ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និង អង្គការតម្លាភាពកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃ ចាប់ពី ថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០១៦ស្តីពី«ភាពជាអ្នកដឹកនាំគំរូក្នុងទស្សនៈសុចរិភាព និង អភិបាលកិច្ចល្អ»នៅសាលាអភិបាលកិច្ចនៃក្រសួងមហាផ្ទៃ។ សិក្ខាកាមដែលចូលរួមគឺមកពីអគ្គនាយករដ្ឋានទាំង ៦ នៃក្រសួងមានហាផ្ទៃ ។ កម្មវិធីនេះរៀបចំឡើងដើម្បីលើកកម្ពស់សមត្ថិភាព និង ការយល់ដឹងពីអភិបាលកិច្ចល្អ និងសមត្ថិភាពភាពជាអ្នកដឹកនាំ។
អគ្គនាយកដ្ឋានទាំង ៦ រួមមាន អគ្គស្នងការរដ្ឋាននគបាលជាតិ អគ្គស្នងការដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាកម្ម អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានសវនកម្ម ។
អភិបាលកិច្ចល្អ គឺជាយុទ្ធសាស្ត្រស្នូល និងយុទ្ធសាស្ត្រចតុកោណ ដោយសំដៅធានាឲ្យបានសម្រេចនូវយុត្តិធម៌សង្គម និងការអភិវឌ្ឍន៍សង្គមប្រកបដោយសមធម៌ និង ចិរភាពព្រមទាំងឈរលើគោលដៅកែទម្រងស៊ីជម្រៅ រួមមាន ប្រឆាំអំពើពុករលួយ កំណែទម្រង់សាធារណៈ កម្លាំងប្រដាប់អាវុធ ពង្រឹងអភិបាលល្អជាដើម។
លោក ឱក សេរីសោភក្តី៍ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា ថ្លៃងក្នុងកម្មវិធីនោះថា ការផ្តល់សេកម្មសាធារណៈនៅក្នុងប្រទេសកម្ពុជា មិនទាន់មានភាពល្អប្រសើរនោះទេ ដែលតម្រូវឲ្យមន្ត្រីរាជការ និង ស្ថាប័នត្រូវយកចិត្តទុកដាក់បន្ថែមទៀត។
លោកបន្តដោយក្តីសង្ឃឹមថា វគ្គបណ្តុះបណ្តាយលនេះ នឹងក្លាយជាការចូលរួមចំណែកលើកកម្ពស់សមត្ថិភាពដល់មន្ត្រីរាជ ដែលធានាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពល្អ។ លោកឱក សេរីសោភក្តិ៍ ៖« អនុវត្តន៍គម្រោងសាលាអភិបាលកិច្ច រយពេល៥ឆ្នាំ ពីឆ្នាំ ២០១៥ ឆ្នាំ២០២០ក្នុងគោលបំណងរួមចំណែក អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការពង្រឹងសមត្ថិភាពស្ថាប័នរដ្ឋ និងស្ថាប័នដទៃទៀតសំដៅ ឲ្យមានការល្អប្រសើរនូវការផ្តល់សេវាសាធារណៈ»។
ចំណែកលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមយេនឌ័រមានប្រសាសន៍ថា ក្រសួងមហាផ្ទៃគួរតែបង្កើតសាលាមួយដើម្បីពង្រឹងសមត្ថិភាពបុគ្គលិកខ្លួន។ អ្នកស្រីបន្តថា អគ្គនាយកដ្ឋានទាំង ៦នេះ មានតួនាទីសំខាន់ណាស់ក្នុងការគ្រប់គ្រងរក្សាសណ្តាប់ធ្នាប់ ក្នុងសង្គម ឬ សណ្ដាប់ធ្នាប់ផ្ទៃក្នុង។ លោកស្រីបន្តថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឲ្យមន្ត្រីរាជការអាចដើរបានជោគ ជ័យ ទៅតាមគោលសំខាន់របស់រដ្ឋាភិបាល។ លោកស្រី ជូ ប៊ុនអេង៖«មិនត្រឹមតែការយល់ដឹងទេ គឺយើងចង់ប្រែក្លាយការងារបស់យើងជាក់ស្តែងទៅតាមអង្គភាពស្ថាប័ន តើវាមានការប្រែប្រួលល្អយ៉ាងណាខ្លះគឺយើងចង់ឲ្យមានការកែទម្រង់នៅរបស់ក្រសួងមហាផ្ទៃនិងចង់ឲ្យមានភាពរលូននៅក្នុងរដ្ឋាភិបាលទាំងមូល»។
កម្មវិធីនេះមានសិក្ខាមចូលរួមប្រមាណ ៤០នាក់ មកពីអគ្គនាយកដ្ឋានទាំង ៦ ដែលមានអគ្គនាយករង ប្រធាន អនុប្រធាននិងជាមន្ត្រី អគ្គនាកយកដ្ឋានចូលរួម៕