en     km
en     km

សម្ដេច​សង្ឃ​កាតូលិក​ ចង់ឱ្យ​ពិភពលោក​ជួយ​បញ្ចប់សង្គ្រាម​នៅ​ស៊ី​រី​

Share

សម្ដេច​សង្ឃ​កាតូលិក​ Pope​ Francis​ បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​បង្ហូរ​ជា​ឈាម​នៃ​ប្រទេស​ស៊ី​រី​ ដែល​បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​រាប់​សែន​នាក់​បាត់បង់​ជីវិត​។​ ការ​អំពាវនាវ​របស់​សម្ដេច​ Pope​ Francis​ ធ្វើ​ឡើង​នៅ​ ឯ​បុរី​ វ៉ាល់​ទី​កង់​ កាលពី​ថ្ងៃអាទិត្យ​ទី​ ២៥​ ធ្នូ​ ចំ​ពេល​ដែល​ពិភពលោក​ជា​ពិសេស​អ្នក​កាន់សាសនា​គ្រឹះ​ប្រារ​ព្វ​ពី​ធី​បុណ្យ​ Christmas​។​

សម្ដេច​សង្ឃ​កាតូលិក​ Pope​ Francis​
សម្ដេច​សង្ឃ​កាតូលិក​ Pope​ Francis​
​ក្នុង​ស​ន្ទ​រក​ថា​នេះ​ព្រះ​អង្គ​បាន​ទទូច​ឲ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ហើយ​ក៏​បាន​ទទូច​ឲ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ និង​អ៊ី​ស្រា​អែ​ល​ បញ្ឈប់​ការ​សងសឹក​គ្នា​។​

​ក្រៅពី​នេះ​សម្ដេច​សង្ឃ​ក៏​បាន​ថ្កោលទោស​ផង​ដែរ​ចំពោះ​ អំពើ​ភារ​វ​កម្ម​ដែល​កើត​មាននៅ​លើ​ពិភពលោក​។​ នៅ​ពិធីបុណ្យ​ Christmas​ កាលពី​ថ្ងៃ​ម្សិលមិញ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​រឹត​បន្ដឹង​សន្ដិសុខ​យ៉ាង​ខ្លាំង​ ព្រោះ​ខ្លាច​មាន​អំពើ​ភារ​វ​កម្ម​វាយប្រហារ​ណាមួយ​កើតឡើង​ស្រប​ពេល​ដែល​ពួក​សកម្មប្រយុទ្ធ​ព្រមាន​ថា​ នឹង​វាយប្រហារ​នៅ​ថ្ងៃ​បុណ្យ​ Christmas​ នេះ​៕​ប្រភព​ BBC

Share

ព័ត៌មានទាក់ទង

Image