en     km
en     km

២៤​នាក់​ស្លាប់​នៅ​ប្រទេស​វៀតណាម​ដោយសារ​ជំនន់​ទឹកភ្លៀង​

Share

ហាណូយ​៖​ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ជាប់ៗ​គ្នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​នៅ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ ២៤​នាក់​ស្លាប់​និង​ជា​ច្រើន​នាក់​បាត់​ខ្លួន​។​

vn-fload
​តាម​កាសែត​ថៃ​ The​ Nation​ ខេត្ដ​ដែល​មនុស្ស​ស្លាប់​ច្រើន​ជាងគេ​ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ ១២​ ធ្នូ​ គឺ​ខេត្ដ​ បី​ញ​ ដី​ញ​ ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ១៦​នាក់​ ហើយ​យ៉ាងតិច​ ២​នាក់​បាត់​ខ្លួន​។​ គណៈ​ក​ម្មា​ការ​គ្រោះ​មហន្ដរាយ​ប្រទេស​វៀតណាម​បាន​និយាយ​ថា​ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នេះ​បាន​បណ្ដាល​ឲ្យ​ដំណាំ​របស់​កសិករ​ ៣២០០០​ ហិច​តា​ត្រូវ​បាន​បំផ្លាញ​ ហើយ​គិត​ជា​ទឹកប្រាក់​ ៣២​លាន​ដុល្លា​។

​តាម​ប្រភព​ដដែល​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដែល​ទាក់ទាញ​ទេសចរណ៍​ បាន​ច្រើន​សម្រាប់​រដូវ​ទេសចរណ៍​នេះ​ឃើញ​ថា​ ភ្លៀវ​ទេសចរណ៍​មានការ​ធ្លាក់​ចុះ​បន្ដិច​៕​ប្រភព​:The​ Nation​  

Share

Image
Image
Image