en     km
en     km

​សម្តេច​ ហ៊ុន​ សែន​ ទៅ​គោរព​វិញ្ញាណ​​ក្ខ​ន្ឋ​យុ​ទ្ឋ​ជន​កម្ពុជា​ ពលី​ជីវិត​នៅ​ទី​បញ្ចុះសព​នៅ​ វៀត​ណា​ម​

Share

ភ្នំពេញ៖ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដែល​មាន​រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​វៀតណាម​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២១​ធ្នូ​  សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​  បាន​ទៅ​ គោរព​វិញ្ញាណ​ក្ខ​ន្ឋ​យុ​ទ្ឋ​ជន​កម្ពុជា​ ចំនួន​ ៤៩​នាក់​ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​បុព្វេ​ហ​តុ​រំដោះប្រទេស​ពី​ របប​ប៉ុ​ល​ពត​នៅ​ទី​បញ្ចុះសព​នៅ​ខេត្ត​ដុ​ង​ណាយ​ ប្រទេស​វៀតណាម​។​

រូបភាពពី Facebook សម្តេច ហ៊ុន សែន។
រូបភាពពី Facebook សម្តេច ហ៊ុន សែន។
​សម្តេច​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៅ​ព្រឹក​នេះ​ថា​ យុ​ទ្ឋ​ជន​ដែល​បាន​ពលី​អាយុជីវិត​ទាំង​៤៩​នាក់​នេះ​គឺជា​យុ​ទ្ឋ​ជន​ស្មោះត្រង់​បំផុត​ដែល​បាន​រួម​ដំណើរ​ បម្រើ​ការងារ​ជា​កូនទាហាន​ផ្ទាល់​របស់​សម្តេច​ ដែល​បាន​ចូលរួម​រំដោះប្រទេស​ពី​ របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ (១៩៧៥-១៩៧៩)​។​ ទោះ​ពួក​គេ​ បាន​ពលី​អាយុជីវិត​នៅ​ទីណា​ក៏​ដោយ​ ក៏​ សម្តេច​ នៅ​តែ​ចង​ចាំ​ជា​និច្ច​នូវ​គំរូ​វិ​រ​ភាព​អង់អាច​ក្លាហាន​របស់​ពួក​គេ​ ហើយ​បាន​រៀបចំ​កន្លែង​បូជនីយដ្ឋាន​បូជា​សមរម្យ​ដើម្បី​គោរព​រំលឹក​វិញ្ញាណ​ក្ឋ​ន្ឋ​។​

​សម្តេច​បាន​សរសេរ​បន្ត​ថា​«​ច្បាស់​ណាស់​ គឺ​មាន​វិ​រៈ​យុ​ទ្ឋ​ជន​ និង​ពលរដ្ឋ​ជា​ច្រើន​បាន​ស្លាប់​នៅ​ក្នុង​ការ​ចូលរួម​រំដោះប្រទេស​ពី​ របប​ប៉ុ​ល​ពត​ ដែល​យើង​មិន​អាច​បំភ្លេច​បាន​ឡើយ​»​។​
​ជាមួយ​គ្នា​ សារព័ត៌មាន​ Vietnam​ News​ បាន​ចុះ​ផ្សាយ​ថា​ នាយក​រដ្ឋ​កម្ពុជា​ ក៏​បាន​ទៅ​ គោរព​វិញ្ញាណក្ខន្ធ​ វីរៈជន​វៀតណាម​ លោក​ហូ​ជី​មិ​ញ​ផង​ដែរ​៕

រូបភាពពី Facebook សម្តេច ហ៊ុន សែន។
រូបភាពពី Facebook សម្តេច ហ៊ុន សែន។

 

Share

Image
Image
Image