ហ្វីលីពីន ៖ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់រងរបួស ក្នុងនោះរួមមានទាំងមន្ត្រីប៉ូលិសម្នាក់ផងដែរ។ ហេតុការណ៍ផ្ទុះឡានប៉ូលីសមួយគ្រឿងនេះ កើតឡើងនៅក្រៅព្រះវិហារកាតូលិកមួយកន្លែងនៅភាគខាងត្បូងហ្វីលីពីន កាលពីថ្ងៃសៅរ៍ ទី២៤ ធ្នូ ម្សិលមិញ។
បុព្វជិតម្នាក់ដែលមានវត្តមានក្នុងហេតុការណ៍នោះនិយាយថា ការផ្ទុះនេះបានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលទៅព្រះវិហារ ដើម្បីចូល រួមរៀបចំពិធីបុណ្យណូអែលនៅចេតិយ Archdiocesan នៃរដ្ឋ Santo Nino ដែលជាតំបន់ប្រមូលដោយកសិកម្មនៃស្រុក Midsayap ។
សង្ឃកាតូលិកលោកឪ Jay Virador បានប្រាប់អ្នកកាសែតថា៖«មានការជួបជុំគ្នានៅមុនពេលដែលមានការផ្ទុះនេះបានកើតឡើង»។
អ្នកនាំពាក្យប៉ូលីសប្រចាំតំបន់នោះគឺលោកស្នងការ Romeo Galgo បានបញ្ជាក់ពីការផ្ទុះឆេះនេះថា លោកមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការផ្ទុះនេះនោះទេ។
ជនរងគ្រោះទាំង ១៣ នាក់ដែលរងរបួសបានទទួលការព្យាបាលនៅមន្ទីរពេទ្យក្បែរនោះហើយ។ ចំណែកមន្ត្រីប៉ូលិសម្នាក់ និងជនមិនស្គាល់អត្ត សញ្ញាណម្នាក់នេះទៀត ក៏ទទួលបានការព្យាបាលផងដែរ។
យ៉ាងណាអាជ្ញាធរមិនទាន់អាចរកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះនេះ។ ហើយរហូតមកទល់ពេលនេះ ក៏មិនទាន់មានក្រុមណាមួយបានអះអាងទទួលខុសត្រូវក្នុងរឿងនោះទេ៕ប្រភព៖CNA