Gambia ៖ លោក Yahya Jammeh នៃប្រធានាធិបតីប្រទេស Gambia ដែលបានកាន់អំណាច រយៈពេល២២ ឆ្នាំ តាមរយៈការធ្វើរដ្ឋប្រហារ និង ការបោះឆ្នោតដោយបន្លំឆ្នោត បាននាំឱ្យមានការចោទសួរពីជោគវាសនា របស់លោកជាថ្មីម្ដងទៀត ដោយសារលោកចាញ់ឆ្នោតហើយ បែរជាមិនព្រមចុះចេញពីតំណែង ហើយប្ដឹងទៅតុលាការកំពូលដោយក្រោមលេសថាមានភាពមិនប្រក្រតីកើតឡើង។
លោកកាន់អំណាច ២២ ឆ្នាំពោរពេញដោយការរំលោភសិទ្ធិមនុស្ស និងបង្ក្រាបបក្សប្រឆាំងយ៉ាងធ្ងន់ធ្ងរ។ ដោយសារករណីនេះក្រុមប្រឹក្សា អង្គការសន្ដិសុខសហប្រជាជាតិបានព្រមានជាញឹកញប់ឱ្យលោកផ្ទេរអំណាចទៅអោយអ្នកឈ្នះ បើពុំនោះទេ លោកនឹងមានវាសនាដូចប្រធានាធិបតីប្រទេសប្រទេស Côte d'Ivoire លោក Laurent Gbagbo ដែលត្រូវបានកងទ័ពអង្គការសហប្រជាជាតិចាប់ដាក់គុកមកដល់ពេលនេះ។
ករណីនេះ អាចជារឿងភាគ ១ បន្ដទៀត នៃទ្វីបអាហ្រិ្វច ដែលគេនិយាយថា លោក Yahya Jammeh ចង់លេងល្បែងឆ្មាចាប់កណ្ដុរ ជាមួយអង្គការសហប្រជាជាតិ ។
នៅលើផ្ទាំងខ្សែភាពយន្តគំនូរជីវចល និយាយពីល្បិច ឆ្មាចាប់កណ្ដុរ(Tomy និងJerry )។Tomy គឺជាតួអង្គឆ្មា និង Jerry ជាតួអង្គកណ្ដុរ ។ ខ្សែភាព យន្តគំនូរជីវចលដ៏ពេញនិយមរបស់កុមារនេះ មានរឿងភាគជាច្រើនដែលធ្វើឱ្យកុមារមើលមិនចេះនឿយណាយឡើយ។
ក្នុងរឿង Tomy និងJerry អ្នកនិពន្ធបាន បង្ហាញខ្លះៗពីភាពវៃឆ្លាតរបស់តួអង្គទាំង២។តែយ៉ា Jerry ហាក់ឆ្លាតជាង Tomyបន្តិច។ ក្នុងល្បែងនេះមើលទៅ ថា ឆ្មាមិនអាចចាប់កណ្ដុរបានតែគ្រប់ពេលវា វាយឆ្មក់នោះទេ ដែលពេលខ្លះចាញ់បញ្ឆោត កណ្ដុរផងដែរ។
រឿងTomy និង Jerry ជា រឿងក្រៅឆាកនៃជិវិតនយោបាយពិតរបស់មនុស្ស។ រឿងពិតរបស់ប្រទេសGambia ដែលមេដឹកនាំការ លោក Yahya Jammeh ជាអ្នកតាក់តែងឡើងបានធ្វើឱ្យ ភ្ញាក់ ផ្អើលដល់ មេដឹកនាំនៃប្រទេសអាហ្រិ្វក និង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តែរឿង នេះ ក៏គេអាចប្រៀបបានល្បែងឆ្មាចាប់កណ្ដុរដែរ ព្រោះ លោក Yahya Jammeh កំពុងលេងសើចជាមួយ ក្រុមប្រឹក្សាសន្តិសុខ និង ប្រជាជនរបស់លោក។ បើនិយាយពីតួអង្គមានអំណាច គឺ Tomy ប្រៀបបាននឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំណែកលោក Jammeh កំពុងលេងគឺជា Jerry។
តើJammeh អាចឆ្លាត ដូច Jerry ដូចក្នុងភាពយន្តគំនូរជីវល ដែលជារឿងពេញនិយមរបស់កុមារដែរឬទេ?
ដោយភ្ជាប់រឿងគឺពិតនៅមិនយូរទេ យើងនឹងបានដឹងបានឃើញពីទស្សនិយភាពមួយ បញ្ចាំង នៅលើអេក្រងសំពត់ស នៅឯក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដែលខ្សែភាពឯកសារនេះនិយាយពី ឆន្ទៈរបស់ប្រជាជន ប្រទេសGambia ចេញទៅបោះឆ្នោត ជ្រើសរើសប្រធានាធិបតី របស់ខ្លួន កាលពីថ្ងៃទី២ធ្នូ។
ការបោះឆ្នោតនេះ នាំឱ្យមានការផ្លាសើប្ដូរមេដឹកនាំប្រទេស ដែលប្រជាជននេះ បានបោះឆ្នោតទម្លាក់មេដឹកនាំផ្ដាច់ការរបស់ខ្លួន គឺលោក Yahya Jammeh ដោយជ័យជម្នះបានទៅលើ មេដឹកនាំបក្សប្រឆាំង គឺលោក Adama Barrow ។
ប្រវត្តិក្រាញអំណាចរបស់ លោក Yahya Jammeh
នរណាក៏ដឹងដែរថាJammeh បានឡើងកាន់អំណាច នៅឆ្នាំ១៩៩៤ តាមរយៈនៃការធ្វើរដ្ឋបវប្រហារយោធា ។ ពេលដឹកនាំប្រទេស គឺលោកជាឧត្តមសេនីយមានពុតត្បុតគ្រប់យ៉ាង នៃការផ្ដួលនិងបង្ក្រាបគូប្រកួត ។ អ្វីដែលតោងអំណាចបាន រហូត២២ឆ្នាំនេះ គឺ លោកប្រើប្រាស់អំណាច លោកមានប្រសិទ្ធភាពគ្រប់កាលៈទេសៈទាំងអស់ ព្រោះស្ថាប័នរបស់រដ្ឋ២ គឺតុលាការ និង សភា នៅក្រោមឥទ្ធិពលរបស់លោក ។ នៅក្នុងការបោះឆ្នោតឆ្នាំ២០១១ លោកក៏បានប្រកាសថា លោកចង់កាន់អំណាចទៀតទេ តែបើប្រជាជនបោះឆ្នោតឱ្យលោក គឺមានន័យពលរដ្ឋនៅតែចូលចិត្តលោក និងគាំទ្រ ។ តែការបោះឆ្នោតម្ដងៗពោរពេញដោយរឿងអាស្រូវនៃការបន្លំសន្លឹកឆ្នោត និងប្រើប្រាស់លុយទិញទឹកចិត្តពលរដ្ឋ។
ការចាញ់ឆ្នោតរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ២ ធ្នូ
ជាអកុសល បោះឆ្នោត កាលពីថ្ងៃទី២ធ្នូ គណៈកម្មាការរៀបចំបោះឆ្នោតប្រទេសនេះ ដែល មានសមាសភាពថ្មី បានចេញមុខប្រកាសថា លោកJammeh បានសន្លឹកឆ្នោតតិចជាងមេបក្សប្រឆាំង Adama Barrow។ ក្នុងន័យនេះ គឺលោកJammeh បានចាញ់ការបោះឆ្នោតយ៉ាងពិតប្រាកដ។ បើតាម បណ្ដាញផ្សាយព័ត៌មាន BBCលោកបានចាញ់ឆ្នោតទៅហើយក្នុងការបោះឆ្នោតឆ្នាំ២០១១តែលោកចាប់បង្ខំឱ្យ មន្ត្រីបោះឆ្នោត ប្រកាសថាលោកជាអ្នកឈ្នះឆ្នោត។
និយាយពីការបោះឆ្នោតឆ្នោតកាលពីថ្ងៃទី២ធ្នូ២០១៦នេះ គឺនៅពេលចាប់ផ្ដើមរាប់សន្លឹកឆ្នោតភ្លាមលោកJammeh បាន ប្រកាសថាលោក ទំនងនឹងចាញ់ឆ្នោតហើយ លោកនឹងទទួលស្គាល់លទ្ធផលបោះឆ្នោតបើដល់ទីបញ្ចប់លោកនៅតែចាញ់ឆ្នោតទៀតនោះ។
ទំនងលោកគិតថាគ ណៈកម្មារៀបចំការបោះឆ្នោតលើកនេះ ដូចឆ្នាំ២០១១ ស្រាប់តែប្រកាសទាត់ចោលលទ្ធបោះឆ្នោត ហើយ ទាមទារឱ្យមានការបោះឆ្នោតឡើងវិញ ។
តែជាអកុសល ពេលនេះ ខុសពីមុន មន្ត្រីរៀបចំការបោះឆ្នោតដែលមានសមាសភាពថ្មី មិនបានធ្វើតាមលោក ហើយ ប្រកាសថាជ័យជម្នះបានទៅលើ លោកAdama Barrow ជាមេដឹកនាំបក្សប្រឆាំង។ ស្រាប់តែភ្លាមនោះលោកប្រកាសប្ដឹង ជំទាស់ទៅតុលាការកំពូលដោយ លោកប្ដឹងថា មានភាពមិនប្រក្រីតីជាច្រើនកើតឡើង។
ករណីនេះនាំឱ្យមានការចោទសួរពីជោគវាសនា របស់លោកលោកAdama Barrow ថាតើមានឱកាសដឹកនាំប្រទេសដែរទេព្រោះចៅក្រម តុលាការកំពូលជាមនុស្ស លោកJammeh ទៅហើយនោះ។
តែនៅមានសំណាងមួយដែរ សម្រាប់លោកBarrow ដោយសារតែមេបញ្ជាការកងទ័ពរបស់ប្រទេសនេះ Ousman Badjie បាន បដិសេធមិន ចល័តទ័ព មកបង្ក្រាបអ្នកគាំទ្រ លោកBarrow នោះទេ ដោយលោកចាត់ទុកថាជាឆន្ទៈរបស់ប្រជាជន ទោះបីលោកJammeh ប្រើអំណាច ជាប្រធានាធិបទចាំផ្ទះ បានបញ្ជាឱ្យលោកបញ្ចូនកងទ័ព១០០០នាក់ ដើរល្បាតនិងគំរាម ប្រជាជនក៏ដោយ។
ល្បែងឆ្មាចាប់កណ្ដុរនៅGambiaផ្ដើមដោយលោក Jammeh
ប្រជាជនGambia និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាតួអង្គ ឆ្មា តែមិនមែនឆ្មាTomyនោះទេ។ ភ្លាមៗបន្ទាប់ពីលោក Jammeh ប្រកាសទាត់ចោលលទ្ធផលបោះឆ្នោត ភ្លាមនោះក្រមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិក៏បានបើកកិច្ចប្រជុំជាបន្ទាន់ដោយសម្រេចថ្កោល ទោសលោក Jammeh ដោយប្រាប់ឲ្យផ្ទេរអំណាចយ៉ាងឆាប់រហ័សនិងដោយសន្ដិវិធីទៅឲ្យអ្នកឈ្នះឆ្នោត។ ខណៈមានការព្រមានដូចនេះ ក្រុម ប្រឹក្សាសន្ដិសុខក៏បានព្រមានដាក់ទណ្ឌកម្មលើលោក Jammeh ទៀតផង ដោយប្រាប់ថា នឹងប្រឈមមុខយ៉ាងធ្ងន់ធ្ងរ។
បន្ថែមលើនេះលោក បានគីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិនិងលោក Zeid Ra'ad Al Hussein ប្រធានស្នងការសិទ្ធិមនុស្សរបស់អង្គ ការពិភពលោកនេះក៏បានទាមទារឲ្យលោក Jammeh ផ្ទេរអំណាចទៅឲ្យអ្នកឈ្នះ។ ចំណែកឯប្រជាជន ហ្គាំបៀ ក៏បានដាក់សម្ពាធឲ្យប្រធានា ធិបតីកាន់អំណាច ២២ឆ្នាំ រូបនេះឆាប់ចុះចេញពីតំណែង បើពុំនោះទេពលរដ្ឋ នឹងសើរើកំហុសរបស់លោក Jammeh មកលាតត្រដាងនៅពេលដែលតុលាការក្លាយជាតុលាការរបស់ប្រជាជន។ ល្បែងឆ្មាចាប់កណ្ដុរមកដល់ពេលនេះនៅតែស្ថិតក្នុងស្ថានភាពមួយដ៏សំខាន់ដោយអ្នកសង្កេត ការណ៍ចាប់អារម្មណ៍យ៉ាងខ្លាំង។ មេដឹកនាំប្រទេសនៅអាហ្វ្រិកមួយចំនួនបានចូលទៅលូងលោមឲ្យលោក Jammeh ចុះចេញពីតំណែងឲ្យបានមុនថ្ងៃ ១៨ មករា ឆ្នាំ ២០១៧ ខណៈដែលលោក Adama Barrow ប្រកាសថា លោកនឹងចូលស្បថឡើងកាន់តំណែងនៅថ្ងៃនោះតែម្ដងក្នុងឋានៈលោកជាប្រធានាធិបតីជាប់ឆ្នោត។
យ៉ាងណាក៏ដោយលោក Jammeh នៅតែបន្ដក្រាញអំណាចដេកនៅវិមានប្រធានាធិបតី ដោយបញ្ជាទៅកាន់មន្ដ្រីថ្នាក់ក្រោមរបស់ខ្លួនមួយចំនួនដែលមានភក្ដីភាពនឹងលោកត្រូវចេញតស៊ូមតិដើម្បីការពារអំណាចរបស់លោក។
រឿងនេះបើលោកធ្វេសប្រហេសបន្ដិចគឺនឹងត្រូវចាប់ខ្លួនភ្លាមដោយប្រតិបត្ដិការរបស់ទ័ពអង្គការសហប្រជាជាតិ សហការជាមួយកងទ័ពសហភាពអាហ្វ្រិកដែលធ្វើឡើងតាមសំណើរប្រទេស ហ្សេណេហ្គាល់ ដែលជាសមាជិកក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិតំណាងឲ្យទ្វីបអាហ្វ្រិក។
រឿងនេះនាំឲ្យមានការគិតថា ឆ្មានឹងចាប់កណ្ដុរបាននៅពេលដ៏ឆាប់ខាងមុខនេះបើលោក Jammeh នៅតែបន្ដមានះនឹងការព្រមានរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិទៀតនោះគឺ ដូចលោក Laurent Gbagbo ជនផ្ដាច់ការនៅប្រទេស Côte d'Ivoire ដែលត្រូវកងសន្ដិសុខមួកខៀវដឹកនាំដោយប្រទេសបារាំងចាប់ខ្លួននាំយកទៅកាត់ទោសដោយសារតែលោក ក្រាញអំណាចពេលលោកចាញ់ឆ្នោតនៅឆ្នាំ២០១០៕