en     km
en     km

​អង្គការសហប្រជាជាតិ​ជម្រុញ​ឱ្យ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​ដែល​លោក​ Duterte​ បាន​ប្រព្រឹត្ត​

Share

ក្រុង​ម៉ានីល​  ៖​ គណៈកម្មការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​បាន​ជំរុញ​ឱ្យ​ប្រទេស​ហ្វី​លី​ពី​ន​ បើក​ការ​ស៊ើបអង្កេត​ចូល​ទៅ​ក្នុង​ករណី​ឃាតកម្ម​មួយ​ ដែល​ប្រព្រឹត្ត​ដោយ​លោក​ប្រធានាធិបតី​ Rodrigo​ Duterte​ ដែល​លោក​បាន​អះអាង​ថា​ លោក​បាន​សម្លាប់​មនុស្ស​បី​នាក់​ កាល​លោក​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​ដា​វ៉ា​វ​ និង​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ទៀត​ក្នុង​សង្គ្រាម​គ្រឿងញៀន​របស់​លោក​។​

ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក Rodrigo Duterte
ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក Rodrigo Duterte
ចាប់តាំងពី​លោក​ Duterte​ បាន​ចូល​តំណែង​ជា​ប្រធានាធិបតី​ពី​ខែកក្កដា​មក​ មនុស្ស​ប្រមាណ​ ៦​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​សង្គ្រាម​បោសសំអាត​ថ្នាំ​ញៀន​។​

លោក​ Duterte​ ប្រាប់​ទៅ​កាន់​ក្រុម​ពាណិជ្ជករ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ស​ប្តា​ហ៍​មុន​ថា​ ខណៈ​ដែល​កាន់​តំណែង​ជា​អភិបាលក្រុង​ដា​វ៉ា​វ​  លោក​បាន​សម្លាប់​ឧក្រិដ្ឋជន​តាម​ដងផ្លូវ​ដោយ​ផ្ទាល់​ដៃ​របស់​លោក​។​

ក្រោយមក​លោក​ Duterte​ បាន​សារភាព​ថា​ លោក​បាន​សម្លាប់​បុរស​បី​នាក់​ ក្នុងអំឡុងពេល​បើក​ប្រតិបត្តិការ​បង្ក្រាប​ចោរ​ចាប់ជំរិត​ ដែល​ខណៈនោះ​ចោរ​បានការ​បាញ់​តទល់​គ្នា​ជាមួយ​ប៉ូលិស​ កាលពី​ចុងឆ្នាំ​ ១៩៨០​។​

លោក​ Zeid​ Ra'ad​ Al​ Hussein​ តំណាង​ឧត្តមស្នងការ​ទទួល​បន្ទុក​ផ្នែក​សិ​ទិ្ធ​មនុស្ស​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ការណ៍​មួយ​ ដោយ​យោង​ទៅ​តាម​ការ​អះអាង​របស់​លោក​ Duterte​ ថា​៖​ «​អាជ្ញាធរ​ និង​តុលាការ​ប្រទេស​ហ្វី​លី​ពី​ន​ ត្រូវ​តែ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ដើម្បី​ការ ពារ​ច្បាប់​ និង​ឯករាជ្យ​ភាព​ ដោយ​បើក​ប្រតិបត្តិ​ផ្ដើម​ការ​ស៊ើបអង្កេត​ក្នុង​ករណី​ដែល​លោក​ Duterte​ សម្លាប់​មនុស្ស​»​។

លោក​ Zeid​ និយាយ​បន្ត​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖«​ការ​សម្លាប់​ដែល​រៀបរាប់​ដោយ​លោក​ប្រធានាធិបតី​ Duterte​ ជា​ការ​រំលោភ​បំពាន​ច្បាប់​អន្តរ ជាតិ​ រួម​ទាំង​សិទ្ធិ​រស់រាន​មានជីវិត​,​ សេរីភាព​ ហើយ​ករណី​នេះ​ជា​អំពើ​ហិង្សា​ និង​ជា​ការ​ប្រើ​កម្លាំង​រំលោភ​លើ​ដំណើរការ​នីតិវិធី​ជំនុំ​ជម្រះក្តី​ត្រឹមត្រូវ​របស់​តុលាការ​»​។​

លោក​ Zeid​ ថ្លែង​បន្ត​ថា​៖​ «​ការ​ស៊ើបអង្កេត​គួរ​ធ្វើ​ដោយ​យកចិត្តទុកដាក់​ និង​ ឯករាជ្យ​ត្រូវ​តែ​បាន​ធ្វើ​ឡើង​វិញ​ជា​បន្ទាន់​ ចូល​ទៅ​ក្នុង​ការ​សម្លាប់​នៅ​ Davao​ ព្រមទាំង​ត្រូវ​ស៊ើបអង្កេត​ចំនួន​នៃ​ការ​សម្លាប់​ដ៏​រន្ធត់​ដែល​បាន​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ចាប់តាំងពី​ លោក​Duterte​ បាន​ក្លាយជា​ប្រធាន​»៕​ប្រភព​៖CNA

Share

Image
Image
Image