ហាណូយ៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃមកនេះនៅភាគកណ្ដាលប្រទេសវៀតណាម បានបណ្ដាលឲ្យមនុស្ស ២៤នាក់ស្លាប់និងជាច្រើននាក់បាត់ខ្លួន។
តាមកាសែតថៃ The Nation ខេត្ដដែលមនុស្សស្លាប់ច្រើនជាងគេដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃ ១២ ធ្នូ គឺខេត្ដ បីញ ដីញ ដោយបណ្ដាលឲ្យមនុស្សស្លាប់ ១៦នាក់ ហើយយ៉ាងតិច ២នាក់បាត់ខ្លួន។ គណៈកម្មាការគ្រោះមហន្ដរាយប្រទេសវៀតណាមបាននិយាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនេះបានបណ្ដាលឲ្យដំណាំរបស់កសិករ ៣២០០០ ហិចតាត្រូវបានបំផ្លាញ ហើយគិតជាទឹកប្រាក់ ៣២លានដុល្លា។
តាមប្រភពដដែលតំបន់បេតិកភណ្ឌពិភពលោកដែលទាក់ទាញទេសចរណ៍ បានច្រើនសម្រាប់រដូវទេសចរណ៍នេះឃើញថា ភ្លៀវទេសចរណ៍មានការធ្លាក់ចុះបន្ដិច៕ប្រភព:The Nation