en     km
en     km

ក្រសួង​កិច្ចការ​នារី​ និង​ UN​ women​ បង្ហាញ​ពី​កត្ដា​ហានិភ័យ​នៃ​ហិង្សា​ដោយ​បុរស​លើ​ស្ដ្រី​

Share

ភ្នំពេញ​៖​ ក្រសួង​កិច្ចការ​នារី​សហការ​ជាមួយ​ UN​ women​ បាន​បង្ហាញ​ថា​ ស្ដ្រី​ខ្មែរ​នៅ​តែ​ជា​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ពី​ការ​ប្រព្រឹត្ដ​អំពើ​ហិង្សា​ដោយ​បុរស​។​ នេះ​បើ​យោង​តាម​ឯកសារ​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​កាលពី​ថ្មី​នេះ​ ដោយ​ក្រសួង​កិច្ចការ​នារី​។​

រូបតំណាង៖អំពើហិង្សាលើស្ត្រីតាមកញ្ជក់ទូរទស្សន៍
រូបតំណាង៖អំពើហិង្សាលើស្ត្រីតាមកញ្ជក់ទូរទស្សន៍
​យោង​តាម​ឯកសារ​ ស្ដ្រី​បាន​ជួប​កត្ដា​ហានិភ័យ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ប្រព្រឹត្ដ​ដោយ​បុរស​។​ បុរស​ដែល​ប្រព្រឹត្ដ​ហិង្សា​ទៅ​លើ​ស្ដ្រី​គឺ​មាន​កត្ដា​ចម្បង​មួយ​ចំនួន​ដូច​ជា​ ការ​អប់រំ​ទាប​ បុរស​នោះ​ធ្លាប់​រង​ការ​ធ្វើបាប​កាល​នៅ​ជា​កុមារ​ ឪពុក​ម្ដាយ​ប្រព្រឹត្ដ​ហិង្សា​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ រង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ មាន​បញ្ហា​ផ្លូវចិត្ដ​ ហើយ​ជា​ពិសេស​ បុរស​នោះ​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ច្រើន​ហួស​កម្រិត​។​ ក្រៅពី​នេះ​ក៏​មាន​កត្ដារួម​ផ្សំ​ផ្សេង​ទៀត​ដូច​ជា​ ភាព​មិន​ស្មោះត្រង់​រវាង​គូ​ស្វាមី​ សម្ពាធ​ក្នុង​គ្រួសារ​និង​សង្គម​។​

​លើស​ពី​នេះ​ឯកសារ​នេះ​ក៏​បញ្ជាក់​ផង​ដែរ​ថា​ មូលហេតុ​ដដែល​បុរស​នៅ​តែ​មានចិត្ដ​គំនិត​ចង់​ប្រើ​ហិង្សា​ទៅ​លើ​ស្ដ្រី​ពីព្រោះ​តែ​ការ​ដាក់​ទោសទណ្ឌ​ក្នុង​សហគមន៍​នៅ​មាន​កម្រិត​តិចតួច​ ក្នុង​ទំរង់​នៃ​ បទដ្ឋាន​យេ​ន​ឌ័​រ​ និង​បទដ្ឋាន​សង្គម​។​​កាលពី​ពេល​ថ្មី​នេះៗ​ មូលនិធិ​អាស៊ី​ បាន​រក​ឃើញ​ថា​ កម្មវិធី​មួយ​ចំនួន​របស់​ស្ថាន​នី​យ៍​ទូរទស្សន៍​ល្បីៗ​នៅ​កម្ពុជា​ សុទ្ធតែ​ផ្ទុក​នូវ​ខ្លឹមសារ​អំពើ​ហឹ​ង្សា​គ្រប់​ទម្រង់​ទៅ​លើ​ស្ត្រី​។​

​អ្នកតំណាង​មូលនិធិ​អាស៊ី​បានឱ្យ​ដឹង​ថា​ កម្មវិធី​ ដែល​បង្កប់​នូវ​រូបភាព​ ប្រើប្រាស់​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​ខ្ពស់​ជាងគេ​គឺ​នៅ​ក្នុង​ កម្មវិធី​ចម្រៀង​ដែល​មាន​រហូត​ដល់​៧៤%​ បន្ទាប់​មក​ពាណិជ្ជកម្ម​ ៥៩%​ កំប្លែង​៤៧%​ និង​រឿង​ភាគ​៤៦%​។​ ក្នុង​នោះ​ រឿង​ភាគ​បរទេស​ដែល​ស្ថានីយ៍ទូរទស្សន៍​នានា​ យក​មក​ចាក់​បញ្ចាំង​ មាន​ខ្លឹមសារ​ខ្ពស់​នៃ​ការ​ប្រើ​ហិង្សា​ទៅ​លើ​ស្ដ្រី​ជាង​ភាពយន្ត​ខ្មែរ​ប្រមាណ​ ៥%​។​

​សូម​ជម្រាប​ថា​ កិច្ច​ពិភាក្សា​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​កិច្ចការ​នារី​សហការ​ជាមួយ​ UN​ women​ លើក​ទី​១៥​ នៃ​ក្រុមការងារ​ទប់ស្កាត់​អំពើ​ហិង្សា​ទាក់ទង​នឹង​ យេ​ន​ឌ័​រ​ លើ​ប្រធានបទ​ស្ដី​ពី​ស្ថានភាព​នៃ​ការ​អនុវត្ដ​ផែនការ​សកម្មភាព​ជាតិ​ ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ដោយ​ផ្ដោត​លើ​យុទ្ធសាស្ដ្រ​ ការ​ការពារ​ផ្នែក​ច្បាប់​នឹង​សេវាកម្ម​ពហុ​វិស័យ​នេះ​គឺ​សមាសភាព​អ្នកចូលរួម​មក​ពី​ ក្រសួង​កិច្ចការ​នារី​ ក្រសួង​អប់រំ​ ក្រសួងរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ក្រសួងសុខាភិបាល​ ក្រសួង​សង្គមកិច្ច​ អង្គការ​ UN​ women​ អង្គការ​ GIZ​ និង​អង្គការ​ Unicef៕

Share

Image
Image
Image