ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៍និង វិចិត្រសិល្បៈ បានទទួលមរណភាព នៅម៉ោង១និង១៥នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងវ័យ៨៦ឆ្នាំ ដោយរោគាពាធ។
តាមប្រភពព័ត៌មាន មួយចំនួន ថាព្រឹទ្ធាចារ្យ ឆេង ផុន បានស្លាប់ នៅគេហដ្ឋានរបស់លោក ស្ថិតនៅខេត្តកណ្តាល។
ព្រះមហាក្សត្របានប្រទាន គោរមងារថ្នាក់ជាតិដល់ព្រឹទ្ធាចារ្យសិល្បៈចំនួន១៧រូបក្នុងនោះក៏មានលោក ឆេង ផុន ដែលត្រូវបានចាត់ទុកថា ជាមរតកនៃមនុស្សរស់។
លោកព្រឹទ្ធាចារ្យ ឆេង ផុន ជាអតីតរដ្ឋមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈ ក្នុងទសវត្សរ៍ ៨០ និងជាអតីត ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងដើមទសវត្ស១៩៩០៕
Post Views: 309