ភ្នំពេញ៖ សាលារាជធានីភ្នំពេញរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែ ធ្នូ នេះ បានកោះហៅស្ត្រីបឹងកក់ម្នាក់មកបំភ្លឺ ករណីបណ្តឹងរបស់អតីតអ្នកភូមិបឹងកក់ក្នុងរឿងព្រហ្មទណ្ឌ។ អតីតអ្នកភូមិបឹងកក់អ្នកស្រី្ត លី មុំ បានប្តឹងសហគមន៍បឹងកក់ ក្នុងបទចោទជេរប្រមាទជាសាធារណៈ និងគំរាមថានឹងសម្លាប់ កាលពីឆ្នាំ ២០១៤។
ករណីបណ្តឹងដូចគ្នានេះដែរ អ្នកស្ត្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ត្រូវបានតុលាការសម្រេចទម្លាក់ចោលការចោទប្រកាន់ និងមិនសិ្ថតក្រោមការស៊ើបអង្កេតរបស់តុលាការឡើយ។ អ្នកស្រី ទេព វន្នី បានសាទរ ការទម្លាក់បទចោទប្រឆាំងអ្នកស្រី ដោយចាត់ទុកថា ជាយុត្តិធម៌មួយ សម្រាប់សហគមន៍បឹងកក់។
មន្ត្រីសង្គមស៊ីវិល ដែលធ្វើការងារលើស្ត្រី ចាត់ទុកស្ត្រីសហគមន៍បឹងកក់ ជាអ្នកតស៊ូខ្លាំងក្លាដើម្បីសេរីភាព នៃការរស់នៅមួយសមរម្យ៕