ហាណូយ ៖ មេដឹកនាំកំពូលនៃរដ្ឋាភិបាលវៀតណាម និង កម្ពុជា បានបង្ហាញបំណងរបស់ខ្លួន ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីលើគ្រប់វិស័យនិងសហប្រតិបត្ដិការយូរអង្វែង។នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
ក្នុងអំឡុងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀង ស៊ិងផុក(Nguyen Xuan Phuc) នៅទីក្រុងហាណូយកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកនៅវៀតណាមនេះ មានគោលបំណងដើម្បីលើកកម្ពស់ មិត្តភាពជាប្រពៃណី និងពង្រឹងកិច្ចសហការលើគ្រប់វិស័យជាមួយនឹងវៀតណាមឱ្យកាន់តែរឹងមាំ និង កាន់តែទូលំទូលាយ។
ចំណែកនាយករដ្ឋមន្ត្រីវៀតណាមវិញក៏បានសម្តែងជំនឿចិត្តរបស់លោកថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានេះ ជាផ្នែកមួយដ៏សំខាន់នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរសម្រាប់ជាប្រយោជន៍នៃប្រជាជនប្រទេសជិតខាងទាំងពីរ។
លោកនាយករដ្ឋមន្ត្រីវៀតណាមសង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការយ៉ាងជិតគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក រួមគ្នាដោះ ស្រាយបញ្ហាដែលនៅសេសសល់ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាព និងការពង្រឹងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ជំនួបរវាងមេដឹកនាំទាំង២បាននាំឱ្យមានកិច្ចព្រមព្រៀងមួយចំនួន
ក្នុងជំនួបរវាងថ្នាក់ដឹងនាំវៀតណាម-កម្ពុជានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាដោយជួយសម្រួលដល់ដំណើរទស្សនកិច្ចនៃមេដឹកនាំប្រទេសទាំងពីរ មន្ត្រីមកពីក្រសួង ទីភ្នាក់ងារមូលដ្ឋាន និង សហជីព ដោយត្រូវធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ និង រដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព។
កាសែត Viet Nam News បន្តថា ថ្នាក់ដឹកនាំប្រទេសទាំងពីរបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងរៀបចំកម្មវិធីសម្រាប់ខួបលើកទី ៥០ នៃទំនាក់ទំនងការទូតទ្វេភាគី នៅថ្ងៃទី ២៤ មិថុនា ដើម្បីបង្កើនការយល់គ្នារវាងប្រជាជនប្រទេសទាំងពីរនាក់ ជាពិសេសគឺក្មេងជំនាន់ក្រោយ។ ក្រសួងការបរ ទេសប្រទេសទាំងពីរនឹងដឹកនាំសកម្មភាពសម្រាប់ព្រឹត្តិការណ៍នេះ។
នៅក្នុងឱកាសនេះ កម្ពុជា-វៀតណាម បានព្រមព្រៀងគ្នាដើម្បីឱ្យមានកិច្ចប្រជុំលើកទី ១៥ នៃអន្តរគណៈកម្មាធិការរដ្ឋាភិបាលកម្ពុជា និង វៀតណាមនៅឆ្នាំក្រោយ។
ការពង្រឹងវិស័យពាណិជ្ជកម្មទ្វេភាគី
ងាកមកផ្នែកសេដ្ឋកិច្ចវិញ កាសែត Viet Nam News លើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិ យោគ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម កម្ពុជា និង វៀតណាម នឹងធ្វើការចរចាសម្រាប់ការការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន វៀតណាម-កម្ពុជា។
ទាក់ទងវិស័យសេដ្ឋកិច្ចនេះ ភាគីទាំងពីរនឹងជំរុញឱ្យមានភាពជឿនលឿនមួយកម្រិត ដោយភាគីទាំងពីរស្នើបង្កើនការដឹកជញ្ជូន ការតភ្ជាប់ចរន្ តអគ្គិសនី វិស័យទេសចរណ៍ ទូរគមនាគមន៍ និងធនាគារ ក្នុងក្របខ័ណ្ឌនៃផែនការមេ ស្តីពី ការតភ្ជាប់រវាងប្រទេស កម្ពុជា ឡាវ និង វៀតណាម។
ប្រទេសទាំងពីរក៏នឹងណែនាំមន្ត្រីក្រសួងដឹកជញ្ជូន ឱ្យមានចរចាជាមួយគ្នាស្តីពីកិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាលដោយផ្ដោតលើកិច្ចសហប្រតិ បត្ដិការនៃ យុទ្ធសាស្ត្រការដឹកដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានអនុម័តដោយសម័យប្រជុំលើកទី ១៤នៃគណៈកម្មាធិណាមកម្ពុជារួមវៀតស្តីពីសេដ្ឋកិច្ចវិទ្យាសាស្ត្រនិងសហប្រតិបត្តិការវប្បធម៍បច្ចេកវិទ្យា ។
ជាមួយគ្នានេះ មន្ត្រីក្រសួងនៃប្រទេសទាំងពីរ ត្រូវចរចាលើកិច្ចព្រមព្រៀងមួយចំនួន ដើម្បីសាងសង់ផ្លូវHigh Ways ដែលតភ្ជាប់ពីទីក្រុងហូជីមិញ មក រាជធានីភ្នំពេញ។
វិស័យការពារជាតិ
ភាគីទាំងពីរប្តេជ្ញាចិត្តដើម្បីរក្សាឱ្យបាននូវគោលការណ៍នៃការមិនអនុញ្ញាតឱ្យកងកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ទៅបំផ្លិចបំផ្លាញដោយចេតនាដល់សន្តិសុខជាតិផ្សេងៗ ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធអន្តោប្រវេសន៍ខុសច្បាប់, ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងគ្រឿងញៀនការជួញដូរមនុស្ស និងអាវុធឆ្លងដែន ព្រមទាំងទប់ស្កាត់ឧក្រិដ្ឋកម្មលើអ៊ីនធឺណិតផងដែរ។
វិស័យអប់រំ
ជាការស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការវិស័យអប់រំសម្រាប់ ២០១៦-២០២០ មេដឹកនាំទាំងពីរបានគូស បញ្ជាក់ពីសារៈសំខាន់នៃការកែលម្អគុណភាពបណ្តុះបណ្តានិងការចំណាយសម្រាប់សិស្សនិស្សិតដែលបានបញ្ជូនទៅសិក្សា និងរស់នៅក្រៅ ប្រទេស។
បញ្ហាព្រំដែន
ទាក់ទងទៅនឹងបញ្ហាព្រំដែនវិញ គណៈកម្មាធិការចម្រុះវាស់វែងដីធ្លីតាមបណ្តាយព្រំដែន និងការបោះបង្គោលត្រូវបានចាត់ចែងពន្លឿនការងារឱ្យបានលឿន ដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនគោកជាមួយវិធានការសមរម្យដែលអាចទទួលយកបាន ព្រមទាំងការរីកចម្រើននៃដំណោះស្រាយបញ្ហាតំបន់បន្ទាត់ព្រំដែន ជាមួយនឹងយន្តការដែលមានស្រាប់ និងស្មារតីអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។
បញ្ហាពលរដ្្ឋវៀតណាមរស់នៅកម្ពុជា និង ជនជាដើមវៀតណាម
មេដឹកនាំវៀតណាមក្នុងនាមជាម្ចាស់ផ្ទះ វៀតណាមសង្ឃឹមថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែននឹងបន្តដឹកនាំពន្លឿនការងារទាក់ទិនឯក សារស្របច្បាប់ដែលជនជាតិវៀតណាមបានតាំងទីលំនៅ ក្នុងប្រទេសកម្ពុជា។ ជាងនេះទៀតសមភាគីវៀតណាមស្នើឱ្យកម្ពុជាបង្កភាពងាយ ស្រួលសម្រាប់ជនជាតិវៀមណាមស្របច្បាប់ ដើម្បីដោះស្រាយនិងរួមចំណែកដល់ទំនាក់ទំនងទ្វេភាគី។
ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាជំរុញឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR) ដើម្បីដោះស្រាយជនអន្តោប្រវេសន៍ខុសច្បាប់ទៅកម្ពុជា ដោយជនជាតិពិន្ធុភាគតិចតំបន់ខ្ពង់រាបកណ្តាល ឱ្យបានហ្មត់ចត់ ដោយអនុលោមតាមកិច្ចព្រមព្រៀង វៀតណាម និង កម្ពុជា ដែលបានចុះហត្ថលេខាជាមួយ UNHCR កាលពីថ្ងៃទី២៥ ខែ មករា ២០០៥ ។
ក្នុងឱកាសនេះដែរលោក Nguyen Xuan Phuc បានទទួលយកការអញ្ជើញពីសម្តេច ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅឆ្នាំក្រោយជាមួយនឹងការមានអារម្មណ៍រីករាយ៕
ប្រភព៖Viet Nam News