en     km
en     km

ជប៉ុន​ពង្រីក​កញ្ចប់​ថវិកា​វិស័យ​ការពារ​ជាតិ​ ជាង​៤៣​ពាន់​លាន​ដុល្លារ​

Share

ជប៉ុន៖ ​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ស៊ិ​ន​សូ​អា​បេ​នៅ​ថ្ងៃនេះ​ បាន​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​ក្រសួងការពារជាតិ​នូវ​ទឹកប្រាក់​ ៤៣​ពាន់​ ៦​រយ​ លាន​ដុល្លារ​ ដែល​តួលេខ​នេះ​កើន​ជាង​បណ្ដា​ឆ្នាំ​ មុនៗ​។​

japan-military
ការ​ពង្រីក​កញ្ចប់​ថវិកា​លើ​វិស័យ​ការពារ​ជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ជា​ការ​ឆ្លើយ​តប​និង​ស្ថានភាព​ជម្លោះដែនសមុទ្រ​ជាមួយនឹង​ប្រទេស​ចិន​ និង​ការ​គំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​ពី​សំណាក់​ប្រទេស​កូរ៉េ​ខាងជើង​។​

​កញ្ចប់​ថវិកា​ដែល​លោក​ ស៊ិ​ន​ សូ​អា​បេ​ បាន​អនុម័ត​នេះ​ នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១​ មេ​សា​ ឆ្នាំ​២០១៧​។​ ទំហំ​កញ្ចប់​ថវិការ​នេះ​បាន​ស្ទុះ​ឡើង​ខ្ពស់​ជាង​បណ្ដា​ឆ្នាំ​មុនៗ​ដោយ​វា​កើនឡើង​១​ពាន់​៨​រយ​លាន​ដុល្លារ​ ៕​ប្រភព​ :BBC​

Share

Image
Image
Image