en     km
en     km

គ​.​ជ​.​ប​ នឹង​បញ្ចូល​ឈ្មោះ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ជាង​ ២​ ពាន់​នាក់​បន្ថែម​ទៀត​ក្នុង​បញ្ជី​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​ ធ្នូ​ នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​ទើប​បញ្ជូន​ពី​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ មក​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​ និង​បញ្ជី​បោះ​ឆ្នោត​ក្រោយ​ថ្ងៃ​ទី​ ០១​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ ដើម្បី​សម្រេច​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ ឈ្មោះ​បោះ​ឆ្នោត​។​ លោក​ ម៉ៅ​ សុភា​រិ​ទ្ធ​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ថ្លែង​ថា​ ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​នេះ​ ដើម្បី​ធានា​សិទ្ធិ​របស់​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ហើយ​ ឱ្យ​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 

លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប
លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប
លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប [/caption]​គ​.​ជ​.​ប​ នឹង​ត្រៀម​បញ្ចូល​ឈ្មោះ​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​ជាង​ ២​ ពាន់​នាក់​ទៀត​ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ដែល​បាន​ប្រកាស​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​ ០១​ ខែធ្នូ​ ឆ្នាំ​២០១៦​។​

​លោក​ ម៉ៅ​ សុភា​រិ​ទ្ធ​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ បាន​ថ្លែង​ថា​ ការ​សម្រេច​បញ្ចូល​ឈ្មោះ​ទាំង​ជាង​ ២​ ពាន់​នាក់​នោះ​ នឹង​ធ្វើ​ឡើង​បន្ទាប់​ពី​ គ​.​ជ​.​ប​ ផ្ទៀងផ្ទាត់​ឈ្មោះ​ទិន្នន័យ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​។​

​លោក​បានឱ្យ​ដឹង​ថា​ ចំនួន​ឈ្មោះ​ប្រជាពលរដ្ឋ​ ២,៣១៨​នាក់​ ដែល​នឹង​ត្រៀម​បញ្ចូល​នេះ​ គឺ​បាន​ចុះ​ឈ្មោះ​ពិតប្រាកដ​ហើយ​ តាម​កាលបរិច្ឆេទ​ដែល​ គ​.​ជ​.​ប​ បាន​កំណត់​ពី​ថ្ងៃ​ទី​០១​ កញ្ញា​ ដល់​ថ្ងៃ​ទី​៣០​ វិច្ឆិកា​ ប៉ុន្តែ​គ្រាន់តែ​ឈ្មោះ​ជាង​ ២​ ពាន់​នេះ​ ក​.​ជ​.​ប​ ទើបតែ​បញ្ជូន​មក​ក្រោយ​ថ្ងៃ​ដែល​ គ​.​ជ​.​ប​ ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​ ០១​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ ប៉ុណ្ណោះ​។​

​លោក​បន្ត​ថា​ មូលហេតុ​ដែល​បញ្ជូន​មក​យឺត​នេះ​ ដោយសារ​ប្រព័ន្ធ​សេវា​អ៊ិ​ន​ធើ​ណេ​ត​ខ្សោយ​ តំបន់​ខ្លះ​ទៀត​នៅ​ដាច់​ស្រយាល​ផ្លូវ​លំបាក​ ទើប​ធ្វើ​ឱ្យ​ការ​បញ្ជូន​ទិន្នន័យ​មក​មាន​ភាព​រអាក់រអួល​ និង​យឺត​ពេល​។​

​ការ​ត្រួតពិនិត្យ​ផ្ទៀត​ផ្ទាត់​ទិន្នន័យ​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​ ២​ ពាន់​នាក់​នេះ​ មានការ​ចូលរួម​ឃ្លាំមើល​ពី​តំណាង​គណបក្ស​នយោបាយ​ ម្ចាស់​ជំនួយ​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ ប៉ុន្តែ​យ៉ាងណាមិញ​ ការ​ផ្ទៀងផ្ទាត់​មិន​បាន​ធ្វើ​ទាំង​អស់នោះ​ទេ​ ជ្រើសរើស​តែ​ ១៨​ ឈ្មោះ​មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ប៉ុណ្ណោះ​ការិយាល័យ​ដែល​ បញ្ជូន​ឈ្មោះ​មក​ក្រោយ​ថ្ងៃ​ទី​ ០១​ ធ្នូ​ មាន​ចំនួន​ ៥១៧​ ការិយាល័យ​ នៅ​ក្នុង​ខេត្ត​ចំនួន​ ១២​ គឺ​បន្ទាយ​មាន​ជ័យ​ចំនួន​ ១០,៤០​ នាក់​ កំពង់ចាម​ ២៨០​នាក់​ កំពង់ឆ្នាំង​ ២១២​ នាក់​ កំពង់ធំ​ ៣៩​ នាក់​ កំពត​ ៤​ នាក់​ កោះកុង​ ១៨​នាក់​ ក្រចេះ​ ២​ នាក់​ ព្រះ​វិហារ​ ៦៣​ នាក់​ ព្រៃវែង​ ៣​ នាក់​ រតនគិរី​ ៧១​ នាក់​ សៀមរាប​ ២៤​នាក់​ តាកែវ​ ៥៦១​ នាក់​ និង​ត្បូងឃ្មុំ​ ចំនួន​ ១​ នាក់​។​

អ្នកស្រី​ ម៉េ​ង​ សុភា​វី​ តំណាង​គណបក្ស​សង្គ្រោះជាតិ
អ្នកស្រី​ ម៉េ​ង​ សុភា​វី​ តំណាង​គណបក្ស​សង្គ្រោះជាតិ
អ្នកស្រី​ ម៉េ​ង​ សុភា​វី​ តំណាង​គណបក្ស​សង្គ្រោះជាតិ[/caption]អ្នកស្រី​ ម៉េ​ង​ សុភា​វី​ តំណាង​គណបក្ស​សង្គ្រោះជាតិ​ដែល​ចូលរួម​ឃ្លាំមើល​ការ​ផ្ទៀងផ្ទាត់​នៅ​ព្រឹក​នេះ​ បានឱ្យ​ដឹង​ថា​ ឈ្មោះ​ ១៨​ នាក់​ដែល​បាន​លើកយក​មក​ផ្ទៀងផ្ទាត់​ទិន្នន័យ​ គឺ​ឈ្មោះ​ត្រឹមត្រូវ​ហើយ​ ប៉ុន្តែ​អ្នកស្រី​សង្កេត​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ ដោយ​ក្នុង​នោះ​ មានឈ្មោះ​មួយ​នៅ​ក្នុង​បង្កាន់ដៃ​ដាក់​ថ្ងៃ​ ១៧​ ចំណែកឯ​នៅ​ក្នុង​បញ្ជី​ដាក់​ថ្ងៃ​ទី​ ១៨​។​ ដោយឡែក​ករណី​មួយទៀត​ គឺ​ចុះ​ឈ្មោះ​នៅ​ម៉ោង​ ១​ រសៀល​ ដែល​ខុស​ពី​ច្បាប់បោះឆ្នោត​ ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គេ​បើក​ចាប់ពី​ម៉ោង​ ២​ ទៅ​។​

​អ្នកស្រី​ចង់ឱ្យ​មានការ​ផ្ទៀងផ្ទាត់​ឈ្មោះ​ទាំងអស់​ ដើម្បី​ធានា​នូវ​តម្លាភាព​ នឹង​ភាព​ត្រឹមត្រូវ​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​នឹង​បិទ​ផ្សាយ​នៅ​ពេល​ខាង​មុខ​។​

​តែ​យ៉ាងណាមិញ​ អ្នកស្រី​មិន​ទាន់​បង្ហាញ​ជំហរ​មិន​គាំទ្រ​ ឬ​ គាំទ្រ​ ចំពោះ​ការ​ដាក់​បញ្ចូល​ឈ្មោះ​ទាំង​ជាង​ ២​ ពាន់​នាក់​នោះ​ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ឬ​យ៉ាងណា​នោះ​ទេ​។​ អ្នកស្រី​ថា​ បើ​ពួក​គាត់​ពិតជា​បាន​ចុះ​ឈ្មោះ​ពិតប្រាកដ​មែន​ ពួក​គាត់​ត្រូវ​តែ​ទទួល​បាន​សិទ្ធិ​ក្នុង​បញ្ជី​ឈ្មោះ​ និង​មាន​សិទ្ធិ​បោះ​ឆ្នោត​។​   

​អ្នកស្រី​ស្នើ​ឱ្យ​ គ​.​ជ​.​ប​ ផ្តល់​បញ្ជី​ឈ្មោះ​ទាំង​ជាង​ ២​ ពាន់​នាក់​នោះ​ ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ​យក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ភ្នាក់ងារ​គណបក្ស​នៅ​តាម​ការិយាល័យ​នីមួយៗ​។​

​វិទ្យុ​ស្រី្ត​មិន​អាច​សុំ​ការ​យល់​ឃើញ​ ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចូលរួម​ឃ្លាំមើល​ការ​ផ្ទៀងផ្ទាត់​នៅ​ថ្ងៃនេះ​បាន​ទេ​។​

​សូម​ជម្រាប​ថា​  លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦​  ដែល​ គ​.​ជ​.​ប​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​ ០១​ ធ្នូ​ ឆ្នាំ​ ២០១៦​ ចំនួន​អ្នក​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ៧,៨៧៣,១៩៤​នាក់​ ស្មើនឹង​ ៨១.៤៧​ ភាគរយ​៕
nec-23-2

Share

ព័ត៌មានទាក់ទង

Image