ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជួនដំណឹងមួយស្ដីពីស្ថានភាពអាកាសធាតុក្នុងរដូវរំហើយនេះដែលនឹងប្រឈមកម្រិតសីតុណ្ហភាពចុះត្រជាក់ខ្លាំងរហូតដល់ ១៦ អង្សាសេ។
តាមរយៈសេចក្ដីជួនដំណឹងដែលផ្សព្វផ្សាយនៅថ្ងៃទី ២៦ ខែធ្នូ នេះបញ្ជាក់ថា បន្ទាប់ពីបានតាមលើ ស្ថានភាពអាកាសធាតុរួចមកបង្ហាញថា ព្រោះតែនៅពេលនេះប្រទេសហ្វីលីពិនកំពុងតែទទួលរងឥទ្ធិ ពលពីខ្យល់ព្យុះដែលមានឈ្មោះថា ណុកថេន ទើបបណ្ដាលឲ្យខ្យល់មូសុងឦសានបង្កើនឥទ្ធិពលមកលើព្រះ រាជាណាចក្រកម្ពុជា បង្កឲ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ នេះ។
តាមសេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹកដដែលឲ្យដឹងទៀតថា ខេត្ដដែលសីតុណ្ហភាពចុះត្រជាក់ខ្លាំងរួមានខេត្ដមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្ដឧត្ដរមានជ័យ សីតុណ្ហភាពនឹងចុះត្រជាក់ពី ១៦ ដល់ ១៨ អង្សាសេ។ ចំណែកខេត្ដ សៀមរាប បាត់ដំបង និងខេត្ដប៉ៃលិន សីតុណ្ហភាពនឹងចុះត្រជាក់ចាប់ពី ១៨ ដល់ ២០ អង្សាសេ។ ដោយឡែករាជធានីភ្នំពេញ និងខេត្ដដទៃទៀត សីតុណ្ហភាពនឹងចុះត្រជាក់ចាប់ពី ១៩ ទៅដល់ ២១ អង្សាសេ។ សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពនឹងចុះត្រជាក់ចាប់ពី ២២ ទៅដល់ ២៤ អង្សាសេ៕