en     km
en     km

ស្លាប់​ ២៧​នាក់​ នៅ​ម៉ិច​ស៊ិ​កូ​ដោយសារ​ឆេះ​ផ្សារ​លក់​កាំ​ជ្រូ​ច​ (មានវីដេអូ)

Share

ម៉ិចស៊ិក​កូ​៖ ​យ៉ាងតិច​មនុស្ស​ ២៧​នាក់​ បាន​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​នៃ​ការ​ឆេះ​ផ្សារ​លក់​កាំជ្រួច​នៅ​ក្នុង​ប្រទេស​ ម៉ិចស៊ិក​កូ​ ដែល​កើតឡើង​រយៈពេល​ប៉ុន្មាន​មុន​នេះ​។​

mexico
តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ មនុស្ស​ជា​ច្រើន​ទៀត​បាន​រង​របួស​ ក្នុង​ឧបទ្ទវ​ហេតុនេះ​ ។​

​រូបភាព​ដែល​បង្ហោះ​ដោយ​វី​ដេ​អូ​ you​ tube​ បាន​បង្ហាញ​រូបភាព​ដែល​ឆេះ​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ និង​លាន់លឺ​យ៉ាង​កងរំពង​។​ ប្រធានាធិបតី​ប្រទេស​ម៉ិចស៊ិក​ លោក​  Enrique​ Pena​ Nieto​បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ខណៈ​ប្រជាជន​រស់នៅ​តំបន់​នោះ​ ភ័យ​តក់ស្លុត​។​

​ផ្សារ​ដែល​ផ្ទុះ​ កាំជ្រួច​ គឺ​  San​ Pablito​ ធ្លាប់​បាន​កើត​មាន​ឧបទ្ទវហេតុ​កាលពី​ឆ្នាំ​ ២០០៥​ ដោយ​បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​ និង​រង​របួស​៕BBC​

Share

Image
Image
Image