loader

ស្ត្រី​បឹង​កក់​ម្នាក់​ឡើង​បំភ្លឺ​នៅ​តុលាការ​ ករណី​ព្រហ្មទណ្ឌ​ប្តឹង​ដោយ​អតីត​តំណាង​បឹង​កក់​នៅ​ព្រឹក​នេះ​

ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២២​ ខែ​ ធ្នូ​ នេះ​ បាន​កោះហៅ​ស្ត្រី​បឹង​កក់​ម្នាក់​មក​បំភ្លឺ​ ករណី​បណ្តឹង​របស់​អតីត​អ្នក​ភូមិ​បឹង​កក់​ក្នុង​រឿង​ព្រហ្មទណ្ឌ​។​ អតីត​អ្នក​ភូមិ​បឹង​កក់​អ្នក​ស្រី្ត​ លី​ មុំ​ បាន​ប្តឹង​សហគមន៍​បឹង​កក់​ ក្នុង​បទ​ចោទ​ជេរ​ប្រមាទ​ជា​សាធារណៈ​ និង​គំរាម​ថា​នឹង​សម្លាប់​ កាលពី​ឆ្នាំ​ ២០១៤​។

សហគមន៍​បឹង​កក់​ប្រមាណ​ ២០​ នាក់​ បាន​លើកគ្នា​មក​តវ៉ា​ នៅ​ក្បែរ​របង​សាលាឧទ្ធរណ៍
សហគមន៍​បឹង​កក់​ប្រមាណ​ ២០​ នាក់​ បាន​លើកគ្នា​មក​តវ៉ា​ នៅ​ក្បែរ​របង​សាលាឧទ្ធរណ៍
សហគមន៍​បឹង​កក់​ប្រមាណ​ ២០​ នាក់​ បាន​លើកគ្នា​មក​តវ៉ា​ នៅ​ក្បែរ​របង​សាលាឧទ្ធរណ៍ នាពេលកន្លងមក[/caption]​អ្នក​ស្ត្រី​ គង់​ ច​ន្ថា​ អ្នក​ភូមិ​បឹង​កក់​ បាន​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ ព្រ​ហ​ស្ប​ត្តិ៍​នេះ​។​

​ករណី​បណ្តឹង​ដូច​គ្នា​នេះ​ដែរ​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ តំណាង​សហគមន៍​បឹង​កក់​ ត្រូវ​បាន​តុលាការ​សម្រេច​ទម្លាក់​ចោលការ​ចោទប្រកាន់​ និង​មិន​សិ្ថ​ត​ក្រោម​ការ​ស៊ើបអង្កេត​របស់​តុលាការ​ឡើយ​។​ អ្នកស្រី​ ទេព​ វ​ន្នី​ បាន​សាទរ​ ការ​ទម្លាក់​បទ​ចោទ​ប្រឆាំង​អ្នកស្រី​ ដោយ​ចាត់​ទុក​ថា​ ជា​យុត្តិធម៌​មួយ​ សម្រាប់​សហគមន៍​បឹង​កក់​។​

​មន្ត្រី​សង្គម​ស៊ី​វិល​ ដែល​ធ្វើការ​ងារ​លើ​ស្ត្រី​ ចាត់​ទុក​ស្ត្រី​សហគមន៍​បឹង​កក់​ ជា​អ្នកតស៊ូ​ខ្លាំងក្លា​ដើម្បី​សេរីភាព​ នៃ​ការ​រស់នៅ​មួយ​សមរម្យ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x