ភ្នំពេញ៖នៅប្រទេសកម្ពុជា រដ្ឋពុំមានគោលការណ៍ជួយមនុស្សក្រីក្រធ្លាក់ខ្លួនឈឺដែល ពុំប្រាក់ព្យាបាល។ លោក យិត សារិន ហៅ ស ឈ្មោះដើម កែវ-ស អាយុ ៩២ឆ្នាំដែលជាព្រឹទ្ធាចារ្យល្ខោនខោលពេលនេះកំពុងមានមានជំងឺជាទម្ងន់។
តែបុរសជរារូបនេះ ពុំមានប្រាក់ខ្លួនលោកផ្ទាល់ដើម្បីព្យាបាលជំងឺនោះទេ។ លោកតាយិត សារិន មានជំងឺក្រិនថ្លើម។ ដោយសារមានការអំពាវនាវ តាមបណ្ដាញសង្គមដើម្បីរកប្រាក់ជួយអ្នកអភិរក្សរូបនេះ នាំឱ្យសប្បុរសជន ជាច្រើនអាណិតអាសូរលោកយ៉ាខ្លាំង ដោយពួកគេបានជួយឧបត្ថម្ភជូនលោកបាន ជាច្រើនពាន់ដុល្លារ។ សប្បុរសជនទាំងនោះមាន កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជាលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌និង សម្ដេចនរោត្តមបុប្ផាទេវី អតីតអ្នករាំរបាំរាជទ្រព្យដ៏ល្បីល្បាញផងដែរ។
បន្ទាប់ពីបានប្រាក់ជំនួយ គឺនៅថ្ងៃទី ២០ធ្នូនេះក្រុមគ្រួសារ និង កូនសិស្សលោកបានបញ្ជូនលោកទៅព្យាបាលនៅ មន្ទីពេទ្យសុរិន្ទប្រទេសថៃ។ លោក ម៉ាក តុលា ដែលជាសិស្សរបស់ព្រឹទ្ធាចារ្យល្ខោនខោល ជាអ្នកប្រកាសរកជំនួយ បានឲ្យដឹងថាលោកតា យិត សារិន មានបំណង់ចង់ឃើញល្ខោនខោលរបស់ខ្មែរ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយលោកព្រឹទ្ធាចារ្យ ព្យាយាមចង់ចងក្រងឯកសារអំពីល្ខោនខោលទុកឲ្យក្មេងជំនាន់ក្រោយ។
លោកព្រឹទ្ធាចារ្យថា លោកជាអតីតស្ត្រាចារ្យបង្រៀន ល្ខោនខោនមិនតែប៉ុណ្ណោះ លោកក៏ជា អ្នកធ្វើ មុខសម្រាប់ពាក់ក្នុងការសម្តែងល្ខោនខោលផងដែរ។ កន្លងមកលោកបានទទួល គ្រឿងឥស្សរយសជាច្រើនក្នុងការសម្តែង និងបំពេញភារៈកិច្ចជូនជាតិផងដែរ ៕