កូរ៉េខាងត្បូង៖ កូនស្រីម្នាក់របស់មិត្តភក្ដិប្រធានាធិបតីប៉ាក គុន ហេ គឺនាង Chung Yoo-ra ត្រូវបានតុលាការប្រទេសកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនកាលពីថ្ងៃពុធ ពាក់ព័ន្ធរឿងអាស្រូវជាមួយម្ដាយ គឺ អ្នកស្រី Choi Soon-sil ក្នុងសំណុំរឿងប្រើប្រាស់ឥទ្ធិពលប្រធានាធិបតីដើម្បីអង្គាសប្រាក់មូលនិធិ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលស្រង់ប្រភពរបស់ការិយាល័យរដ្ឋអាជ្ញាពិសេសចុះផ្សាយថា នាង Chung Yoo-ra កំពុងស្ថិតនៅក្នុងប្រទេសអាល្លីម៉ង់ ហើយដីការចាប់ខ្លួនបានធ្វើឡើងហើយ ដើម្បីអោយអាជ្ញាធរអាល្លឺមង់ឃុំខ្លួនស្ដ្រីរូបនេះ។
នាង Chung Yoo-ra ត្រូវបានចោទជាច្រើនករណី ក្នុងនោះ គឺការបង្កឱ្យមានអំពើអយុត្ដិធម៌ក្នុងកិច្ចការរបស់រដ្ឋ។
ចំពោះម្ដាយរបស់នាងដែលជាមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីប៉ាក គុនហេ គឺ អ្នកស្រី Choi Soon-sil ត្រូវបានឃុំខ្លួនរួចហើយ ករណីប្រើប្រាស់អំណាចប្រធានាធិបតីខុសច្បាប់៕ ប្រភព Reuters