en     km
en     km

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស៊ើបអង្កេត​ករណី​ប៉ូលិស​ស័ក្ក​៤​នៅ​ប៉ោយ​ប៉ែ​ត​

Share

ភ្នំពេញ៖​ ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច​ ស​ ខេ​ង​ ស៊ើបអង្កេត​ករណី​មន្ត្រី​ប៉ូ​លី​ស​ស័ក្ក​៤​ ម្នាក់​នៅ​ប៉ោយ​ប៉ែ​ត​ ដែល​មានការ​សង្ស័យ​ថា​ ធ្វើ​ជា​ដួល​សន្លប់​នៅ​មុខ​ឡាន​ ហើយ​គ្រេច​ ក​ បាន​នាំ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​បាន​ជាប់​ឃុំ​និង​ចោទប្រកាន​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​។​ ករណី​នេះ​ សម្តេច​ ស​ ខេ​ង​ ថា​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ
​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ
​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​សភា​ ស្តី​ពី​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ ធ្នូ​នេះ​ សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្តេច​ ស​ ខេ​ង​ ធ្វើការ​ស៊ើបអង្កេត​ ករណី​នេះ​ឲ្យ​ច្បាស់លាស់​។​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បន្ត​ថា​ តាម​រយៈ​វិ​ឌី​អូ​ឃ្លី​ប​ ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ចែកចាយ​ ត​គ្នា​ដោយ​សន្និដ្ឋាន​ករណី​ដួល​សន្លប់​មុខ​រថយន្ត​អាច​បណ្តាល​មក​ពី​ជំងឺ​ផង​ដែរ​។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​៖«​ខ្ញុំ​សូម​ឲ្យ​សម្តេច​ ក្រឡា​ ហោម​ មេ​តា្ត​ចាត់វិធានការ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ រឿង​និង​ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ភាគី​ទាំង​សង់ខាង​ ទាំង​ម្ចាស់​ឡាន​ និង​ ហើយ​ទាំង​នគរបាល​ច្រក​ទ្វា​ប៉ោយ​ប៉ែ​ត​»​។​

នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​លោក ឈាន ពិសិដ្ឋ ដែល​ត្រូវ​គេ​អះអាង​ថា​បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់​នៅ​មុខ​ឡាន​លោក ម៉ង់ ពុទ្ធិ។ រូបថត ហ្វេសប៊ុក
នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​លោក ឈាន ពិសិដ្ឋ ដែល​ត្រូវ​គេ​អះអាង​ថា​បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់​នៅ​មុខ​ឡាន​លោក ម៉ង់ ពុទ្ធិ។ រូបថត ហ្វេសប៊ុក
ឆ្លើយ​តប​ទៅ​និង​ការ​សុំ​ឲ្យ​ស៊ើបអង្កេត​នេះ​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ ក្រោយ​ចេញពី​កិច្ចប្រជុំ​សភា​ថា​ សម្តេច​ បាន​បញ្ជា​ឲ្យ​មន្ត្រី​អន្តោប្រវេសន៍​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ស៊ើបអង្កេត​ករណី​នេះ​។​ តែ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូប​នេះ​ ក៏​មិន​អាច​បញ្ជាក់​បាន​ថា​ ករណី​នេះ​យ៉ាងណា​នៅឡើយ​ទេ​។​

​សម្តេច​ ស​ ខេ​ង​៖«​ខ្ញុំ​បាន​បញ្ជា​តាំងពី​ព្រឹក​មិ​ញ​នោះ​ ទៅ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​ឲ្យ​ពិនិត្យ​ករណី​នេះ​ ហើយ​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ឲ្យ​ពិនិត្យ​បញ្ហា​នេះ​»​។​

​លោក​ ម៉​ង់​ ពុ​ទ្ធី​ ហៅ​ ឌិន​ ពុ​ទ្ធី​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​ ២២​ ធ្នូ​ បន្ទាប់​សមត្ថកិច្ច​ចោទ​ថា​ លោក​បាន​បើកឡាន​បុក​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ឈ្មោះ​ ឈាន​ ពិសិដ្ឋ​ បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​សន្លប់​ទៅ​នឹង​ខឿន​ថ្ម​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែធ្នូ​ នៅ​ក្បែរ​ស្ពាន​មិត្តភាព​កម្ពុជា​ ថៃ​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​ករណី​នេះ​ បណ្ដាញ​សង្គម​ បាន​បង្ហោះ​រូប​លោក​ស័​ក្ដ​៤​នេះ​ យ៉ាងច្រើន​ ផុស​ផល់​ ហើយ​នាំ​ឱ្យ​មានការ​ចោទសួរ​ពី​ល្បិច​ធ្វើ​ដួល​សន្លប់​ ដើម្បី​ចាប់ខ្លួន​បុគ្គល​ដែល​មានការ​គុំ​គួ​ន​គ្នា​៕​

Share

ព័ត៌មានទាក់ទង

Image