ប៉ូលីសម្នាក់ដែលមានកំហឹងជាប់ក្នុងខ្លួនបានបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីម្នាក់ ប្រចាំទីក្រុង Ankara នៅប្រទេសតួកគី កាលពីថ្ងៃច័ន្ទ បានធ្វើអោយប្រធានាធិបតីរុស្ស៊ី Vladimir Putin ប្ដេជ្ញាបន្ថែមទៀត ប្រឆាំងនឹងអំពើភេរវកម្ម។
ការបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ កើតឡើងភ្លាមៗបន្ទាប់ពីក្រុងម៉ូស្គូបានជួបប្រជុំជាមួយនិងរដ្ឋមន្ដ្រីការបរទេស Turkish និង Iranian ដើម្បីពិភាក្សាជម្លោះនៅប្រទេសរុស្ស៊ី ។
បុរសខ្មាន់កាំភ្លើងរូបនេះ មុននិងបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ី លោកបានស្រែករកឈ្មោះព្រះអាឡោះរបស់ពួកគេ ថា “Allahu Akbar" ដែលប្រែថា ព្រះជាម្ចាស់ដ៏អស្ចារ្យ ហើយក៏បាញ់សម្លាប់មន្ដ្រីទូតរុស្ស៊ីនេះភ្លាម។ បុរសជាខ្មាំងកាំភ្លើងត្រូវបានចោទថា មានទំនាក់ទំនងជាមួយពួកសកម្មប្រយុទ្ធ jihad ៕ប្រភព:The Nation