en     km
en     km

​អ្នក​សារព័ត៌មាន​៧៤​នាក់​ស្លាប់​ ក្នុង​នោះ​អ្នក​សារព័ត៌មាន​ស្រី​៥​នាក់​

Share

អង្គការ​អ្នក​សារព័ត៌មាន​ គ្មាន​ព្រំដែន​ (Reporters​ Without​ Borders​ )​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​បាន​ចេញផ្សាយ​របាយការណ៍​របស់​ខ្លួន​ថា​ នៅ​ឆ្នាំ​២០១៦​នេះ​ អ្នក​សារព័ត៌​មាននៅ​ទូ​ទាំង​ពិភពលោក​បាន​ស្លាប់​ ដោយសារ​បំពេញភារកិច្ច​របស់​ខ្លួន​មាន​៧៤​នាក់​ក្នុង​នោះ​ស្ត្រី​៥​នាក់​។​

អ្នកការសែតដែលជួបគ្រោះថ្នាក់ពេល បំពេញការងារ។
អ្នកការសែតដែលជួបគ្រោះថ្នាក់ពេល បំពេញការងារ។
របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​អ្នក​សារព័ត៌មាន​ គ្មាន​ព្រំដែន​បាន​បញ្ជាក់​ថា​ ប្រទេស​ដែល​ជា​ប្រភព​នៃ​គ្រោះថ្នាក់​របស់​អ្នក​សារព័ត៌មាន​ គឺ​ប្រទេស​ ស៊ី​រី​ ដែល​កំពង់​ហែកហួរ​ដោយ​សង្គ្រាម​ បាន​បណ្ដាល​ឱ្យ​អ្នក​សារព័ត៌មាន​គ្រោះថ្នាក់​ច្រើន​ជាងគេ​មាន​១៩​នាក់​។​

Reporters​ without​ Borders​ បាន​បញ្ជាក់​ទៀត​ថា​ ប្រទេស​ដែល​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​អាយុជីវិត​របស់​អ្នក​សារព័ត៌មាន​ គឺ​ប្រទេស​អ៊ី​រ៉ា​ក់​ លី​ប៊ី​ និង​ អា​ហ្គា​និ​ស្ថាន​។​ Christophe​ Deloire​ អគ្គលេខាធិការ​របស់​អង្គការ​នេះ​ បាន​និយាយ​ថា​ហិង្សា​ទៅ​លើ​អ្នក​សារព័ត៌មាន​ រយៈពេល​មួយ​ឆ្នាំ​មកនេះ​ គឺ​រឿង​កើតឡើង​ដោយ​ចេតនា​។​ ចំណែក​នាង​ Anabel​ Flores​ Salazar​ អាយុ​៣២​ឆ្នាំ​ អ្នក​សារព័ត៌មាន​ផ្ដោត​លើ​ឧក្រិដ្ឋកម្ម​ នៅ​ប្រទេស​ម៉ី​ច​ស៊ិ​ក​ត្រូវ​បាន​សម្លាប់​ក្នុង​អំពើ​ចាប់ពង្រត់​៕​ ប្រភព​:​ Reporters​ without​ Borders


Share

Image
Image
Image