en     km
en     km

តុលាការ​កំពូល​ច្រានចោល​បណ្តឹង​ជំទាស់​របស់​យុវជន​ គង់​ រ៉ៃ​យ៉ា​ ដែល​អំពាវនាវ​ធ្វើ​បដិវត្ត​ពណ៌​

Share

(​ភ្នំពេញ​)៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ តុលាការ​កំពូល​ បាន​ច្រានចោល​បណ្តឹង​ជំទាស់​របស់​យុវជន​ គង់​ រ៉ៃ​យ៉ា​ ករណី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​ធ្វើ​បដិវត្ត​ពណ៌​ ផ្តួល​រំលុប​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ខែសីហា​ ឆ្នាំ​ ២០១៥​។​

យុវជន គង់ រ៉ៃយ៉ា ក្នុងសម្លៀកបំពាក់អ្នកទោស។រូបភាពពីហ្វេសប៊ុក Sorphorn Chheng
យុវជន គង់ រ៉ៃយ៉ា ក្នុងសម្លៀកបំពាក់អ្នកទោស។រូបភាពពីហ្វេសប៊ុក Sorphorn Chheng
ការ​បើក​សវនាការ​លើ​បណ្តឹង​ជំទាស់​របស់​យុវជន​ គង់​ រ៉ៃ​យ៉ា​ រូប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សាលាឧទ្ធរណ៍​ បាន​សម្រេច​តម្កល់​សាលក្រម​សាល​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​កាត់ទោស​ឱ្យ​យុវជន​ គង់​ រ៉ៃ​យ៉ា​ ជាប់ពន្ធ​នា​ គារ​ ១​ឆ្នាំ​ ៦​ខែ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ជា​អាទិ៍​ តាម​មាត្រា​៤៩៤​ និង​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​ ។​

​សូម​បញ្ជាក់​ថា​ កាលពី​ខែសីហា​ ឆ្នាំ​២០១៥​ យុវជន​ គង់​ រ៉ៃ​យ៉ា​ អាយុ​ ២៦​ឆ្នាំ​ មាន​រហស្សនាម​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ Soriya​ Koko​ បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា​ «​តើ​មាន​អ្នក​ណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ​?​ ថ្ងៃ​ណាមួយ​នៅ​ពេល​ខាង​មុខ​នេះ​ ខ្ញុំ​នឹង​ធ្វើ​បដិវត្ត​ពណ៌​ដើម្បី​ផ្លាស់​ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ​ ទោះបីជា​ត្រូវ​ជាប់គុក​ ឬ​ស្លាប់​ ក៏​ដោយ​ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ​»​ ។​

​ក្រោយ​ការ​ប្រកាស​នេះ​ សមត្ថកិច្ច​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ឃាត់ខ្លួន​យុវជន​រូប​នេះ​ ដោយ​ចាត់​ទុក​ ការ​ប្រកាស​នេះ​ ធ្វើ​ឱ្យ​មាន​ភាព​អសន្តិ សុខ​ក្នុង​សង្គម​៕

Share

ព័ត៌មានទាក់ទង

Image