en     km
en     km

អ្នក​សារព័ត៌មាន​លើ​ពិភពលោក​ស្លាប់​ ៧៤​ នាក់​ក្នុង​ឆ្នាំ​ ២០១៦​ តែ​គ្មាន​ឈ្មោះ​កម្ពុជា​ទេ​(មានសំឡេង)

Share

ភ្នំពេញ​ ៖​ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters​ Without​ Borders​ )​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​ បាន​ចេញផ្សាយ​របាយ ការណ៍​របស់​ខ្លួន​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​ នេះ​ អ្នក​សារព័ត៌​មាននៅ​ទូ​ទាំង​ពិភពលោក​បាន​ស្លាប់​ដោយសារ​បំពេញភារកិច្ច​របស់​ខ្លួន​មាន​ចំនួន​ ៧៤​នាក់​។ ​ របាយ​ការ​របស់​អង្គការ​អ្នក​សារព័ត៌មាន​ គ្មាន​ព្រំដែន​នៅ​ឆ្នាំ​នេះ​បាន​បញ្ចេញ​ឈ្មោះ​ ប្រទេស​ជា​ច្រើន​ តែ​សម្រាប់​កម្ពុជា​ គឺ​ពុំ​មានឈ្មោះ​ទេ​ ។​ ករណី​នេះ​ នាំ​ឱ្យមានការ​សាទរ​ពី​មន្ត្រី​ក្រសួង​ព័ត៌មាន​។​

ស្តាប់សំឡេង៖

 

សកម្មភាពការងាររបស់អ្នកសារព៍ត៌មានបរទេស
សកម្មភាពការងាររបស់អ្នកសារព៍ត៌មានបរទេស
របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​អ្នក​សារព័ត៌មាន​ គ្មាន​ព្រំដែន​បាន​បញ្ជាក់​ថា​ ប្រទេស​ដែល​ជា​ប្រភព​នៃ​គ្រោះថ្នាក់​របស់​អ្នក​សារព័ត៌មាន​ គឺ​មាន​ប្រទេស​ ស៊ី​រី​ ដែល​កំពង់​ហែកហួរ​ដោយ​សង្គ្រាម​ បាន​បណ្ដាល​ឱ្យ​អ្នក​សារព័ត៌មាន​គ្រោះថ្នាក់​ច្រើន​ជាងគេ​ គឺ​មាន​ ១៩​ នាក់​។​ អង្គការ​អ្នក​សារព័ត៌ មាន​គ្មាន​ព្រំដែន​ បាន​បញ្ជាក់​ទៀត​ថា​ ប្រទេស​ដែល​គ្រោះថ្នាក់​ខ្លាំង​ជាងគេ​ចំពោះ​អាយុជីវិត​របស់​អ្នក​សារព័ត៌មាន​ គឺ​ប្រទេស​ អ៊ី​រ៉ា​ក់​ លី​ប៊ី​ និង​ អា​ហ្គា​នី​ស្ថាន​។​ Christophe​ Deloire​ ដែល​ជា​អគ្គលេខាធិការ​របស់​អង្គការ​នេះ​ បាន​និយាយ​ថា​ ហិង្សា​ទៅ​លើ​អ្នក​សារព័ត៌មាន​រយៈពេល​មួយ​ឆ្នាំ​មក នេះ​ គឺ​រឿង​កើតឡើង​ដោយ​ចេតនា​។​ ក្នុង​របាយការណ៍​នេះ​ ពុំ​មានឈ្មោះ​ប្រទេស​កម្ពុជា​នោះ​ទេ​ គឺ​ខុស​ពី​ឆ្នាំ​កន្លង​មក​។​

អនុ​រដ្ឋ​លេ​ធិ​ការ​ក្រសួង​ព័ត៌មាន​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក​ អ៊ុ​ក​ គឹ​ម​សេង​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ២០​ ធ្នូ​នេះ​ ដោយ​បាន​សាទរ​ទៅ​នឹង​របាយការណ៍​មួយ​នេះ​ ដែល​អាច​បញ្ជាក់​ថា​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​គឺ​មាន​ភាពល្អ​ប្រសើរ​។

​លោក​ អ៊ុ​ក​ គឹ​ម​សេង​ បន្ត​ថា​តួលេខ​អ្នក​សារព័ត៌​មាននៅ​លើ​ពិភពលោក​ដែល​បាន​ស្លាប់​នេះ​គឺ​ប្រហែលជា​អ្នក​សារព័ត៌មាន​ទាំងនោះ​ស្ថិត​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​សង្គ្រាម​ហើយ​ ខុស​ពី​បរិបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

សកម្មភាពការងាររបស់អ្នកសារព៍ត៌មានបរទេស
សកម្មភាពការងាររបស់អ្នកសារព៍ត៌មានបរទេស
អនុរដ្ឋលេខាធិការ​រូប​នេះ​បន្ត​ទៀត​ថា​ មូលហេតុ​ដែល​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៦​នេះ​ គ្មាន​អ្នក​សារព័ត៌មាន​កម្ពុជា​ស្លាប់​ក្នុង​ពេល​បំពេញការងារ​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ​ ព្រោះ​ពួក​គេ​មានការ​យល់​ដឹង​ច្រើន​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​។​ លោក​ អ៊ុ​ក​ គឹ​ម​សេង​ ៖«​ខ្ញុំ​គិត​ថា​អ្នក​សារព័ត៌មាន​ពួក​គាត់​កាន់ តែ​យល់​ដឹង​ពី​របៀប​ធ្វើការ​ព្រោះ​អី​សព​មួយ​ដង​ការ​កើត​ទ្បើ​ង​ទាំងអស់​សុទ្ធតែ​រឿង​ដែល​យើង​ពិបាក​យល់​ រឿង​ដែល​កើត​ទ្បើ​ង​ជា​បុ​គ្គ​កល​អីចឹង​យើង​ពិបាក​យល់​ពាក់ព័ន្ធ​នឹង​ការ​បាញ់ប្រហារ​ដែល​ទាក់ទិន​នឹង​ការ​ចុះ​ផ្សាយ​ឬ​ចេញ​មតិ​របស់​គាត់​នោះ​ទេ​។​ ខ្ញុំ​គិត​ថា​មក​ដល់​ពេល​នេះ​យើង​គួរតែ​ព្យាយាម​ធ្វើ​ការងារ​តាម​វិជ្ជាជីវៈ​ហើយដោយ​ប្រុង​ប្រយ័ត្ន​ទៅ​តាម​តំបន់​ណា​ដែល​មាន​ហានិភ័យ​…»​។​

​ចំណែក​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធិ​ សាទរ​នឹង​របាយការណ៍​នេះ​ ដែល​គ្មាន​អ្នក​សារ ព័ត៌មាន​កម្ពុជា​បាន​ស្លាប់​ក្នុង​ពេល​បំពេញបេសកកម្ម​ក្នុង​ឆ្នាំ​២០១៦​នេះ​ ។​ តែ​យ៉ាងនេះ​ក្ដី​លោក​សម្តែង​ការ​សោកស្តាយ​ចំពោះ​អ្នក​សារព័ត៌​មាននៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក​ ដែល​បាន​បាត់បង់​ជីវិត​ពេល​បំពេញ​បេស​សកម្ម​ការងារ​របស់​ពួក​គេ​។​ លោក​ បន្ត​ថា​ កាលដែល​មិន​មាន​អ្នក​សារព័ត៌មាន​កម្ពុជា​ទទួល​ស្លាប់​ឬ​គ្រោះថ្នាក់​ គឺ​មាន​សញ្ញា​ពីរ​សំខាន់ៗ​ខុស​គ្នា​ដូច​ជា​៖​ «​ទី​០១​បង្ហាញ​ថា​គឺ​សុវត្ថិភាព​នៃ​ការ​បំពេញការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​អ្នក​សារព័ត៌មាន​ ។​តែ​ទន្ទឹម​នឹង​នោះ​យើង​ក៏​អាច​គិត​ថា​ប្រហែលជា​បណ្តាល​មក​ពី​អ្នក​សារព័ត៌មាន​យើង​គាត់​មិន​ហ៊ាន​រាយការណ៍​ព័ត៌មាន​ណា​ដែលរ​ស៊ើប​ ព័ត៌មាន​ណា​ដែល​ចម្រូងចម្រាស់​ ព័ត៌មាន​ណា​ដែល​អាច​នាំ​ឱ្យ​គាត់​រង​គ្រោះ​ទាំង​រា​ង្គ​កាយ​ ទាំង​ផ្លូវច្បាប់​…»​។​

សូម​ជម្រាប​ថា​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​នា​ពេល​កន្លង​មកនេះ​ ធ្លាប់​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ផង​ដែរ​ ទាក់ទង​និង​អ្នក​សារព័ត៌ មាន​កម្ពុជា​ដោយ​បានឱ្យ​ដឹង​ថា​ គិត​ចាប់តាំងពី​ ១៩៩៤​មក​ មាន​អ្នក​សារព័ត៌មាន​ ១៣​នាក់​ ត្រូវ​បាន​គេ​សម្លាប់​ ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង នោះ​មាន​អ្នក​យក​ព័ត៌មាន​បរិស្ថាន​ ៣​នាក់​ គឺ​លោក​ សួន​ ចាន់​ លោក​ ហង្ស​ សិរី​ឧត្ដម​ លោក​ តាំង​ ទ្រី​ ព្រមទាំង​មាន​សកម្មជន​ការពារ​បរិស្ថាន​ផង​ដែរ​  គឺ​ លោក​ ឈុត​ វុ​ទ្ធី​ ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ពេល​លោក​ចុះ​ទៅ​យក​ព័ត៌មាន​ស្ដី​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ឈើ​ខុសច្បាប់​៕

Share

Image
Image
Image