en     km
en     km

ជប៉ុន​មាន​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ នៅ​កម្ពុជា​ដោយ​ចំណាយ​ថវិកា​ជិត​៦០០​លាន​ដុល្លារ​

Share

ភ្នំពេញ៖ ជប៉ុន​កំពុង​សិក្សា​លើ​លទ្ធភាព​នៃ​ការ​អនុវត្ត​គម្រោង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្លូវ​រថភ្លើង​ស្វ័យប្រវត្តិ​ឬ​ ល្បឿន​លឿន​នៅ​កម្ពុជា​ដែល​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៦០០​ លាន​ដុល្លារ​ អា​មេ​រិ​ក​ ដោយ​ចាប់ផ្ដើម​ពី​ស្ថានីយ៍​រថភ្លើង​ចាស់​ទៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

រូបភាពពី Youtube
រូបភាពពី Youtube
រូបភាពពី Youtube[/caption]តាម​ផែនការមេ​(Master​ Plane)​ស្តី​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​ក្រុង​ សម្រាប់​ឆ្នាំ​២០៣៥​ គម្រោង​ខ្សែ​រថភ្លើង​នេះ​ នឹង​ចាប់ផ្តើម​ធ្វើ​ទ្បើ​ង​នៅ​ឆ្នាំ​២០២០​ខាង​មុខ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គេហទំព័រ​មួយ​ដែល​មានឈ្មោះ​ថា​សំ​ទ្បេ​ង​ទីក្រុង​ (URBAN​ VOICE)​។​
​តាម​ផែនការ​ដដែល​ គម្រោង​នេះ​នឹង​បញ្ចប់​នៅ​រយៈពេល​៣​ឆ្នាំ​ ពោល​គឺ​នៅ​ឆ្នាំ​២០២៣​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត​ ៦០០​លាន​ដុល្លា​ អា​មេ​រិ​កលើ​ប្រវែង​ផ្លូវ​ ១៣​ គី​ទ្បូ​ម៉ែត្រ​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ លោក​ វ៉ា​  ស៊ី​ម​សុរិយា​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​ដឹង​នៅ​ថ្ងៃនេះ​ថា​ ជប៉ុន​ពិតជា​មាន​គម្រោង​សិក្សា​ផ្លូវ​រថភ្លើង​នេះ​មែន​។​​តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​គម្រោង​នេះ​ នឹង​ចាប់ផ្តើម​នៅ​ពេល​ណា​នៅ​ទ្បើ​យ​នោះ​ទេ​ ។​

​លោក​ វ៉ា​ ស៊ី​ម​សុរិយា​ បន្ត​ទៀត​ថា​ ក្រសួង​ចង់ឱ្យ​អនុវត្ត​គម្រោង​នេះ​ឱ្យ​បាន​ឆាប់ៗ​ តែ​ករណី​នេះ​វា​អាស្រ័យ​ទៅ​លើ​ការ​សិក្សា​របស់​ជប៉ុន​នៅ​ទ្បើ​យ​។​

​លោក​ បន្ថែម​ទៀត​ថា​គម្រោង​ផ្លូវ​រថភ្លើង​នេះ​នឹង​ជួយ​សម្រួល​ដល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ វ៉ា​ ស៊ី​ម​សុរិយា​៖​ «​បាទ​អាហ្នឹង​យើង​គ្រាន់តែ​សិក្សា​សិន​ខាង​ជប៉ុន​ជួយ​សិក្សា​ តាម​ផែនការមេ​របស់​រាជធានី​ភ្នំពេញ​ឱ្យ​ជួយ​សិក្សា​អាហ្នឹង​ វា​មិនមែន​ធ្វើ​ថ្មី​ទេ​យើង​យក​ស្ថានីយ៍​យើង​ចាស់​ដើម្បី​គ្រាន់តែ​ត​ភ្ជាប់​ប្រហែល​ជាង​១​គី​ទ្បូ​ ឬ​១​គី​ទ្បូ​កន្លះ​ទេ​ចេញពី​ផ្លូវដែក​យើង​ដែល​កាត់​វត្ត​តាំងក្រសាំង​ហ្នឹង​ ហើយ​តាម​ផ្លូវ​មាន​ស្រាប់​ចូល​ទៅ​ព្រ​លាន​តែ​ម្តង​អ​ញ្ចឹ​ង​គ្រាន់តែ​យើង​បំបែក​ផ្លូវ​ចាស់​ទេ​ អា​គម្រោង​ផ្លូវដែក​សា​មុន​នឹង​អត់​មាន​ទេ​ នេះ​ជា​គម្រោង​ថ្មី​មួយ​ យើង​ចង់ឱ្យ​បាន​ឆាប់​ស្ថានីយ៍​យើង​ធំ​នៅ​រ៉ា​ភ្នំពេញ​ហ្នឹង​…»​។​

​ចំណែក​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ហៅ​កាត់​ថា​ ANSA​លោក​ សន​ ជ័យ​ យល់​ឃើញ​ថា​ផែនការ​នេះ​នឹង​មិនសូវ​មាន​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ​ ព្រោះ​ប្រវែង​ខ្សែ​រត់​ភ្លើង​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​ លោក​ សន​ ជ័យ​ បន្ត​ថា​ គម្រោង​សិក្សា​មួយ​នេះ​គួរតែ​មាន​ប្រវែង​ជាង​នេះ​ដើម្បី​ជា​ប្រយោជន៍​ទៅ​ដល់​សាធារណៈជន​ ជា​ពិសេស​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​។​ «​ព្រោះថា​ចម្ងាយ​វា​តិច​ពេក​ ភ្នំពេញ​វា​ធំ​ត្រូវការ​បត់បែន​ច្រើន​វា​គួរតែ​ជា​ចំណុច​ផ្តើម​មួយ​ពី​ក្បាលថ្នល់​មក​ដល់​ស្ថានីយ៍​រថភ្លើង​នឹង​ ហើយ​គួរតែ​បន្ត​មក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទើប​វា​អាច​បំពេញ​សេចក្តី​ត្រូវការ​បាន​ព្រោះថា​អ្នកដំណើរ​នៅ​ជាយក្រុង​ផ្នែក​ខាងកើត​ ឬ​ផ្នែក​ខាងត្បូង​នឹង​គេ​អាច​ប្រើប្រាស់​មធ្យោបាយ​ហ្នឹង​ដើម្បី​មក​កាន់​ព្រ​លាន​យន្តហោះ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ប៉ុន្តែ​គ្រាន់តែ​ចាប់ផ្តើម​ពី​ស្ថានីយ៍​រថភ្លើង​នៅ​កណ្តាល​ក្រុង​ហ្នឹង​មក​ព្រ​លាន​យន្តហោះ​ដូច​ជា​មិនសូវ​បម្រើ​សេចក្តី​ត្រូវការ​ប៉ុន្មាន​នោះ​ទេ​…»​។​

​បើ​តាម​ការ​ឱ្យ​ដឹង​បន្ថែម​ពី​ គេហទំព័រ​សំ​ទ្បេ​ង​ទីក្រុង​ កម្ពុជា​ នឹង​ជប៉ុន​ មាន​គម្រោង​ស្ថាបនារថភ្លើង​លើ​អាកាស​ចំនួន​ ៣​ខ្សែ​គឺ​ខ្សែ​ទី​១​ចាប់ផ្តើម​ពី​ មហាវិថី​កម្ពុជា​ក្រោម​ មហាវិថី​ព្រះ​មុនី​វង្ស​ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ និង​រង្វង់​មូល​ចោម​ចៅ​។​ ខ្សែ​ទី​ ២​ ចាប់ផ្តើម​ពី​មហាវិថី​ព្រះ​មុនី​វង្ស​ រត់​ស្រប​ផ្លូវ​រថភ្លើង​ រួច​បត់​ឆ្វេង​តាម​ ផ្លូវ​តាំងក្រសាំង​ ចូល​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​។​ ខ្សែ​ទី​ ៣​ចាប់ផ្តើម​ពី​ផ្សារ​ថ្មី​ មហាវិថី​ហ្សា​ល​ដឺ​ហ្គោ​ល​ មហាវិថី​ព្រះ​មុនី​រ៉េ​ត​ផ្លូវ​វេ​ង​ស្រេង​ រង្វង់​មូល​ចោម​ចៅ​ បត់​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង