en     km
en     km

​ម៉ា​ឡេ​ស៊ី​ ៖​ ស្លាប់​ ១៤​ នាក់​និង​របួស​ ១៦​ នាក់​ក្នុង​ហេតុការណ៍​រថយន្តក្រុង​ទំនើប​បើក​ធ្លាក់​ជ្រោះ​

Share

MUAR​ ៖​ រថយន្ដក្រុង​ទំនើប​មួយ​គ្រឿង​ បាន​បើក​ធ្លាក់​ចូល​ជ្រោះ​ដែល​មាន​ជម្រៅ​ ៦​ ម៉ែ​ត​ ឆ្ងាយ​ពី​ភាគ​ខាងជើង​ផ្លូវ​ Highway​ ចំណាយ​ ១៣៧​ គីឡូ​ម៉ែ​ត​ ជិត​តំបន់​ Jalan​ Kangkar​ Senangah​ Pagoh​ ប្រទេស​ម៉ា​ឡេ​ស៊ី​ នៅ​ថ្ងៃ​សៅរ៍​ ទី​២៤​ ធ្នូ​ នេះ​។​  ហេតុការណ៍​នេះ​បង្ក​ឱ្យ​មនុស្ស​ ១៤​ នាក់​ស្លាប់​ និង​ ១៦​ នាក់​ទៀត​របួស​។​ នេះ​បើ​តាម​ទីភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ និង​សេវា​ជួយ​សង្គ្រោះ​ប្រចាំ​ទីក្រុង​ Johor​ ។​

រថយន្តexpress ដែលជនឧបទ្ទេវហេតុ។រូបភាពCNA
រថយន្តexpress ដែលជនឧបទ្ទេវហេតុ។រូបភាពCNA
​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ​ គេ​សង្កេត​ឃើញ​មាន​ទារក​ម្នាក់​ផង​ដែរ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​។​ ហេតុការណ៍​នេះ​ កើត​មាននៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​ ២៤​ វេលា​ម៉ោង​ ៣​ និង​ ៤០​នាទី​ទាប​ភ្លឺ​។​

ចំណែក​អ្នក​រង​របួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុនេះ​វិញ​ មាន​ជនជាតិ​សិង្ហ​បុរី​មាន​ ៦​ នាក់​ ម៉ា​ឡេ​ស៊ី​ ៨​នាក់​ និង​មី​យ៉ា​ន់​ម៉ា​ ២​នាក់​។​ នេះ​បើ​យោង​តាម​មន្ត្រី​អាជ្ញាធរ​ដែល​បាន​រាយការណ៍​ពី​មន្ទីរពេទ្យ​ក្នុង​សង្កាត់​ Muar​ ដែល​ពួក​គេ​កំពុង​ទទួល​បានការ​ព្យាបាល​។​

យោង​តាម​ប្រធាន​នាយកដ្ឋាន​អគ្គិភ័យ​ និង​សេវា​ជួយ​សង្គ្រោះ​ លោក​ Mohd​ Yusof​ Mohd​ Gunnos​ រថយន្ដក្រុង​ទំនើប​ពណ៌​ទឹកមាស​នេះ​ បាន​ផ្ទុក​អ្នកដំណើរ​ ៣០​ នាក់​ ដោយ​ត្រូវ​បាន​គេ​ដឹង​ថា​ ចេញដំណើរ​ពី​ទីក្រុង​ គូ​ឡា​ឡាំ​ពួរ​ ទី​កាន់​ខេត្ត​ Johor​ Baru​ ។​ ខណៈ​មក​ដល់ទី​តាំង​កើតហេតុ​រថ យន្ដក្រុង​នេះ​បាន​រអិល​ធ្លាក់​ចេញពី​ផ្លូវ​ និង​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​តែ​ម្តង​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image