en     km
en     km

ឥណ្ឌូ​នេ​ស៊ី​ពង្រាយ​ប៉ូ​លី​សរាប់​ម៉ឺន​នាក់​ ការពារ​ពលរដ្ឋ​សាទរ​ថ្ងៃ​បុណ្យ​ Christmas

Share

ឥណ្ឌូ​នេ​ស៊ី​៖ ​ប៉ូលិស​ឥណ្ឌូ​នេ​ស៊ី​ បាន​ប្រកាស​ ដាក់​ពង្រាយ​ប៉ូលិស​ ១៥៥០០០​ នាក់​ នៅ​ទូ​ទាំង​ប្រទេស​ ក្នុង​អំឡុង​ ពិធីបុណ្យ​ Christmas​ និង​បុណ្យចូលឆ្នាំ​សាកល​។​ ការ​ដាក់​ពង្រាយ​ប៉ូលិស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​គេ​បានដឹង​ពី​ផែនការ​ របស់​ពួក​សកម្មប្រយុទ្ធ​ ដែល​មាន​ផែនការ​វាយប្រហារ​នៅ​ថ្ងៃ​នោះ​។​

indonesia-111
​អគ្គស្នងការ​នគរបាល​ លោក​ Tito​ Karnavian​ បាន​និយាយ​ថា​អាជ្ញាធរ​ បាន​ពង្រឹង​ សន្តិសុខ​ គឺជា​ការពារ​ទុកជា​មុន​ ខ្លាចក្រែង​មានការ​វាយប្រហារ​ណាមួយ​កើតឡើង​ខណៈ​ មានការ​ប្រមូលផ្ដុំ​គ្នា​ ច្រើន​នៅ​ថ្ងៃ​នោះ​។​

​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ធ្លាប់​រង​ការ​វាយប្រហារ​ដោយ​អំពើ​ភេរវកម្ម​ជា​ច្រើន​ដង​មក​ហើយ​ ។​ កាលពី​ឆ្នាំ​២០០២​ មនុស្ស​ ២០០​នាក់​បាន​ស្លាប់​ នៅ​កោះ​បាលី​ ដោយ​ភាគច្រើន​ពួក​គេ​ជា​ ជនបរទេស​៕​ ប្រភព​:AFP
​    

Share

Image
Image
Image