ម៉ិចស៊ិកកូ៖ យ៉ាងតិចមនុស្ស ២៧នាក់ បានស្លាប់ដោយសារឧបទ្ទវហេតុនៃការឆេះផ្សារលក់កាំជ្រួចនៅក្នុងប្រទេស ម៉ិចស៊ិកកូ ដែលកើតឡើងរយៈពេលប៉ុន្មានមុននេះ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC មនុស្សជាច្រើនទៀតបានរងរបួស ក្នុងឧបទ្ទវហេតុនេះ ។
រូបភាពដែលបង្ហោះដោយវីដេអូ you tube បានបង្ហាញរូបភាពដែលឆេះភ្លើងយ៉ាងសន្ធោសន្ធៅ និងលាន់លឺយ៉ាងកងរំពង។ ប្រធានាធិបតីប្រទេសម៉ិចស៊ិក លោក Enrique Pena Nietoបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ខណៈប្រជាជនរស់នៅតំបន់នោះ ភ័យតក់ស្លុត។
ផ្សារដែលផ្ទុះ កាំជ្រួច គឺ San Pablito ធ្លាប់បានកើតមានឧបទ្ទវហេតុកាលពីឆ្នាំ ២០០៥ ដោយបណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស៕BBC
Post Views: 191