ភ្នំពេញ៖ អង្គការ Unicef ដែលធ្វើការងារលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជាបានឲ្យដឹងថា ក្នុងចំណោមជនចំណាកស្រុកទាំងអស់ មិនថាក្នុងប្រទេសនិងក្រៅប្រទេស ដែលអង្គការនេះមានរបាយការណ៍អំឡុងឆ្នាំ ២០១៣ គឺមានចំនួនប្រមាណ ៤ លាន ២ សែននាក់។ ក្នុងនោះមានកុមារចំនួន ៨.៣ ភាគរយ គឺជាមនុស្សដែលមានអាយុចន្លោះពី ១០ ទៅដល់ ១៩ ឆ្នាំ នេះបើយោងតាមការឲ្យដឹងពីលោក មាស ប៊ុនលី មន្ដ្រីជំនាញផ្នែកទំនាក់ ទំនងរបស់ មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារការិយាល័យប្រចាំប្រទេសកម្ពុជា ដែលហៅកាត់ថា Unicef ។
បើតាមការឲ្យដឹងពីមន្ដ្រីរបស់ Unicef ដដែលបញ្ជាក់ថា កុមារដែលធ្វើចំណាក ស្រុកគឺមានបញ្ហាប្រឈមជាច្រើនដូចជា ការបៀតបៀនផ្សេងៗ និងកង្វះការសិក្សាជាដើម។ ករណីនេះលោកបានមើលឃើញថា រដ្ឋាភិបាលកន្លងមកបានជួយដល់កុមារច្រើនដែរតាមរយៈសេវាសាធារណៈផ្សេងៗ ក៏ប៉ុន្ដែលោកថា រដ្ឋាភិបាលក៏ត្រូវតែជួយដល់កុមារឲ្យបានផុលផុសជាងនេះ ព្រោះកុមារគឺជាធនធានមនុស្សចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ដើម្បីជ្រាបលម្អិតជាបន្ដសូមស្ដាប់បទសម្ភាសន៍រវាងលោក លៀ ស៊ីណា និងលោក មាស ប៊ុនលី ដូចតទៅ៖
ស្តាប់សំឡេង៖
Post Views: 235