ភ្នំពេញ ៖ បន្លែផ្លែឈើ និងផលិតផលកសិកម្មមួយចំនួនធំ ដែលចរាចរលក់ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ត្រូវបានគេដឹងថា បាននាំចូលពីប្រទេស ជិតខាងដូចជា វៀតណាម ថៃ ជាដើមដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកម្ពុជាខ្លួនឯងមាននាមថា ជាប្រទេសពឹងផ្អែកលើកវិស័យកសិកម្ម ជាចម្បងដែលប្រជាជនជាង ៧៥% ជាកសិករ។
យ៉ាងណាដើម្បីឱ្យផលិតផលកសិកម្មអាចផ្គត់ផ្គង់ក្នុងស្រុក និងអាចឈាននាំយកទៅលក់នៅបរទេសបាន លោក សម វិទូ នាយកប្រតិបត្តិនៃមជ្ឈ មណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក(CEDAC) លើកឡើងថា គឺមានកត្តាគួបផ្សំច្រើន តែកត្តាមួយសំខាន់គឺយុវជនជំ នាន់ក្រោយ ត្រូវចេះស្រលាញ់កសិកម្ម ពិសេសយុវជនមិនត្រូវខ្ពើមរអើមអាចម៍គោនោះទេ។
ការលើកឡើងរបស់អ្នកជំនាញកសិកម្មរូបនេះ ព្រោះលោកអះអាងថា លាមកគោ ឬអាចម៍គោនេះ គឺជាជីកសិកម្មមួយប្រភេទដែលល្អបំផុតសម្រាប់ដំណាំ ហើយលាមកគោទៀតសោតក៏អាចរកបានដោយងាយ ដោយមិនចំបាច់ចំណាយប្រាក់ច្រើននោះទេ។
ដើម្បីជ្រាបកាន់តែលម្អិតសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងលោក សម វិទូ ដូចតទៅ។