ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ពិចារណាលុបបំណុលដែលកម្ពុជាជំពាក់កាល ពីសម័យសង្គ្រាមស៊ីវិលនៃរបប លន់ នល់។
សម្តេចថ្លែងដូចនេះ នៅក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ កាលយប់ថ្ងៃទី ២៤ ខែធ្នូ។
សម្តេច ហ៊ុន សែន បានបន្ទោសសហរដ្ឋអាមេរិកថា បានទម្លាក់សម្តេច នរោត្តមសីហនុ កាលព្រះអង្គនៅមានព្រះជន្ម ដែលអាមេរិកបាននាំសង្គ្រាមស៊ីវិលមកប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន សង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក លោក ដូណល់ត្រាំ ដែលនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅខែ មករាខាងមុខនេះ គួរលុបបំណុលដែលកម្ពុជាជំពាក់ក្នុងសម័យសាធារណៈរដ្ឋ ដឹកនាំដោយសេនាប្រមុខ លន់ នល់។ បំណុលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្គ្រាមស៊ីវិលភាគច្រើនលុយទិញសព្វាវុធពីអាមេរិក៕