loader

សេចក្ដីព្រាងច្បាប់​ស្ដី​ដី​ពី​កសិកម្ម​ទំនង​នឹង​បញ្ចប់​ការពិគ្រោះ​យោបល់​នៅ​ថ្នាក់​ជាតិ​ឆាប់ៗ​ខាង​មុខ​នេះ

ភ្នំពេញ៖​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ វេ​ង​ សា​ខុន​ បាន​រិះគន់​ធ្ងន់​ទៅ​លើ​ក្រុម​ សង្គម​ស៊ី​វិល​ដែល​ពី​មុន​បាន​ជំរុញ​ឱ្យ​ សេចក្ដីព្រាងច្បាប់​ស្ដី​ពី​កសិកម្ម​ ឆាប់​ចេញ​ជា​រូបរៀង​តែ​ ពេល​នេះ​បែរជា​ស្នើ​ពន្យារពេល​វិញ​។​

 

hh

ការលើកឡើងរបស់រដ្ឋមន្រ្ដីកសិកម្មនៅពេលនេះធ្វើឡើងនៅសិក្ខាសាលាមួយស្ដីពីការ ពិគ្រោះយោ​បល់​​នៅថ្នាក់ជាតិច្បាប់ស្ដីពីដីកសិកម្ម។នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្ដី ព្រាងច្បាប់ស្ដីពីដីកសិកម្មនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ធ្វើឡើងនៅសណ្ឋាគារអ៊ីនធ័រខន ធីណែនថល​ បានលើកឡើងពីសេចក្ដីព្រាងច្បាប់ស្ដីពី កសិកម្ម គឺ ទំនងជាត្រូវបញ្ចប់ការពិគ្រោះ យោបល់នៅ ថ្នាក់ជាតិ ប៉ុន្មានថ្ងៃខាងមុខនេះ។នេះបើតាម ឱ្យដឹងពីរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក  វេង សាខុន នៅពេលឡើងថ្លែង សុរន្ទកថា នៅក្នុងកម្មវិធី។ លោកបានលើកឡើងដូចនេះ៖ «ច្បាប់នេះ គឺ ពិតជាមានសារៈសំខាន់ណាស់ ដែលយើងឃើញបច្ចុប្បន្ននេះ មានពីបញ្ហាប្រឈមជា ច្រើនដែល យើងពុំអាចយកច្បាប់ ណាដោះ ស្រាយបានហើយខ្ញុំបាន ទទួលនូវសំណើលោក តឹក វណ្ណរ៉ាអម្បាញ់មិញគឺសុំឱ្យពន្យាពេល ពិគ្រោះ យោបល់តទៅទៀត។ ខ្ញុំគិតថា កុំអោយទុកពេលវេលា អូស បន្លាយតទៅទៀត គួរតែបញ្ចប់ ពេលនេះទៅ យើងបានជួបជុំគ្នាហើយ និយាយគ្នាទៅ »

លោក វេង សាខុនររដ្ឋមន្រ្ដីក្រសួងកសិកម្មបានបញ្ជាក់ទៀតថា ការដែលអូសបន្លាយ គឺ មិនអាច ជួយអ្វី បាននោះទេ គឺ មានតែបណ្ដោយអោយភាពអនាធិបតេយ្យកាន់តែកើតមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូចជា ការកាប់បំផ្លាញព្រៃឈើ បញ្ហាជួលដីរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន និងរឿងដ៏ចម្រុងចម្រាស់ របស់ ប្រជាសហគមន៍ជនជាតិដើមភាគតិច ជាដើម។ លោកវេង សាខុន ៖«ខ្ញុំគិតថាច្បាប់នេះជាការ ប្រញប់បំផុត កុំអោយមានការអូសបន្លាយ ព្រោះការរៀបចំច្បាប់នេះ ខ្ញុំសិក្សាទៅតាំងពីខែ១២ (២០១០) យើងចាប់ផ្ដើមឥលូវ​ខែ១២ (២០១៦)។ បើយើងអូសបន្លាយតទៅទៀតឃើញថា ភាពអនាធិបតេយ្យកាន់ តែកើតឡើង ហើយរឿងរ៉ាវទាំងប៉ុន្មានសង្គមស៊ីវិល គឺ ពួតផ្ដុំលើរាជរដ្ឋាភិបាល ថា មិនចេះគ្រប់គ្រង…។ ខ្ញុំមានការហាប់បីដូចជាធុញទ្រាំ នូវអ្វីដែលនិយាយដដែលៗ ខ្ញុំចង់បញ្ចប់រាល់កិច្ចការអ្វីៗទាំងអស់ សូម្បីតែដីព្រំដែន រឿងជួលដី… ខ្ញុំគិតថាច្បាប់នេះល្អមែនទែន គ្របដណ្ដប់ទាំងអស់ ដែលយើងកំពុងតែប្រឈម»

ការលើកឡើងរបស់រដ្ឋមន្រ្ដីក្រសួងកសិកម្មនៅពេលនេះ បន្ទាប់ពីមាន ការស្នើសុំពីមន្រ្ដីអង្គការសង្គម ស៊ីវិលឱ្យ ពន្យារពេលលើសេចក្ដីព្រាងច្បាប់ ដើម្បី ទុកពិគ្រោះយោបល់នៅថ្នាក់ជាតិបន្ដទៀត។ជុំវិញ រឿងនេះដែរ លោក តឹក វណ្ណរ៉ា ប្រធានវេទិកាអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ថាNGO Forum មានប្រសាន៍ថា លោកស្នើសុំឱ្យរដ្ឋាភិបាលពន្យារពេលដើម្បីទុកការពិគ្រោះយោបល់ជូនសង្គមស៊ីវិល ដោយសារតែមានបញ្ហាមួយចំនួននៅតែជាបញ្ហាប្រឈម និងមិនទាន់ជាការចង់បានរបស់ពលរដ្ឋ កសិករ និងពលរដ្ឋជនជាតិដើមភាគតិចនៅឡើយ។ លោក តឹក វណ្ណរ៉ា ៖«នៅក្នុងនោះយើងអត់ទាន់កំ ណត់ឆ្នាំច្បាស់លាស់ទេ ប៉ុន្ដែអោយបានមានលក្ខណៈច្រើនសារទៀត ព្រោះគាត់ឃើញទាក់ទងនឹង ទិដ្ឋភាព សេចក្ដីព្រាងលើកទី៦នេះ គឺគាត់នៅមានចំនុចមួយចំនួនដែលគាត់ត្រូវស្នើសុំ ហើយប្រហែល ជាគាត់អាចនឹងលើកនៅក្នុងសិក្ខាសាលានៅថ្ងៃនេះ»

នៅក្នុងសិក្ខាសាលានេះដែរ  ប្រជាកសិករបានបង្ហាញពីគោលបំណង និងចំណាប់អារម្មណ៍ នៃការយល់ ឃើញ របស់ពួកគាត់ជុំវិញរឿងនេះដែរ។ ពួកគាត់ថា ពួកគាត់ពិតជាមានបញ្ហា មួយចំនួនដែលចង់ ឱ្យ រដ្ឋាភិបាលជួយដោះស្រាយ និងពន្យារដើម្បីពេលពិចារណាលើសេចក្ដីព្រាងច្បាប់នេះពិតមែន។ អ្នកស្រី កែវ សុភី  កសិកមកពីខេត្តសៀមរាប បានលើកឡើងដូចនេះ​៖ «ខ្ញុំតែងតែទាមទារថា សុំអោយច្បាប់ ចេញចុះ ខ្ញុំមិនហាមឃាត់ទេ ហើយក៏ចង់អោយមានច្បាប់នៅក្នុងប្រទេស។ ប៉ុន្ដែសុំអោយច្បាប់នោះ បម្រើដល់កសិករ ព្រោះច្បាប់នេះខ្ញុំមើលហើយតាំងពីដំណាក់កាលទីមួយហើយដល់ចុងក្រោយ វាអត់មានកន្លែងណាមួយដែលជួយដល់កសិករសោះ វាដូចជាលើកទឹកចិត្តអោយឈ្មួញទាំងអស់ »។ទន្ទឹមនឹងនេះដែរ លោក អាំ ថុន បានបញ្ជាក់ពីគោលបំណងរបស់លោកថា ៖« ការចូលរួមសិក្ខាសាលា គឺ គោលបំណងចង់អោយរដ្ឋាភិបាលនឹងសុំមេត្តាផ្ដល់ដី ឱ្យប្រជាកសិករបានធ្វើផលិតកម្មតាមសំនូមពរ ។ ទីពីរ គឺ សុំឱ្យរដ្ឋាភិបាលរកទីផ្សារឱ្យកសិករ ដើម្បីកំណត់តម្លៃអោយបានច្បាស់លាស់»

តាម លោក អាំ ថុន កសិករមកពីខេត្តព្រះវិហារ និយាយថាការចង់បានរបស់កសិករនៅអង្គសិក្ខា សាលា ថ្ងៃនេះ គឺ សុំឱ្យរដ្ឋាភិបាលពន្យារពេល សម្រាប់ការពិចារណាលើសេចក្ដីព្រាងច្បាប់ ស្ដីពី  កសិកម្ម។ លោក អាំ ថុន៖«បើតាមគោលបំណងអង្គប្រជុំរបស់សិក្ខាសាលារយៈពេលមួយថ្ងៃនេះ គឺ សំនូមពរអោយរាជរដ្ឋាភិបាល ដើម្បីពន្យារពេលសម្រាប់ការពិចារណាលើសេចក្ដីព្រាងច្បាប់នេះ ព្រោះដោយឡែកខ្ញុំដែលទើបតែមកដល់ថ្មី ក៏អត់ទាន់យល់ពីសេចក្ដីព្រាងច្បាប់នេះដែរ»។សេចក្ដីព្រាងច្បាប់ ស្ដីពី កសិកម្ម មានចំនួន ១២១ មាត្រា និង១៣ជំពូក ។ ចំនុចមួយ នៃមាត្រា២ នៃច្បាប់នេះ បានចែងថា ច្បាប់នេះមានគោលដៅ ធានានូវការគ្រប់គ្រង និងការប្រើប្រាស់ធនធាន ដីកសិកម្ម ដើម្បីទ្រទ្រង់ផលិតកសិកម្មយូរអង្វែង ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង មាន និរន្ដរភាព។ សូមជម្រាបដែលថាសិក្ខាសាលាដែលមានការចូលរួមពីអង្គការសង្គមស៊ីវិល អង្គការដៃគូអភិវឌ្ឍន៍ កសិករ  ក្រុមហ៊ុនវិស័យឯកជន ស្ថាប័នរដ្ឋភិបាល  និងជនជាតិដើមភាគតិច  ប្រហែលជា ៣០០នាក់ ដែលរៀបចំឡើងនៅសណ្ឋាគារអ៊ីនធ័រខន នៅពេលនេះ គឺមានរយៈពេល ២ថ្ងៃ គឺ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ធ្នូ ឆ្នាំ២០១៦ ។ សិក្ខាសាលានាពេលនេះទៀតសោត គឺ មានគោលបំណង ចែករំលែនូវសេចក្ដីព្រាងច្បាប់ស្ដីពីដីកសិកម្ម ដល់អ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ និងស្វែងយល់ពី សេចក្ដីព្រាងច្បាប់នេះ រួមទាំងដើម្បីប្រមូលធាតុចូល សំខាន់ៗទាំងឡាយពីគ្រប់ អ្នកពាក់ព័ន្ធដើម្បីធ្វើការកែលម្អ សេចក្ដីព្រាងច្បាប់ ស្ដីពី កសិកម្ម ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ។ជាមួយគ្នានេះដែរ បើតាមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បន្ទាប់ពីកិច្ចប្រជុំរយៈពេល២ថ្ងៃនេះបញ្ចប់ទៅ ក្រសួងនឹងប្រមូលយកអនុសាសន៍ រួមទាំងការ ស្នើសុំ របស់ សង្គមស៊ីវិល  យកទៅពិនិត្យ និងកែសម្រួល  រួចហើយដាក់បញ្ចូនទៅទីស្ដីការគណៈរដ្ឋមន្រ្ដី៕

 

 

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x