en     km
en     km

​ល្បែង​ឆ្មា​ចាប់​កណ្ដុរ​ភាគ​២៖​ ប្រធានាធិបតី​បារាំង​ប្រាប់​សម​ភាគី​ Gambia​ ចាក​ចេញពី​អំណាច​បើ​ចង់​សុខ​ខ្លួន​(សំឡេង)

Share

កាលពី​ភាគ​១​ យើង​បាន​និយាយ​ពី​លោក​ Yahya​ Jammeh​ ចាប់ផ្ដើម​លេងល្បែង​ឆា្ម​ចាប់​កណ្ដុរ​ ជាមួយ​អង្គការសហប្រជាជាតិ​ចំពោះ​ការ​ក្រាញ​អំណាច​របស់​លោក​ មិន​ព្រម​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ ទោះបី​ប្រជាជន​ Gambia​ ទម្លាក់​លោក​ពី​អំណាច​ក៏​ដោយ​។​

ប្រធានាធិបតីបារាំង លោក François​ Hollande Hollande និងលោក Macky Sall តំណាងឱ្យសហភាពអាហ្វ្រិក
ប្រធានាធិបតីបារាំង លោក François​ Hollande​ និងលោក Macky Sall តំណាងឱ្យសហភាពអាហ្វ្រិក
នៅ​ថ្ងៃនេះ​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ បាន​ស្រង់​សម្ដី​ប្រធានាធិបតី​បារាំង​ François​ Hollande​ មក​ចុះ​ផ្សាយ​ថា​ Yahya​ Jammeh ក្រាញអំណាច​ គឺ​ នាំ​អោយ​អន្ដរាយ​ដល់​ខ្លួនឯង​។​

​លោក​ François​ Hollande​ ៖«លទ្ធផល​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​ ១​ធ្នូ​ បញ្ជាក់​យ៉ាង​ច្បាស់​ថា​ លោក​ Yahya​ Jammeh​ពិតជា​ចាញ់ឆ្នោត​ដោយ​លោក​ មិន​អាច​បដិសេធ​បាន​ឡើយ​។​ លោក​ត្រូវ​ចាក​ចេញពី​អំណាច​ ហើយ​លោក​ Adama​ Barrow​ ត្រូវ​តែចូល​កាន់​តំណែង​។​ ការ​ចរចា​ គឺ​ គ្មាន​ទេ​»។​

​ការ​ព្រមាន​របស់​ប្រធានាធិបតី​បារាំង​ធ្វើ​ឡើង​នៅ​ពេល​ដែល​សមភាគី​ប្រទេស​ Senegalese​ លោក​ Macky​ Sall​ តំណាង​ឱ្យ​សហភាព​អាហ្វ្រិក​ មក​ជួប​លោក​នៅ​ទី​ក្រុងប៉ារីស​។​ ក្នុង​ជំនួប​នេះ​លោក​ Macky​ Sall​ បាន​ស្នើ​ឱ្យ​បារាំង​ជួយ​ធ្វើ​យ៉ាងណា​ឱ្យ​ លោក​ Yahya​ Jammeh​ ចុះ​ចេញពី​តំណែង​។​

លោក​ Yahya​ Jammeh
លោក​ Yahya​ Jammeh
ប្រទេស​បារាំង​គឺជា​សមាជិក​មួយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ដែល​បាន​ថ្កោលទោស​ Jammeh​ បដិសេធ​មិន​ព្រម​ចាក​ចេញពី​តំណែង​។​ យ៉ាងណា​ក៏​ដោយ​ លោក​ Yahya​ Jammeh​ បាន​និយាយ​ថា​ គ្មាន​នរណា​អ្នក​អាច​ប្រើប្រាស់​អំណាច​មក​បណ្ដេញ​លោក​បាន​ទេ​ មាន​តែ​ព្រះ​អាឡោះ​តែ​ប៉ុណ្ណោះ​។​

​លោក​ Yahya​ Jammeh​ ក៏​បាន​ថ្កោលទោស​មេដឹកនាំ​មួយ​ចំនួន​នៅ​ប្រទេស​អាហ្វ្រិក​ ដែល​ស្វែងរក​អន្ដរា​គម​ពី​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ ដើម្បី​បង្ខំ​ឱ្យ​លោក​ចុះ​ចេញពី​តំណែង​។​

លោក​ Adama​ Barrow
លោក​ Adama​ Barrow
ស្រប​ពេល​លោក​ Jammeh​ ព្រមាន​ ដូចនេះ​ បេក្ខជន​ឈ្នះ​ឆ្នោត​លោក​ Adama​ Barrow​ បាន​ សរសេរ​លិខិត​មួយ​ទៅ​កាន់​មេដឹកនាំ​ផ្ដាច់​ការ​ដែល​កាន់​អំណាច​បាន​ ២២​ឆ្នាំ​រូប​នេះ​ ដោយ​ ប្រាប់​ថា​ លោក​នឹង​ចូល​ស្បថ​កាន់​តំណែង​របស់​លោក​នៅ​ថ្ងៃ​ទី​១៨​មក​រា​ ឆ្នាំ​២០១៧។​ក្នុង​លិខិត​នេះ​ លោក​ បាន​សន្យា​មិន​ចាប់កំហុស​ប្រឆាំង​ លោក​ Jammeh​ ឡើយ​។​

​ជាមួយ​គ្នា​នេះ​ មេដឹកនាំ​ប្រទេស​មួយ​ចំនួន​នៃ​ទី្វ​ប​អាហ្វ្រិក​ ដែល​ជា​សមាជិក​នៃ​សហភាព​​អាហ្វ្រិក​ បាន​ អះអាង​ថា​ ពួក​គាត់​នឹង​ទៅ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ Adma​ Barrow​ ដែល​ជាប់​ឆ្នោត​។​

​យ៉ាងណា​ ក៏​ដោយ​អ្នកគាំទ្រ​ និង​អ្នកបោះឆ្នោត​ ឱ្យ​លោក​ Adma​ Barrow​ ក៏​បាន​សន្យា​ដែរ​ថា​ ពួក​គាត់​នឹង​ទៅ​ចូលរួម​ការ​ចូល​កាន់​តំណែង​របស់​លោក​ Barrow​ ផង​ដែរ​។​

​មក​ដល់​ពេលនេះ​ ស្ថានការណ៍​សន្តិសុខ​ នៅ​ Gambia​ ហាក់​ស្ងប់ស្ងាត់​បន្តិច​ ដោយសារ​តែ​ មេទ័ព​កំពូល​របស់​ប្រទេស​តូច​មួយ​នៃ​ទ្វីប​អា​ហ្រិ្វ​ក​នេះ​ បាន​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​ ដោយ​ រង់ចាំ​ អ្នកនយោបាយ​ ដោះស្រាយ​វិបត្តិ​នេះ​។​

​តែ​សូម​រម្លឹក​ថា​ ករណី​ដូច​គ្នា​នេះ​ដែរ​ ចំពោះ​ប្រទេស​ Côte​ d'Ivoire​ ដែល​រៀបចំ​បោះ​ឆ្នោត​ ប្រធានាធិបតី​ នៅ​ឆ្នាំ​២០១០​ លោក​ Laurent​ Gbagbo​ បាន​កាន់​អំណាច​ជិត​៤០​ឆ្នាំ​ ក៏​បាន​ ក្រាញ​អំណាច​ដូច​គ្នា​នេះ​ដែរ​ តែ​ទំ​បំផុត​ កងទ័ព​អង្គការសហប្រជាជាតិ​ មក​ពី​ប្រទេស​បារាំង​បាន​ ឡោម​ព័ន្ធ​លោក​ Laurent​ Gbagbo​ ហើយ​ចាប់ខ្លួន​មក​ផ្តន្ទាទោស​ពី​បទ​បង្ក​អសន្តិសុខ​ និង​ ករណី​ប្រឆាំង​មនុស្សជាតិ​ អំឡុង​ពេល​លោក​កាន់​អំណាច​។​

​តាម​រយៈ​នេះ​ ល្បែង​ឆ្មា​ចាប់​កណ្ដុរ​ ដែល​ ជន​ផ្ដាច់​ការ​ Jammeh​ ចាប់​លេង​មុន​នោះ​ កំពុង​តែ​ ក្លាយជា​ ទស្សនីយភាព​មួយ​កាន់តែ​ ធ្វើ​ឱ្យ​អ្នក​តាមដាន​យកចិត្តទុកដាក់​យ៉ាង​ប្រុង​ប្រយ័ត្ន​។​ ទស្សនីយភាព​ដែល​លោក​ Jammeh​ ជា​តួអង្គ​ Jerry​ នឹង​ត្រូវ​សម្ដែង​ភាព​វ័យឆ្លាត​របស់​លោក​ ទប់ទល់​នឹង​ Tomy​ តំណាង​ដោយ​ប្រទេស​បារាំង​ថា​តើ​លោក​អាច​បន្ត​កាន់​អំណាច​បាន​ដោយ​របៀប​ណា​ ដោយសារ​តែ​ថ្ងៃ​ទី​១៨​មក​រា​ឆ្នាំ​២០១៧​ជា​ឱសានវាទ​ បង្ខំ​ឱ្យ​លោក​ ចាក​ចេញពី​វិមាន​ប្រធានាធិបតី​៕​  

​​ជន​ផ្ដាច់​ការ​នៅ​ Gambia​ ចាប់​លេងល្បែង​ឆ្មា​ចាប់​កណ្ដុរ​ជាមួយ​ UN​

Share

Image
Image
Image