en     km
en     km

នាយក​រដ្ឋមន្ត្រី​រំពឹង​ថា​ ឆ្នេរសមុទ្រ​កម្ពុជា​នឹង​ជាប់​ឈ្មោះ​ជា​ឆ្នេរ​ស្អាត​លំដាប់​ពិភពលោក​បន្ត​

Share

ក្រុង​ព្រះ​សី​ហុ​ន​ ៖​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​បង្ហោះ​សារ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ សម្តេច​ កាលពី​យប់​នៅ​ថ្ងៃ​ទី​ ២៤​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ថា​ ខេត្ត​ព្រះ​សីហ​នុ​ គឺជា​ទីក្រុង​បៃតង​ ដែល​មាន​ឆ្នេរ​ស្អាត​ ទឹកសមុទ្រ​ខៀវស្រងាត់​ ដែល​មាន​នាម​ថា​ តារា​រះ​នា​ភាគ​និរតី​ ហើយ​បាន​ជាប់​ជា​សមាជិក​ក្លឹ​ប​ឆ្នេរ​ស្អាត​ពិភពលោក​ផង​ដែរ​។​ ការ​លើក​ទ្បើ​ង​នេះ​ ខណៈ​សម្តេច​ ហ៊ុន​ សែន​ ទៅ​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​ ៥​ នៅ​ខេត្ត​ព្រះ​សីហ​នុ​។​

សម្តេចថតជាមួយពលរដ្ឋក្នុងឪកាសបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។រូបភាពពីហ្វេសប៊ុក ហ៊ុន សែន
សម្តេចថតជាមួយពលរដ្ឋក្នុងឪកាសបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។រូបភាពពីហ្វេសប៊ុក ហ៊ុន សែន
តាម​គេហទំព័រ​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​  ដើម្បី​ឱ្យ​ឆ្នេរ​កម្ពុជា​ជាប់​ជា​សមាជិក​ក្លឹ​ប​ឆ្នេរ​ស្អាត​ពិ​ភ​លោក​បន្ត​ទៀត​នោះ​ គឺ​ពលរដ្ឋ​គ្រប់ៗ​រូប​ត្រូវ​តែ​ចូល រួម​ថែរក្សា​ព្រៃ​ធម្មជាតិ​ និង​ព្រៃកោងកាង​នៅ​តាម​តំបន់ឆ្នេរ​អោយ​បាន​ល្អ​ និង​ចូលរួម​ថែរក្សា​បរិស្ថាន​អោយ​បាន​ស្អាត​ល្អ​។​

ទន្ទឹម​នឹង​នេះ​ដែរ​ គឺ​ត្រូវ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ឆ្លងកាត់​តំបន់ឆ្នេរ​អោយ​បាន​ច្រើន​ថែម​ទៀត​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទាក់ទាញ​ទេស ចរណ៍​។​ ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​នេះ​ សម្តេច​ ហ៊ុន​ សែន​ សង្ឃឹមថា​ ឆ្នេរសមុទ្រ​យើង​នឹង​បន្ត​ជាប់​ឈ្មោះ​នៅ​ក្នុង​ក្លឹ​ប​អន្តរជាតិ​ជា​រៀង​រហូត​។​

​សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ ត្រូវ​ចូលរួម​ថែរក្សា​សុវត្ថិភាព​ទេសចរណ៍​ និង​ទប់ស្កាត់​គ្រឿងញៀន​អោយ​បាន​។​ ទន្ទឹម​នឹង​នេះ​ គឺ​សូម​ចូលរួម​ថែរក្សា​សន្តិភាព​អោយ​បាន​គង់វង្ស​ល្អ​ ដើម្បី​ប្រទេស​ជាតិ​យើង​កាន់តែ​រីក​ចម្រើន​៕

Share

ព័ត៌មានទាក់ទង

Image