loader

រដ្ឋមន្ត្រី​ថា​វិបត្តិ​ទីផ្សារ​លក់​ស្រូវ​មក​ពី​ការ​មិន​ចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ​ តែ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា​ មក​ពី​កត្តា​ផ្សេង​ទៀត​(សំឡេង)

ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ លើក​ឡើង​ថា​ រដ្ឋាភិបាល​មិន​អាច​ជួយ​សម្ព័ន្ធ​ស្រូវ​អង្គរ​និង​ វិស័យ​ឯកជន​ទេ​ រឿង​តម្លៃ​ស្រូវ​ចុះថោក​បាន​ទេ​ បើសិនជា​មិន​សហការ​ជាមួយ​សហគមន៍​កសិកម្ម​។​

​តែ​លោក​ សុខ​ ពុទ្ធិ​វុ​ធ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ហាក់​មិន​យល់​ស្រប​ការ​លើក​ឡើង​នេះ​ទេ​។​ លោក​ពន្យល់​ថា​ មាន​កត្តា​ច្រើន​យ៉ាង​ដែល​ បណ្ដាល​ឱ្យ​មានការ​ធ្លាក់​ចុះ​តម​ម្លៃ​ស្រូវ​នៅ​កម្ពុជា​។​

ស្តាប់សំឡេង៖ ការបង្កបង្កើនផលរបស់កសិករ


លោក​ វេ​ង​ សា​ខុន​ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​លើក​ឡើង​ដូចនេះ​ នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ ស្ដី​ពី​ «​ច្បាប់​ដី​កសិកម្ម​»​ ដែល​បាន​ធ្វើ​ឡើង​នៅ​ពី​ថ្ងៃ​ទី​ ១៩​ ធ្នូ​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​ អ៊ី​ន​ធ័​រ​ខន​ធី​ណ​ង់​ថ​ល​ ដែល​មានការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​ដៃគូ​អភិវឌ្ឍន៍​ កសិករ​  ក្រុមហ៊ុន​វិស័យ​ឯកជន​ ស្ថាប័ន​រដ្ឋាភិបាល​  និង​ជនជាតិ​ដើម​ភាគតិច​ប្រហែលជា​ ៣០០​នាក់​។​

នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​នោះ​  លោក​ វេ​ង​ សា​ខុន​ បាន​លើក​ឡើង​ក្រសួង​បាន​ជួយ​ច្រើន​មក​ហើយ​ តែ​អ្វី​ធ្វើ​ឱ្យ​មាន​បញ្ហា​មក​ពី​ការ​ខ្វះ​ការ​សហ ការ​គ្នា​ និង​ការ​បែង​ចែង​ផល់​ប្រយោជន៍​ជាមួយ​គ្នា​រវាង​កសិករ​និង​អ្នកបញ្ជា​ទិញ​ក្នុងស្រុក​។​ ​លោក​ វេ​ង​ សា​ខុន​ ៖​ «​ប្រសិនបើ​វិស័យ​ឯកជន​ សម្ព័ន្ធ​ស្រូវ​អង្គរ​ មិន​ធ្វើការ​ជាមួយនឹង​សហគមន៍​កសិកម្ម​ទេ​ គឺ​ ក្រសួងកសិកម្ម​មិន​ធ្វើការ​ជាមួយ​។​ ទី​មួយ​.​ត្រូវ​ចងសម្ព័ន្ធភាព​ជាមួយ​សហគមន៍​កសិកម្ម​ ទី​ពីរ​.​ត្រូវ​តែ​អនុវត្ត​តាម​អ្វី​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កសិកម្ម​ តាម​កិច្ចសន្យា​ ដែល​យើង​បាន​ចេញ​តាំងពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​ ២០១២​មក​ម្ល៉េះ​ យើង​មិន​ព្រម​អនុវត្ត​»​។​

លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 

 

 

 

 

 

 

​លោក​ វេ​ង​ សា​ខុន​ បាន​លើក​ឡើង​បន្ដ​ថា​ កន្លង​មក​សហគមន៍​កសិកម្ម​មួយ​ចំនួន​ធ្វើ​កិច្ចសន្យា​ជាមួយ​និង​វិស័យ​ឯកជន​ ឬ​អង្គការ​ណាមួយ​ គឺ​ ស្រូវ​អង្គរ​មាន​តម្លៃ​ខ្ពស់​ ដល់​ ១០.៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​ ប៉ុន្ដែ​ដោយឡែក​ កសិករ​មួយ​ចំនួន​ដែល​មិន​មាន​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​ គឺ​ តម្លៃ​ស្រូវ​អង្គរ​លក់​ចេញ​ បាន​ត្រឹម​ ៧០០​រៀល​ ទៅ​៨០០​រៀល​ តែ​ប៉ុណ្ណោះ​។​  លោក​ ថា​ បើ​ចង់ឱ្យ​កិច្ចការ​ទាំងនេះ​ដំណើរការ​បាន​ល្អ​ប្រសើរ​ លុះ ត្រាតែ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​និង​ក្រសួងកសិកម្ម​។​ លោក​ វេ​ង​ សា​ខុន​ បាន​លើក​ឡើង​បន្ដ​ដូចនេះ​ ៖​ «​ ទី​មួយ​.​ ត្រូវ​ចងសម្ព័ន្ធភាព​ជាមួយ​សហគមន៍​កសិកម្ម​ ទី​ពីរ​.​ត្រូវ​តែ​អនុវត្ត​តាម​អ្វី​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កសិកម្ម​ តាម​កិច្ចសន្យា​ ដែល​យើង​បាន​ចេញ​តាំងពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​ ២០១២​មក​ម្ល៉េះ​ យើង​មិន​ព្រម​អនុវត្ត​»​។​

ទាក់ទង​នឹង​រឿង​នេះ​ លោក​ សុខ​ ពុទ្ធិ​វុ​ធ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រឿង​នេះ​ សហព័ន្ធ​ស្រូវ​អង្ករ​ ក៏​ធ្លាប់​បាន​ចុះ​ជួយ​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ខាង​សមាគម​កសិក​នៅ​តាម​តំបន់​ និង​តាម​ជនបទ​ពី​មុន​ដែរ​ ។​ លោក​ សុខ​ ពុទ្ធិ​វុ​ធ​ ៖​ «​តាម​ពិត​តាម​រយៈកាល​ប្រជុំ​ជាមួយ​ក្រ សួងកសិកម្ម​កាលពីមុន​តាម​រយៈ​គណៈ​ក​ម្មា​ការ​ទី​៩​ យើង​បាន​ឯកភាព​គ្នា​ ក្នុង​ការ​រៀបចំ​រចនាសម្ព័ន្ធ​ ពី​ ខាង​សហព័ន្ធ​ស្រូវ​អង្ករ​ ដើម្បី​ជួយ​ធ្វើការ​ផ្ទាល់​ជាមួយ​ខាង​សមាគម​កសិករ​ នៅ​តាម​តំបន់​ និង​តាម​ខេត្ត​»​។​

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវដើម្បីតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ
កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវដើម្បីតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ

​លោក​ សុខ​ ពុទ្ធិ​វុ​ធ​ បាន​បន្ដ​ទៀត​ថា​ មិន​មាន​តែ​ការ​មិន​សហការ​តែ​ម្យ៉ាង​នោះ​ទេ​ ប៉ុន្ដែ​ កន្លង​មក​លោក​ សង្កេត​ឃើញ​ថា​ តម្លៃ​ស្រូវ​អង្ករ​ ធ្លាក់​ថ្លៃ​គឺ​មាន​កត្តា​សំខាន់​ជា​ច្រើន​ មាន​ដូច​ជា​ កត្តា​ទីផ្សារ​ កត្តា​ខាង​រោង​ម៉ាស៊ីន​ កត្តា​ប្រទេស​ជិតខាង​ និង​ការ​ប្រកួតប្រជែង​ការ​ដាំ​ដុះ​របស់​សហគមន៍​កសិករ​ ជាដើម​។​ លោក​ សុខ​ ពុទ្ធិ​វុ​ធ​ ៖​ «​ដូចនេះ​កត្តា​មួយៗ​នេះ​ ខាង​សហព័ន្ធ​ក៏​បាន​យល់​ច្បាស់​ពី​ឬ​ស​គល់​នេះ​ដែរ​ ប៉ុន្ដែ​ដើម្បី​ដោះស្រាយ​ គឺ​ យើង​ត្រូវ​មានការ​រៀបចំ​ ការ​អភិវឌ្ឍន៍​ និង​ការ​ផ្លាស់​ប្ដូរ​ចំនុច​មួយ​ចំនួន​ តាំងពី​ពូជ​ តាំងពី​របៀប​ដាំ​ តាំងពី​ការ​រៀបចំ​ដើម្បី​ឱ្យ​មានការ​ដឹក​ជញ្ជូន​ ស​ម្ងួ​ត​ឃ្លាំង​  សុទ្ធតែ​ជា​កត្តា​សំខាន់ៗ​ដែល​វា​ប៉ះពាល់​និង​តម្លៃ​ស្រូវ​ ក៏​ដូច​ជាទី​ផ្សារ​អន្ដរជាតិ​…»​។​

ចំណែក​លោក​ សម​ វិទូ​ នាយក​ប្រតិបត្តិ​អង្គការ​សេ​ដាក​ ដែល​ធ្វើ​ការងារ​ផ្ដោត​លើ​កសិកម្ម​យល់​ឃើញ​ថា​ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ដ្រី​ក្រ សួងកសិកម្ម​ គឺជា​ ចំនុច​ល្អ​មួយ​។​តែ​លោក​ថា​ទីផ្សារ​ស្រូវ​គឺជា​កត្តា​ធំ​ជាងគេ​។​ លោក​ សម​ វិទូ​ ៖«​ចំនុច​នេះ​ជា​ចំនុច​មួយ​ដែល​ល្អ​ហើយ​ ព្រោះថា​ សម្រាប់​ដែល​ឈ្មួញ​ដែល​គាត់​រកស៊ី​ផ្នែក​ស្រូវ​អង្ករ​ គឺ​ គាត់​ត្រូវការ​នូវ​ប្រភេទ​ផលិតផល​ស្រូវ​អង្គរ​នេះ​ច្រើន​ ។​ ចឹ​ង​ដើម្បី​បាន​ច្រើន​សម​ស្រប​ទៅ​តាម​តម្លៃ​នៃ​ទីផ្សារ​ ត្រូវការ​ប្រមូលផ្ដុំ​ច្រើន​ពី​កសិករ​ចូលរួម​ និង​ផលិត​ឱ្យ​បាន​ទៀត​ទាត់​ នៅ​ក្នុង​កម្រិត​ និង​បរិមាណ​ដែល​សម​ស្រប​ទៅ​តាម​ការ​កុម្ម​ង់​ទិញ​…»​។​

កាលពីមុន​ខែ​មុន​នេះ​ កសិករ​នៅ​ខេត្តបាត់ដំបង​បាន​ផ្ទុះ​បាតុកម្ម​ព្រមៗ​គ្នា​ ដោយ​ពួក​គេ​បាន​ដឹកស្រូវ​ដាក់​គរ​ចោល​នៅ​លើ​ផ្លូវ​ ដោយ​បង្ហាញ​ថា​ ស្រូវ​ទាំងនេះ​ គឺ​ មិន​អាច​រក​ទីផ្សារ​បាន​ឡើយ​ហើយ​ គេ​បាន​ដាក់​ការ​ទទួលខុសត្រូវ​ទៅ​លើ​រដ្ឋាភិបាល​។​

​ក្នុង​ករណី​នេះ​ ដើម្បី​ទប់ស្កាត់​វិបត្តិ​លក់​ស្រូវ​ រដ្ឋាភិបាល​បាន​ចេញ​កញ្ចប់​ថវិការ​ជា​បន្ទាន់​ ប្រមាណ​ជា​ជិត​ ៣០​លាន​ដុល្លារ​ ជួយ​ដល់​រោង​ម៉ាស៊ីនកិន ស្រូវ​ សមាគម​កសិកម្ម​ និង​ក្រុមហ៊ុន​មួយ​ចំនួន​ឱ្យ​ជួយ​ទិញ​ស្រូវ​របស់​កសិករ​។​តែ​អ្នកជំនាញ​កសិកម្ម​មិន​បាន​សាទរ​វិធានការ​របស់​រាជរដ្ឋា ភិបាល​ដូច​នោះ​ទេ​ ដោយ​ពួក​គេ​ទទូច​ឱ្យ​មាន​យន្ដការ​ច្បាស់លាស់​ និង​ជា​អចិន្ដ្រៃយ៍​ ក្នុង​ការ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​ស្រូវ​របស់​កសិករ​៕

 

 

 

 

 

 

 

 

 

 

 

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x