កូរ៉េខាងត្បូង៖ តុលាការរដ្ឋធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បត្តិ៍បានបើកប្រជុំបន្ទាន់មួយរបស់ខ្លួនដើម្បីរៀបចំការជំនុំជម្រះក្ដីលើសំណុំរឿង លោកស្រី ប្រធានាធិបតី Park Geun-hye ពាក់ព័ន្ធនឹងមិត្តភក្ដិម្នាក់ប្រើប្រាស់អំណាចរបស់លោកស្រីដោយខុសច្បាប់។
តាមប្រភពដដែល សំណុំរឿងមួយទៀតក៏ត្រូវបើកការជំនុំជម្រះក្ដីដែរ គឺ ករណីសិស្សសាលាស្លាប់ជាង ៣រយនាក់ ដោយសារលិចសាឡាង កាលពីឆ្នាំ ២០១៤។
សំណុំរឿងដែលនាំអោយលោកស្រី Park Geun-hye មានរឿងអាស្រូវ គឺ ដោយសារតែលោកស្រី Choi Soon-sil បានបង្កើតមូលនិធិមនុស្សធម៌ដើម្បីអង្គាសប្រាក់ ប៉ុន្ដែបែរជាប្រើប្រាស់ឥទ្ធិពលប្រធានាធិបតីទៅវិញ។
ប្រសិនបើរកកំហុសឃើញ លោកស្រី Park Geun-hye នឹងត្រូវបានបង្ខំឱ្យចុះចេញពីតំណែង។តែយ៉ាងណាក៏ដោយ លោកស្រី មិនមានអំណាចអ្វីឡើយដោយសារតែសភាបានដកហូតអំណាចរបស់លោកស្រីផ្ទេរទៅអោយនាយករដ្ឋមន្ដ្រី៕