en     km
en     km

​រដ្ឋសភា​ សម្រេច​អនុម័ត​សេចក្តី​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​២៦

Share

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៦​ ស​ប្តា​ហ៍​ក្រោយ​នេះ​ រដ្ឋសភា​នឹង​បើក​ប្រជុំ​ពេញអង្គ​ ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈ​ក​ម្មា​ការ​អចិន្ត្រៃយ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ធ្នូ​នេះ​។​

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា
កាលពី​ថ្ងៃ​ទី​២១​ ធ្នូ​ ម្សិលមិញ​ ក្រោយ​ពី​គណៈកម្មការ​សាធារណការ​ ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​នៃ​រដ្ឋសភា​ ដឹកនាំ​ដោយ​ លោកស្រី​ និ​ន​ សា​ផុ​ន​ ប្រធាន​គណៈកម្មការ​ បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ លោកស្រី​ និ​ន​ សា​ផុ​ន​ ការ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ វិសោធនកម្ម​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​។​

​លោកស្រី​បាន​លើក​ឡើង​ថា​ វិសោធនកម្ម​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​នា​ពេល​បច្ចុប្បន្ន​ ក្នុង​ការ​លើកកម្ពស់​គុណភាព​ ប្រសិទ្ធភាព​ និង​តម្លាភាព​ ក្នុង​ការ​គ្រប់គ្រង​សុវត្ថិភាព​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​។​

​ចំណែក​លោក​ តូច​ ចាន់​កុសល​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ មាន​ប្រសាសន៍​ថា​ ដោយសារ​នៅ​មាន​ភាព​ខ្វះចន្លោះ​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នោះ​ រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​ឲ្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ វិសោធនកម្ម​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដើម្បី​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​ទាំងឡាយ​។​

​ក្រសួង​បាន​ពិនិត្យ​ជាមួយ​អន្តរក្រសួង​ពាក់ព័ន្ធ​ ដោយ​បាន​កំណត់​ការ​ធ្វើ​វិសោធនកម្ម​លើ​ មាត្រា​ចំនួន​៩​ រួម​មាន​ វិសោធនកម្ម​ មាត្រា​៨​ មាត្រា​៤០​ មាត្រា​៤១​ មាត្រា​៤៧​ មាត្រា​៤៨​ មាត្រា​៧៥​ មាត្រា​៧៧​ មាត្រា​៨២​ និង​មាត្រា​៩០​។​

​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​កាលពីដើម​ឆ្នាំ​២០១៦​ ទទួល​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ពី​ប្រជាពលរដ្ឋ​ ៕

Share

Image
Image
Image