en     km
en     km

សាសនិកជន​ឥ​ស្លា​ម​ វាយ​បំផ្លាញ​របង​សាលាក្រុង​ជំទាស់​គម្រោង​សង់​ផ្លូវ​កាត់​ខ្លោងទ្វា​វិហារ​(មានវីដេអូ)

Share

ភ្នំពេញ៖ សាសនិកជន​ឥ​ស្លា​ម​ជា​ច្រើន​រយ​នាក់​ នៅ​រសៀល​ថ្ងៃ​ទី​ ២៣​ ខែ​ ធ្នូ​នេះ​ បាន​នាំ​គ្នា​វាយ​កំទេច​របង​របស់​សាលាក្រុង​ភ្នំពេញ​ ដែល​សង់​សម្រាប់​សង់​ផ្លូវ​កាត់​ខ្លោងទ្វា​វិហារ​ឥ​ស្លា​ម​។​ មន្ត្រី​សាលាក្រុង​ភ្នំពេញ​សម្តែង​ការ​ ខកចិត្ត​ចំពោះ​សកម្មភាព​នេះ​ ដោយ​អះអាង​ថា​ សាលាក្រុង​នឹង​ហៅ​អ្នក​ពាក់ព័ន្ធ​មក​ធ្វើ​កិច្ចសន្យា​ករណី​នេះ​។​

សាសនិកជនឥស្លាមជាច្រើនរយនាក់ នៅរសៀលថ្ងៃទី ២៣ ខែ ធ្នូនេះ បាននំាគ្នាវាយកំទេចរបងរបស់សាលាក្រុងភ្នំពេញ ដែលសង់សម្រាប់សង់ផ្លូវកាត់ខ្លោងទ្វាវិហារឥស្លាម។
សាសនិកជនឥស្លាមជាច្រើនរយនាក់ នៅរសៀលថ្ងៃទី ២៣ ខែ ធ្នូនេះ បាននំាគ្នាវាយកំទេចរបងរបស់សាលាក្រុងភ្នំពេញ ដែលសង់សម្រាប់សង់ផ្លូវកាត់ខ្លោងទ្វាវិហារឥស្លាម។
សាសនិកជនឥស្លាមជាច្រើនរយនាក់ នៅរសៀលថ្ងៃទី ២៣ ខែ ធ្នូនេះ បាននំាគ្នាវាយកំទេចរបងរបស់សាលាក្រុងភ្នំពេញ ដែលសង់សម្រាប់សង់ផ្លូវកាត់ខ្លោងទ្វាវិហារឥស្លាម។ [/caption]

នេះ​គឺជា​សកម្មភាព​របស់​សាសនិកជន​ឥ​ស្លា​ម​ជា​ច្រើន​រយ​នាក់​ បាន​វាយ​កំទេច​របង​ធ្វើ​អំពី​ស័ង្កសី​របស់​សាលាក្រុង​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ ដែល​សាសនិក​ឥ​ស្លា​ម​ភាគច្រើន​ជំនា​ស់​ទៅ​និង​គម្រោង​សង់​ផ្លូវ​នេះ​។​

​សាសនិកជន​វាយ​កំទេច​របង​ដូចនេះ​ បន្ទាប់​ពី​សាលាក្រុង​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​វាស់វែង​ដី​នៅ​ក្នុង​វិហារ​ឥ​ស្លា​ម​ និង​សង់​របង​សម្រាប់​ធ្វើ​ផ្លូវ​ដែល​មាន​ទំហំ​ទទឹង​ប្រមាណ​ ៥០​ ម៉ែត្រ​ បណ្តោយ​ប្រវែង​ប្រមាណ​ ២០០​ ម៉ែត្រ​ កាលពី​ថ្ងៃ​ទី​ ១៩​ ធ្នូ​។​

​ជុំវិញ​ការ​វាយ​កំទេច​របង​សាលា​រាជធានី​ភ្នំពេញ​នេះ​ លោក​ មាន​ ចាន់​យ៉ា​ដា​ អភិបាលរង​សាលាក្រុង​ដែល​ទើប​និង​ឡើង​ដំណែង​បាន​ប្រសាសន៍​ថា​ សាលាក្រុង​សម្តែង​ការ​ខកចិត្ត​ចំពោះ​សកម្មភាព​វាយ​កំទេច​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នេះ​។​ លោក​បន្ត​ថា​ លោក​នឹង​កោះហៅ​អ្នក​វាយ​កំទេច​ទ្រព្យសម្បត្តិ​របស់​សាលា​រាជធានី​ភ្នំពេញ​ មក​ធ្វើ​កិច្ចសន្យា​អំពី​ករណី​នេះ​។​

​លោក​ សា​រិ​ន​ សុ​វ​ណ្ណា​ ប្រធាន​មន្ទី​សូ​រិ​យោ​ដី​រាជធានី​ភ្នំពេញ​នៅ​ពេល​ចុះ​វាស់វែង​កាលពី​ថ្ងៃ​ទី​ ១៩​ ធ្នូ​ កន្លង​មក​ថា​ ទំហំ​ផ្លូវ​ដែល​វាស់វែង​សម្រាប់​គម្រោង​សង់​ផ្លូវ​គឺ​ មាន​ទំហំ​ទទឹង​ ២០​ ម៉ែត្រ​ ទ្រូងផ្លូវ​ ១៦​ម៉ែត្រ​ ប្រវែង​បណ្តោយ​ប្រមាណ​ ២០០​ ម៉ែត្រ​ ចាប់ពី​ចំនុច​ខ្លោង​ចូល​ទ្វារ​ហូត​ដល់​របង​វិហារ​ និង​ទុក​ចំណី​ផ្លូវ​សងខាង​ចំនួន​ ២​ម៉ែត្រ​។​ លោក​បន្ថែម​ថា​ ការ​សាងសង​ផ្លូវ​នេះ​គឺ​ ដើម្បី​រំដោះ​ចរាចរណ៍​កក់ស្ទះ​ និង​សង់​ប្រព័ន្ធ​លូ​ ដើម្បី​រំដោះ​ទឹក​ផង​ដែរ​។​

​ករណី​គម្រោង​សាងសង់​ផ្លូវ​នេះ​សាសនិកជន​ឥ​ស្លា​ម​ មានការ​ព្រួយបារម្ភ​ថា​អាច​នឹង​ប៉ះពាល់​ដល់​ការ​ថ្វាយ​    បង្គំ​របស់​ពួក​គាត់​ ដោយ​ស្នើ​ឲ្យ​សាលាក្រុង​ធ្វើ​វាង​អែប​របង​វិហារ​ឥ​ស្លា​ម​វិញ​៕

ប្រភពវីដេអូពី Facebook លោក សម រង្ស៊ី។

Share

ព័ត៌មានទាក់ទង

Image