en     km
en     km

​អ្នកជំនាញ​៖​ បំណុល​ឯកជន​ក៏​រដ្ឋ​ត្រូវ​ទទួលខុសត្រូវ​ដែរ​ បើ​បំណុល​នោះ​ រដ្ឋ​ចេញ​មុខ​ខ្ចី​ធានា​

Share

​ភ្នំពេញ​៖​ បន្ទាប់​ពី​មានការ​រិះគន់​ចំពោះ​បញ្ហា​បំណុល​ដែល​កម្ពុជា​ ជំពាក់​បរទេស​ជិត​មួយ​ម៉ឺន​លាន​ដុល្លារ​ នៅ​ថ្ងៃ​ទី​២២​ ធ្នូ​នេះ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ឆ្លើយ​បំភ្លឺ​ថា​ បំណុល​ក្រៅប្រទេស​គឺ​ គិត​ត្រឹម​ឆ្នាំ​ ២០១៥​ មាន​ចំនួន​ជិត​ ១​ ម៉ឺន​លាន​ដុល្លារ​ ក្នុង​នោះ​គឺ​រដ្ឋ​ជំពាក់​តែ​ជាង​៥​ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ ក្រៅពី​នេះ​គឺ​ឯកជន​ជំពាក់​ជិត​៤​ពាន់​លាន​ដុល្លារ​។​

money-dollar-1
ការ​បំភ្លឺ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជា​ការ​ឆ្លើយ​តប​នឹង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​ របាយការណ៍​ធនាគារ​ពិ​ភ​ភព​លោក​មក​ចុះ​ផ្សាយ​ថា​ ប្រទេស​កម្ពុជា​ជំពាក់​បំណុល​បរទេស​ជិត​មួយ​ម៉ឺន​ លាន​ដុល្លា​(៩៣១៨​លាន​ដុល្លារ​ )​  គិត​ត្រឹម​ឆ្នាំ​២០១៥​។​ តែ​បែប​នេះ​ក្តី​ អ្នក​តាមដាន​ ស្ថានការណ៍​សង្គម​លើក​ឡើង​ថា​ បើ​ទោះបីជា​វិស័យ​ឯកជន​ខ្ចី​ក៏​ដោយ​ ប៉ុន្តែ​លុយ​ដែល​ខ្ចី​នោះ​ គឺ​ក្នុង​នាម​រដ្ឋាភិបាល​ ដូច្នេះ​រដ្ឋាភិបាល​ក៏​ជា​អ្នក​ទទួលខុសត្រូវ​ដែរ​។​ តែ​អ្នកជំនាញ​សេដ្ឋកិច្ច​ បកស្រាយ​ផ្សេង​ពី​ អ្នកវិភាគ​បន្តិច​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បញ្ជាក់​ថា​ បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​ មាន​ជិត​១​ម៉ឺន​លាន​ដុល្លារ​ ក្នុង​នោះ​បន្ទុក​រដ្ឋ​ដែល​ត្រូវ​សង​មាន​ចំនួន​តែ​ជាង​៥​ពាន់​ដុល្លារ​ប៉ុណ្ណោះ​ ចំណែក​ជិត​៤​ពាន់​លាន​ដុល្លារ​ទៀត​ដែល​ឯកជន​បាន​ខ្ចី​ គឺជា​បន្ទុក​របស់​ឯកជន​ដែល​ត្រូវ​សង​។​ តាម​សេចក្ដី​ប្រកាស​នេះ​ រដ្ឋ​ជំពាក់​បរទេស​ ៥​ពាន់​៦០០​លាន​ដុល្លារ​ ហើយ​វិស័យ​ឯកជន​ ៤០០០​លាន​ដុល្លារ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្តរជាតិ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃនេះ​ថា​ បើ​ទោះបីជា​ឯកជន​ជា​អ្នក​ខ្ចី​ក៏​ដោយ​ ប៉ុន្តែ​ខ្ចី​ក្នុង​នាម​រដ្ឋាភិបាល​កម្ពុជា​ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​នៅ​ក្នុង​ការ​ទំនាក់ទំនង​ទ្វេភាគី​ នូវ​ការ​សងបំណុល​រវាង​កម្ពុជា​ និង​បរទេស​នេះ​ គឺ​ជៀស​មិន​រួច​ទេ​។

លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ
លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ ៖«​ប្រសិនបើ​ឯកជន​ខ្ចី​ដាច់​ដោយឡែក​សម្រាប់​ការ​រកស៊ី​ របស់​គេ​ គេ​អត់​រាប់​បញ្ចូល​ទៅ​ក្នុង​បំណុល​សាធារណៈ​ទេ​ ក៏​ប៉ុន្តែ​ប្រសិនបើ​ឯកជន​ខ្ចី​មក​វិនិយោគទុន​ ប៉ុន្តែ​គឺជា​គម្រោង​ទ្វេភាគី​មួយ​នៅ​ក្នុងស្រុក​ខ្មែរ​ ហើយ​ក្រុម​ណាមួយ​ទៀត​នៅ​ក្នុង​បរទេស​ ហើយ​គម្រោង​ហ្នឹង​អនុវត្ត​នៅ​ក្នុង​កិច្ចព្រមព្រៀង​នៃ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ អាហ្នឹង​គេ​រាប់​ការ​ខ្ចី​នោះ​ឯង​ចូល​ទៅ​ក្នុង​បំណុល​សាធារណៈ​ ហើយ​រដ្ឋ​ត្រូវ​មានការ​ទទួលខុសត្រូវ​រឿង​ហ្នឹង​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​ គី​ សេរី​វឌ្ឍន៍​ បណ្ឌិត​សេដ្ឋកិច្ច​ និង​មន្ត្រី​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត​សភា​ បាន​ពន្យល់​ថា​  បំណុល​ឯកជន​ មាន​ពីរ​ប្រភេទ​ ទី​មួយ​គឺ​បំណុល​ទូទាត់​ទំនិញ​របស់​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​ និង​ទី​ពីរ​ បំណុល​ដែល​រដ្ឋាភិបាល​ធានា​ ក្រុមហ៊ុន​បរទេស​នៅ​ក្នុងស្រុក​ខ្មែរ​។​  លោក​ថា​ ចំពោះ​បំណុល​ដែល​រដ្ឋាភិបាល​ធានា​ក្រុមហ៊ុន​បរទេស​នៅ​ក្នុងស្រុក​ ប្រសិនបើ​មិន​មានការ​ខូចខាត​ណាមួយ​ ដែល​មិន​បង្ក​ឡើង​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​ នោះ​រដ្ឋាភិបាល​ គ្មាន​ភារកិច្ច​ត្រូវ​ចេញ​សង​នោះ​ទេ​ តែបើ​ពលរដ្ឋ​ខ្មែរ​ ធ្វើ​ឱ្យ​ខូចខាត​នោះ​គឺ​រដ្ឋាភិបាល​ ត្រូវ​ចេញ​សង​ជំនួស​។​

​ដោយឡែក​ករណី​ដែល​ឯកជន​ទៅ​ខ្ចី​លុយ​ធនាគារ​នៅ​ក្រៅប្រទេស​  លោក​ពន្យល់​ថា​ រដ្ឋ​អាច​ធានា​ ឬ​មិន​ធានា​ក៏​បាន​ហើយ​បំណុល​នោះ​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​នោះ​ទេ​។​

​តែ​បែប​នេះ​ក្តី​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ បាន​លើក​ឡើង​ថា​ បើ​កម្ពុជា​ជា​ជំពាក់​បំណុល​ច្រើន​ដូចនេះ​ អាច​នឹង​ប៉ះពាល់​អធិបតេយ្យភាព​កម្ពុជា​ ហើយ​វា​ក៏​ធ្វើ​ឱ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​ផង​ដែរ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ ៖«​ប៉ះពាល់​អធិបតេយ្យភាព​ប្រទេស​មួយ​ ពីព្រោះ​យើង​ជំពាក់​គេ​ច្រើន​ គេ​ចង់ឱ្យ​យើង​ធ្វើ​អី​គេ​មួយ​ ពិបាក​នឹង​ប​ដិ​សេ​ដ​សេ​ធ​ ព្រោះ​យើង​ជំពាក់​បំណុល​គេ​ រឿង​ទី​២​ កាលណា​គេ​ជំពាក់​បំណុល​វា​ពិបាក​ទំហំ​ពាណិជ្ជកម្ម​នៃ​ការ​ទិញ​លក់​របស់​យើង​  គឺ​យើង​មិន​មាន​កម្លាំង​ដូច​គេ​ ប្រទេស​អ្នកទិញ​ហើយ​មាន​លុយ​ពេញដៃ​ទេ​ ដូច្នេះ​ការ​រកស៊ី​នេះ​ វា​មិន​ស្នើ​ភាព​គ្នា​ ហើយ​វា​ជា​ឱនភាព​ពាណិជ្ជកម្ម​ទៅ​ទៀត​»​។​

​តួលេខ​បំណុល​បរទេស​ ដែល​ធនាគារពិភពលោក​បាន​បង្ហាញ​ ជិត​មួយ​ម៉ឺន​លាន​ដុល្លារ​បើ​គិត​ពី​ចំនួន​ពលរដ្ឋ​កម្ពុជា​ជាង​១៥​លាន​នាក់​គឺ​ម្នាក់ៗ​ត្រូវ​ជំពាក់​បំណុល​បរទេស​ជាង​៦០០​ដុល្លារ​។​

​តួលេខ​បំណុល​នេះ​ គឺ​កើនឡើង​ខ្ពស់​បើ​ធៀប​ទៅ​ឆ្នាំ​២០០៣​ ពេល​នោះ​កម្ពុជា​ជំពាក់​បំណុល​បរទេស​ត្រឹម​៣​ពាន់​លាន​ដុល្លារ​។​ ករណី​បំណុល​ហក់​ឡើង​ដ៏​ខ្លាំង​នេះ​ នាំ​ឱ្យ​មានការ​ព្រមាន​ពី​ការ​ជួប​ហានិភ័យ​ចំពោះ​ប្រទេស​កម្ពុជា​ខណៈ​ធនធានធម្មជាតិ​ត្រូវ​បាន​លក់​ និង​បំផ្លាញ​ស្ទើរ​អស់ហើយ​នោះ​៕

Share

Image
Image
Image