អង្គការអ្នកសារព័ត៌មាន គ្មានព្រំដែន (Reporters Without Borders )ដែលមានមូលដ្ឋាននៅប្រទេសបារាំងបានចេញផ្សាយរបាយការណ៍របស់ខ្លួនថា នៅឆ្នាំ២០១៦នេះ អ្នកសារព័ត៌មាននៅទូទាំងពិភពលោកបានស្លាប់ ដោយសារបំពេញភារកិច្ចរបស់ខ្លួនមាន៧៤នាក់ក្នុងនោះស្ត្រី៥នាក់។
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការអ្នកសារព័ត៌មាន គ្មានព្រំដែនបានបញ្ជាក់ថា ប្រទេសដែលជាប្រភពនៃគ្រោះថ្នាក់របស់អ្នកសារព័ត៌មាន គឺប្រទេស ស៊ីរី ដែលកំពង់ហែកហួរដោយសង្គ្រាម បានបណ្ដាលឱ្យអ្នកសារព័ត៌មានគ្រោះថ្នាក់ច្រើនជាងគេមាន១៩នាក់។
Reporters without Borders បានបញ្ជាក់ទៀតថា ប្រទេសដែលគ្រោះថ្នាក់ខ្លាំងចំពោះអាយុជីវិតរបស់អ្នកសារព័ត៌មាន គឺប្រទេសអ៊ីរ៉ាក់ លីប៊ី និង អាហ្គានិស្ថាន។ Christophe Deloire អគ្គលេខាធិការរបស់អង្គការនេះ បាននិយាយថាហិង្សាទៅលើអ្នកសារព័ត៌មាន រយៈពេលមួយឆ្នាំមកនេះ គឺរឿងកើតឡើងដោយចេតនា។ ចំណែកនាង Anabel Flores Salazar អាយុ៣២ឆ្នាំ អ្នកសារព័ត៌មានផ្ដោតលើឧក្រិដ្ឋកម្ម នៅប្រទេសម៉ីចស៊ិកត្រូវបានសម្លាប់ក្នុងអំពើចាប់ពង្រត់៕ ប្រភព: Reporters without Borders