​។​ បន្ទាប់​មក​ទៀត​ ព្រះ​អង្គ​ត្រូវ​បាន​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដឹកនាំ​ដោយ​ សម្តេច​ ជា​ ស៊ី​ម​ សម្តេច​ ហេង​ សំ​រិ​ន​ សម្តេច​ ហ៊ុន​ សែន​ ក្រោម​អាណានិគមនិយម​វៀតណាម​ និរទេស​ព្រះ​អង្គ​ ឲ្យ​គង់នៅ​ក្រៅ ប្រ ទេស​ ពី​ឆ្នាំ​ ១៩៧៩​ ដល់​ឆ្នាំ​ ១៩៩១​។​ លោក​ សម​ រ​ង្ស៊ី​សរសេរ​ថា​ រូប​លោក​ផ្ទាល់​ត្រូវ​បាន​របប​ផ្តាច់​ការ​របស់​សម្ដេច​ ហ៊ុន​ សែន​ និរទេស​ ឲ្យ​នៅ​ក្រៅប្រទេស​ ៣​ ដង​ជា​បន្តបន្ទាប់​ គឺ​លើក​ទី​ ១​ ពី​ឆ្នាំ​ ២០០៥​ ដល់​ឆ្នាំ​ ២០០៦​ លើក​ទី​ ២​ ពី​ឆ្នាំ​ ២០០៩​ ដល់​ឆ្នាំ​ ២០១៣​ និង​លើក​ទី​ ៣​ ពី​ឆ្នាំ​ ២០១៥​ មក​ដល់​បច្ចុប្បន្ន​។​

wmc-thum-sam-rasy-1jpgយ៉ាងណា​ក្តី​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្សកាន់អំណាច​លើក​ឡើង​ថា​ សំនួនវោហារ​សាស្ត្រ​របស់​មេ​បក្ស​ប្រឆាំង​ជាប់​ក្តីក្តាំ​នៅ​តុលាការ​ គឺ​គ្រាន់តែ​ដើម្បី​លើកកម្ពស់​មោទនភាព​ឱ្យ​ខ្លួនឯង​ ដើម្បី​តែ​ប្រជាប្រិយភាព​តែ​ប៉ុណ្ណោះ​។​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បន្ត​ថា​ ការ​ដែល​លោក​ សម​ រ​ង្ស៊ី​ ធ្វើការ​ប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​ឥស្សរជន​ផ្សេង​ទៀត​នេះ​ គឺ​មិន​សម​ទំនង​នោះ​ទេ​ ដោយហេតុ​ថា​ ការ​យាង​ចេញ​ទៅ​ក្រៅប្រទេស​របស់​ព្រះបាទ​សីហ​នុ​ គឺ​ដោយសារ​របប​ លន់​ ន​ល់​ ធ្វើ​រដ្ឋប្រហារ​។​ ចំណែក​ការ​និរទេស​ខ្លួន​របស់​លោក​ ប៉ែន​ សុវ ណ្ណ​ វិញ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​កិច្ច​អន្ត​គម​ន៍​របស់​កងទ័ព​វៀតណាម​ដែល​មក​ជួយ​ផ្តួលរំលំ​របប​ខ្មែរក្រហម​ដែល​កាប់សម្លាប់​ប្រជាជន​ខ្មែរ​។​

​ទាក់ទិន​ការ​និរទេស​ខ្លួន​លោក​ សម​ រ​ង្ស៊ី​ វិញ​លោក​ សុខ​ ឥ​សាន្ត​ លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​លោក​ចេញ​ក្រដាស​មិន​ឱ្យ​ចូល​កន្លង​មក​ថ្មីៗ​នេះ​ ដោយសារ​ថា​ គាត់​ចង់​មក​ដើម្បី​បង្កើត​ការ​អុកឡុក​នៅ​ក្នុង​សង្គម​ អ​ញ្ចឹ​ង​រដ្ឋាភិបាល​ គឺញ្ហាថា​ចង់​រក្សា​នូវ​ស្ថេ​រ​ភាព​សណ្តាប់ធ្នាប់​សាធារណៈ​ ទើប​លោក​[​រដ្ឋាភិបាល​]​មិន​ឱ្យ​ចូល​ ដោយសារ​តែ​ សម​ រ​ង្ស៊ី​ មិន​ចង់​ចូល​ខ្លួនឯង​ហើយ​ចង់​មក​បង្កើត​ប​»​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា[/caption]លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និយាយ​ថា​ ការ​រស់នៅ​ក្រៅប្រទេស​របស់​លោក​ សម​ រ​ង្ស៊ី​ ក៏​អាច​និយាយ​បាន​ថា​ ជា​ប្រភេទ​នៃ​ការ​និរទេស​ខ្លួន​បាន​ដែល​ ស្រប​ពេល​ដែល​បរិយាកាស​ប្រកួតប្រជែង​ផ្នែក​នយោបាយ​មិន​មាន​ភាព​សោះ​ត្រង់​។​ យ៉ាងណា​លោក​ សូ​ ច​ន្ថា​ ថា​ ការ​ដែល​រដ្ឋាភិបាល​បិទផ្លូវ​មិន​ឱ្យ​មេ​បក្ស​ប្រឆាំង​អាច​ចូល​ស្រុក​ដើម្បី​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​បែប​នេះ​ គឺជា​ការ​រំលោភច្បាប់​យ៉ាងធ្ងន់ធ្ងរ​។​ លោក​ថា​ គណបក្សកាន់អំណាច​គួរ​បង្ក​បរិយាកាស​នយោបាយ​ល្អ​មួយ​សម្រាប់​ដៃគូរ​ប្រកួតប្រជែង​ រីឯ​មេ​បក្ស​ប្រឆាំង​វិញ​ត្រូវ​ពិនិត្យ​លទ្ធភាព​ចូល​ស្រុក​ឱ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​។​ លោក​ សូ​ ច​ន្ថា​៖«​រដ្ឋាភិបាល​ពិនិត្យ​មើល​លទ្ធភាព​ផ្តល់​ឱកាស​ដល់​គ្រប់​បក្សនយោបាយ​អាច​ធ្វើការ​ប្រកួតប្រជែង​ស្រប​តាម​គោលការណ៍​ច្បាប់​ដែល​មាន​ស្តង់ដា​តែ​មួយ​នោះ​។​ សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង​គួរ​ពិនិត្យ​មើល​លទ្ធភាព​វិល​ត្រលប់​មក​វិញ​ប្រឈម​នឹង​ការ​ពិត​ ដែល​ពេល​នោះ​ហើយ​ ខ្ញុំ​គិត​ថា​សន្ទុះ​នៃ​ការ​គាំទ្រ​លោក​ សម​ រ​ង្ស៊ី​ អាច​នឹង​កើនឡើង​បន្ត​ទៀត​ ប្រសិនបើ​លោក​មក​វិញ​ទាន់​ពេលវេលា​»​។​

សូម​រំលឹក​ថា​ បញ្ហា​ដែល​នាំ​ឱ្យ​លោក​សមរ​ង្ស៊ី​ ស្ថិត​នៅ​ក្រៅប្រទេស​នោះ​ គឺ​ដោយសារ​លោក​ជាប់​ក្នុង​សំណុំរឿង​ ដីកា​តាម​ចាប់ខ្លួន​ ដែល​ធ្វើ​ឡើង​ដោយ​សាលា​ឧ​ទ្ធ​រ​ណ៏​ ករណី​លោក​ហោ​ណាំ​ហុង​ប្ដឹង​ លោក​ពី​បទ​បរិហា​កេ​រ្ត៍​ ។​ តែ​សំណុំរឿង​នេះ​ ត្រូវ​បាន​ អ្នក​តាមដាន​សង្គម​ថា​ បាន​រលត់​ជា​សា្ថ​ពរ​ទៅ​ហើយ​ ដោយសារ​លោក​ទទួល​បានការ​លើកលែងទោស​ពី​ ព្រះមហាក្សត្រ​នៅ​ឆ្នាំ​២០១៣​។​ យ៉ាង​គេ​រំពឹង​ថា​មេ​បក្ស​ប្រឆាំង​នេះ​ អាច​មាន​លទ្ធ ភាព​វិល​ប្រទេស​វិញ​ នៅ​មុន​ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨៕​

Share

ព័ត៌មានទាក់ទង

Image